• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

របៀបការពារព័ត៌មានភាពឯកជនរបស់អ្នកនៅលើហ្វេសប៊ុក

[Copy link]
508 0
Share
ក្នុងការឆ្លើយតបទៅនឹង CambridgeAnalytica fiasco និងបទបញ្ជាការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR)ហ្វេសប៊ុកបានចាប់ផ្តើមបង្កើតឱ្យមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការត្រួតពិនិត្យទៅលើអ្នកដែលបានចូលមើលនិងប្រើទិន្នន័យរបស់អ្នកនៅលើហ្វេសប៊ុកបានផងដែរ។


នៅក្នុងថ្ងៃនេះ កោះថ្មី សូមលើយកមុខងារសំខាន់ៗមួយចំនួនដែលអាចធ្វើបានដើម្បីការពារព័ត៌មានឯកជនរបស់អ្នកក្នុងហ្វេសប៊ុកផងដែរនៅពេលដែលអ្នកបានទទួលសារ notification របស់ក្រុមហ៊ុនហ្វេសប៊ុកថាឱ្យការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយចុចលើពាក្យថា Manage Data Setting ប៉ុន្តែបើលោកមិនទាន់បានទទួលសារនោះទេលោកអ្នកអាចភ្ជាប់ដោយខ្លួនឯងដោយចុចចូលទៅកាន់ Setting > Setting andPrivacy > Privacy Shortcuts > Privacy Check-up។

640x468x1newcheck-650x475.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.o.png
x2settings-1.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.r9U9zSa_zD.png ​​ x4privacycheckup.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.rI7_-w05ry.png

បន្ទាប់មកវានឹងឱ្យយើងអនុវត្តន៍៣ជំហាន គឺឱ្យអ្នករើសយកPublic,Friends, Friends Except, and Only me ថាអ្វីដែលអ្នកបានបង្ហោះ និង ចែករំលែកត្រូវអនុញាតឱ្យនរណាឃើញខ្លះ។ ជម្រើសនេះអ្នកអាច រើសយកមួយណាក៏បានស្រេចតែចិត្តរបស់អ្នកនោះទេ។
ជំហានបន្ទាប់ អ្នកនឹងមើលឃើញនូវព័ត៌មានទាំងអស់ដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់ដូច្នេះអ្នកអាចកំណត់ព័ត៌មានខ្លះៗរបស់អ្នកជា Only me ឬក៏ Friendsដើម្បីសុវត្ថិភាពខ្ពស់ផងដែរ។

x5posts.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.rWuE7kvAxx.png x6options.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.86phVOoEwI.png
x7emails.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.MM5H8kLodk (1).png x8emails.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.8gQ68X0TFw.png

ជំហានចុងក្រោយ អ្នកនឹងឃើញនូវកម្មវិធីឬវេបសាយជាច្រើនដែលធ្លាប់ Access ជាមួយនឹងហ្វេសប៊ុក ដែលថ្មីៗនេះមានព័ត៌មានថាក្រុមហ៊ុន Cambridge Analytical និងក្រុមហ៊ុនជាច្រើនទៀតបានទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករាប់លានអ្នករួមមកហើយ តាមរយៈការ Accessពីកម្មវិធី ឬវេបសាយទាំងនេះ ដូចនេះដើម្បីសុវត្ថិភាពអ្នកគួរតែលុបនូវកម្មវិធីណាដែលអ្នកមិនប្រើចេញទៅជៀសវាងមានបញ្ហា។

x9apps.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.VyliwwqXyQ.png x10deleting.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.2qXRnpfbaY.png

-  ការPostរបស់អ្នក
ពេលខ្លះអ្នកមិនបានចាប់អារម្មណ៍នឹងការផុសរបស់អ្នកទេដែលពេលខ្លះអ្នកអាចបញ្ចេញនូវ អាស័យដ្ឋាន លេខទូរសព្ទឬថ្ងៃខែឆ្នាំកំណើតរបស់អ្នកដោយមិនដឹងខ្លួន ដែលជាហេតុធ្វើឱ្យមានបញ្ហានៅពេលក្រោយ។

-  Unfriendឬ Block នរណាដែលអ្នកមិនស្គាល់ ឬមិនចូលចិត្ត
អ្នកគួរតែ Unfriend ឬ block ចំពោះនរណាដែលអ្នកមិនស្គាល់ ឬមិនចូលចិត្តព្រោះពេលខ្លះគេធ្វើជាមិត្តដើម្បីដឹងពីព័ត៌មានរបស់អ្នក ឬពេលខ្លះមានជនខិលខូចផ្ញើអ្វីមួយចំឡែកមកអ្នកហើយអ្នកឆ្ងល់ក៏ចុចវា​ ពេលនេះហ្វេសប៊ុករបស់អ្នកអាចនឹងត្រូវបានលួច (Hack) យកទៅជាមិនខាន។

-  កំណត់ឬលុប ការផុសរបស់អ្នក
ពេលខ្លះអ្នកផុសពីអារម្មណ៍ ជាច្រើនទាំងល្អ និងមិនល្អទៅលើហ្វេសប៊ុកប៉ុន្តែហ្វេសប៊ុននៅតែចង់ចាំនូវអ្វីដែលអ្នកផុសជានិច្ច ដែលហេតុជាធ្វើឱ្យគេដឹងពីយើងកាន់តែច្រើនដូចនេះអ្នកគួរតែលុបផុសណាដែលមិនល្អចេញដើម្បីសុវត្ថិភាពនៅថ្ងៃក្រោយ។

សរុបសេចក្ដីមកគណនីហ្វេសប៊ុករបស់អ្នកគឺដូចជាកេរ្តិ៍ឈ្មោះរបស់អ្នកអញ្ចឹង ដែលមានព័ត៍មានជាច្រើនបានជាប់ពាក់ព័ន្ធនឹងអ្នកបើអ្នករក្សាវាបានល្អ នោះវានឹងផ្ដល់លទ្ធផលល្អប៉ុន្តែពេលខ្លះរឿងមិនល្អអាចនឹងកើតឡើងតែមួយពព្រិចភ្នែកដែលធ្វើឱ្យអ្នកខ្មាសគេពេញប្រទេសក៏ថាបានដែរដូចនេះបើសិនជាអ្នកចង់ឲ្យគណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាពអ្នកគួរតែធ្វើតាមគន្លឹះដូចខាងលើនេះផងដែរ។

ប្រភព៖ How-to-geek
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top