• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

គុណសម្បត្តិយ៉ាងច្រើននៃការទទួលទាន ផ្លែប៉េងប៉ោះ

[Copy link]
455 0
Share
ផ្លែប៉េងប៉ោះមានអត្ថប្រយោជន៏ដែលអ្នកមិនធ្លាប់បានដឹងរឺចាប់អារម្មណ៏។អ្នកអាចទាញអត្ថប្រយោជន៏បានយ៉ាងច្រើនពីការទទួលទានផ្លែប៉េងប៉ោះ ហើយវាមានច្រើនវិធីសំរាប់អ្នកបរិភោគតាមចំណង់ចំណូលចិត្ត។
sf.jpg
វិធីទី១៖អ្នកអាចកិនឬក្រឡុកដោយយកវាទៅលាងទឹកអោយបានស្អាតជាមុនសិន ហើយកាត់ជាដុំៗដោយមិនចាំបាច់ចិត្តសំបកចេញឡើយ។
វិធីទី២៖អ្នកអាចក្រឡុកវា ដោយបន្ថែមជាមួយអំបិលបន្តិច ម្ទេសម៉ត់បន្តិចដើម្បីអោយរស់ជាតិកាន់តែឆ្ងាញ់និងងាយស្រួលទទួលទាន។
វិធីទី៣៖អ្នកអាចក្រឡុកវាលាយជាមួយផ្លែឈើដ៏ទៃទៀតដូចជា៖ ឪឡឹក ការ៉ុត ត្រសក់ ជីនាងវងរឺបន្លែ ផ្លែឈើផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់អ្នក។
គុណសម្បត្តិរបស់វា៖
-ការពារនិងប្រឆាំងនិងជំងឺមហារីក៖សារធាតុប្រឆាំងអុកសុីតកម្ម លីកូពីន វីតាមីនC និងសារធាតុជាច្រើផ្សេងទៀតដែលមាននៅក្នុងប៉េងប៉ោះនិងប្រឆាំងរ៉ាឌីកាល់សេរី ដែលប៉ះពាល់ដល់រាងកាយពីការរលាកផ្សេងៗ ហើយថែមទាំងអាចបំផ្លាញកោសិកាមហារីកបានទៀតផង។
-ជំនួយសុខភាពភ្នែក៖វាជំនួយអោយកែវភ្នែកភ្លឺថ្លា ការពារអាការៈភ្នែកខ្សោយនិងប្រឆាំងនិងជំងឺដែលទាក់ទងនឹងកែវភ្នែកបានជាច្រើនមុខទៀតផង។
-ជួយសំរកទំងន់៖អ្នកដែលមានបញ្ហាឡើងទំងន់ និងចង់រក្សារាងអោយនៅតែស្រស់ស្អាតគួរទទួលទានវាជាប្រចាំ។វាអាចជួយកំចាត់ខ្លាញ់ក្បាលពោះ រួមទាំងចង្កេះ កាត់បន្ថយជាតិខ្លាញ់មិនល្អនិងការរលាកផ្សេងៗក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
-ជួយបណ្តេញជាតិពុលចេញពីថ្លើម៖ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ។វាជួយបន្សុទ្ធឈាមក្នុងរាងកាយអោយដំណើរការល្អផងដែរ។
-ជួយពង្រឹងសុខភាពបេះដូង៖វាមានលទ្ធភាពអាចជួយធ្វើអោយបេះដូងមានសុខភាពល្អ ជៀសផុតពីជំងឺបេះដូង ជំងឺទាក់ទងនិងសសៃឈាម បានជាច្រើនមុខផងដែរ៕



អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top