• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Galaxy S7 និង S7 edge អាចអាប់ដេត Version Oreo 8.0 នៅ ថ្ងៃទី18ខែឧសភាខាងមុខនេះ

[Copy link]
269 0
Share
ព៌ត័មានថ្មីៗដែលទើបតែបែកធ្លាយពីក្រុមហ៊ុន Samsungថា ប្រព័ន្ធប្រតិបត្តិការថ្មី Android 8.0 Oreoនិងធ្វើការអាប់ដេតទៅលើទូរសព្ទ Android ម៉ឌែលSamsung Galaxy S7 និង S7 edge នៅថ្ងៃទី18ខែឧសភា ខាងមុខនេះ ។

PLE.jpg

លោកអ្នកនឹងទទួលបាននូវប្រព័ន្ធប្រតិបត្តិការថ្មីទំនើប ងាយស្រួលប្រើ ល្បឿនរហ័ស សម្រាប់ទូរសព្ទដៃរបស់អ្នកនៅថ្ងៃខាងមុខមិនខាន។ តើមានអ្វីពិសេសសម្រាប់AndroidOreo 8.0 នេះ?
សម្រាប់ស្មាតហ្វូន ពីរម៉ូឌែលដែលអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការថ្មីនេះគឺលោកអ្នកនឹងទទួលបាននូវមុខងារយ៉ាងពិសេសៗដែលមិនធ្លាប់មានកន្លងមកដូចជា ការ Play វីដេអូទាំងក្នុង ឬក្រៅបណ្ដើរអាចប្រើប្រាស់កម្មវីធីផ្សេងបណ្ដើរនិងការមើលនូវសារប្រាប់ Notification ដោយគ្រាន់តែចុចឱ្យជាប់លើកម្មវិធីដែលអ្នកចង់ដឹងនោះវានឹងបង្ហាញមិនតែប៉ុណ្ណោះលោកអ្នករីករាយជាមួយនឹងរូបភាព Sticker ដែលមានចលនាកាន់តែច្រើននិងផ្ទាំង Background ការផ្លាស់ប្ដូរកម្មវិធីចាក់ចម្រៀងយ៉ាងស្អាតទៀតផង។
ជាមួយនឹងប្រតិបត្តិការថ្មីមួយនេះយើងទាំងអស់គ្នាជឿជាក់ថាលោកអ្នកប្រាកដជាពេញចិត្ត ហើយទន្ទឹងរង់ចាំជាមិនខាន។ ហេតុដូច្នេះ សម្រាប់ប្រិយមិត្តណាដែលកំពុងប្រើប្រាស់ ស្មាតហ្វូន S7 & S7 edge ទាំងអស់ សូមត្រៀមខ្លួនទទួល យកកំណែថ្មីនេះអោយហើយទៅ ប៉ុន្តែចំពោះប្រទេស មួយចំនួន អាចនឹងខុសថ្ងៃគ្នាបន្តិចបន្តួចដែរអញ្ចឹងបើនៅ ប្រទេសកម្ពុជាយើង មិនទាន់លោតអោយអាប់ដេតនោះទេ សូមធ្វើការរង់ចាំសិនទៅទម្រាំកំណែនេះនឹងដាក់ឲ្យអាប់ដេតជាផ្លូវការ។




ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top