• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អាការៈទាំង៤របស់មនុស្សដែលចូលចិត្តគិតច្រើននៅពេលយប់់

[Copy link]
1045 0
Share
គិតអ្នកណាក៏ចេះគិតដែរតែកុំសូវយករឿងមិនបានការមកគិតខ្លាំងពេក ។ តាមពិតទៅពេលយប់គឺជាពេលដែលយើងត្រូវសម្រាកហើយវាជាពេលដែលស្ងប់ស្ងាត់ ប៉ុន្តែអ្នកខ្លះមិនបានយកពេលនិងទៅសម្រាកទេបែរជាគិតច្រើនទៅវិញ តោះអានពីអាការៈទាំង៤របស់មនុស្សដែលចូលចិត្តគិតច្រើន ៖

Bad-Boy.jpg

១. គេចូលចិត្ត Online ដល់យប់ជ្រៅមិនព្រមបិត
មនុស្សដែល Online ដល់យប់ជ្រៅមិនព្រមបិត មិនមែនគេរវល់ជាមួយនរណាម្នាក់នោះទេ តាមពិតទៅគេគ្មានអ្នកដែលត្រូវលេងជាមួយ ហើយគេគ្រាន់តែចូលចិត្តចុចscroll ចុះឡើងមើលគេហើយគិតម្នាក់ឯងតែប៉ុណ្ណោះ ។

២. មកធ្វើការ ឫ ទៅរៀនយឺត
មនុស្សបែបនេះមិនព្រមគេងទេពេលយប់ហើយ ពេលព្រឹកឡើងគេងមិនព្រមភ្ញាក់ ដោយសារតែគេរវល់រតែគិតពីរឿងអនាគត ស្នេហា ឫរឿងអត់ប្រយោជន៍ក៏គេចូលចិត្តយកមកគិតដែរ គេងមិនព្រមឆាប់ចូលគេងទើបគេពិបាកក្រោកនៅពេលព្រឹក  ។

៣. គេជាមនុស្សរវើរវាយច្រើន
ដោយសារតែគេចូលចិត្តគិតច្រើន ទើបពេលខ្លះធ្វើឱ្យគេឆាប់រវើរវាយ គេអាចនិងនិយាយច្រើន ហើយនិយាយម្នាក់ឯងក៏មាន ។

៤ . មុខចាស់
ធម្មតាទេនៅពេលដែលគេគិតច្រើនហើយមិនសូវបានគេងបែបនេះ ធ្វើឱ្យសុខភាពសម្រស់របស់គេធ្លាក់ចុះទៅតាមហ្នឹងដែរ ព្រោះតែគេគេងមិនបានច្រើន បណ្តាលឱ្យមុខរបស់គេឆាប់ចាស់ ៕

អត្ថបទដោយ ៖ HooTa

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top