• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ចង់បានជំនួយការប្រចាំខ្លួន

[Copy link]
239 0
Share
ជឿថាគ្រប់គ្នាម្នាក់ៗសុទ្ធតែមានវិបត្តិរៀងៗខ្លួន គ្រាន់តែបញ្ហាតិចឫក៏ច្រើនតែប៉ុណ្ណោះ ។ រីឯខ្ញុំវិញពេលខ្លះមានអារម្មណ៍ថាខ្លោចចិត្ត ចំពោះជីវិតខ្លួនឯងពេកហើយ  តែលតោលគ្មានទិសដៅច្បាស់លាស់ តែងរស់នៅវិលវល់ជាមួយនឹងភាពឯកា ហ៊ឺម!! ក៏គ្មានអ្នកយល់ចិត្តទៀត ។ ក្នុងចិត្តចេះតែបារម្ភ មិនហ៊ាន គ្មានភាពជឿជាក់នឹងអ្វីគ្រប់យ៉ាងដែលខ្លួនឯងមាន ខ្លាចនេះ ខ្លាចនោះ ទាស់នេះទាស់នោះ ។

1.jpg

ពេលខ្លះអ្នកដទៃអាចមើលមកថាខ្ញុំរឹងមាំំណាស់ ត្រូវហើយខ្ញុំរឹងមាំមែន ពេលដែលនៅមុខអ្នករាល់គ្នា តែធាតុពិតខ្ញុំទន់ខ្សោយណាស់ ឯកាណាស់ ហើយខ្ញុំក៏ដឹងថាបើសិនខ្ញុំយករឿងនេះទៅប្រាប់ទាំងអស់គ្នា ក៏គ្មានអ្នកណាអាចជួយខ្ញុំបានដែរ អញ្ចឹងមានតែត្រូវប្រាប់ខ្លួនឯងថា មិនអីទេតិចទៀតលែងអីហើយ... ប្រឹងឡើង!
តែខ្ញុំក៏ដឹងថាលទ្ធភាពរបស់ខ្ញុំមិនអាចទប់ទល់នឹងបញ្ហាបែបនេះបានយូរអង្វែងនោះដែរ ។ តើខ្ញុំត្រូវប្រាប់ខ្លួនឯងថាមិនអីទេបែបនេះរហូតដល់ពេលណាទៅ ? ពេលខ្លះបញ្ហាច្រើនពេក ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកា ចង់មានជំនួយការផ្ទាល់ខ្លួនដែលអាចផ្ទុករឿងរ៉ាវ ហើយអាចកំដរខ្ញុំបានគ្រប់ពេល ពេលខ្លះចង់សាកល្បងបង្កើតស្នេហាដូចគេដូចឯង សង្ឃឹមថាមនុស្សដែលខ្ញុំពេញចិត្តនិងឆាប់បង្ហាញខ្លួនឱ្យខ្ញុំបានជួបទៅចុះ ព្រោះខ្ញុំបានរង់ចាំគេយូរហើយ ៕

អត្ថបទដោយ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top