• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

​គន្លឹះ៣ចំនុចគួរលើកទឹកចិត្ត​កូនពេល​គេ​ប្រឡងឬ​រៀន​មិនបាន​ល្អ​

[Copy link]
1078 0
Share
នៅពេលដែលកុមារចូលរៀន ច្បាស់ណាស់ ប្រាកដជាមានថ្ងៃដែលគេសប្បាយចិត្ត និងពិបាកចិត្តហើយ ពេលប្រលងក៏ដូចគ្នាដែរ ប្រសិនបើប្រលងបានពិន្ទុខ្ពស់ គេនឹងសប្បាយចិត្តដោយនាំយកលទ្ធផលល្អមកបង្ហាញឪពុកម្ដាយ តែបើមិនជាប់វិញ ឬ រៀនមិនបានចំណាត់ថ្នាក់ល្អ នោះ ពួកគេនឹងបាក់ទឹកចិត្ត ខ្លាចឪពុកម្តាយស្ដីឲ្យ ឬ ខ្មាសមិត្តភក្តិជាដើម ដូច្នេះ តើឪពុកម្តាយគ្រប់រូបគួរធ្វើដូចម្តេច ទើបអាចលើកទឹកចិត្តកូន ដើម្បីឲ្យកូនតស៊ូរៀនបន្តទៀតនោះ? ឪពុកម្តាយគួរតែរៀនពីរបៀបនៃការអប់រំកូន និងលើកទឹកចិត្តពួកគេ តាមគន្លឹះនៅខាងក្រោមនេះ ៖

P.jpg

១. លើកទឹកចិត្តកូនអ្នក ដោយនាំពួកគេដើរកម្សាន្ត
ការនាំកុមារដើរកម្សាន្តគឺជាការជួយដល់កុមារឲ្យមានអារម្មណ៏ល្អ កាត់បន្ថយភាពតានតឹងនៅក្នុងខួរក្បាលគេ និងអាចជំរុញអោយពួកគេមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែម និងបានស្គាល់មនុស្សនៅជុំវិញខ្លួនរបស់គេជាច្រើនផងដែរ។​

២. ជួយបង្រៀនត្រង់ចំនុចខ្សោយបន្ថែមដល់ពួកគេ
ពេលខ្លះនៅក្នុងម៉ោងសិក្សា ជាក់ណាស់គឺកុមារមិនសូវហ៊ានសួរលោកគ្រូ ឬអ្នកគ្រូរបស់គេនៅពេលដែរគេមិនយល់នោះទេ ដោយខ្លាចគ្រូស្ដីឲ្យ ឬ ខ្មាសមិត្តភក្តិជាដើម ដូច្នេះត្រង់ចំនុចនេះ ពួកគេនឹងមិនអាចចាប់បានច្រើន និងអាចនាំឲ្យលទ្ឋផលនៃការសិក្សាពួកគេថយចុះថែមទៀតផង។​ ដូច្នេះឪពុកម្តាយគ្រប់រូបគួរតែជួយបង្ហាត់បង្រៀននៅផ្ទះ បន្ថែមដល់ពួកគេនៅត្រង់ចំនុចដែលខ្វះខាតផងដែរ។

៣. ឪពុកម្តាយត្រូវចាំលើកទឹកចិត្តដល់ពួកគេ
នៅពេលដែលកុមារមានលទ្ឋផលមិនសូវល្អបែបនេះ អ្នកជាឪពុកម្តាយគឺជាកម្លាំាងចិត្តដ៏ធំធេងសម្រាប់កូនជានិច្ចដោយនិយាយភាសាលើកទឹកចិត្ត ជំរុញចិត្ត និងដាស់តឿនពួកគេឲ្យខិតខំបន្ថែមទៀត  ហើយបើទោះបីជាពេលនេះពួកគេទទួលបានលទ្ធផលមិនទាន់ល្អនោះ អ្នកមិនគួរស្តីបន្ទោស ឬប្រើអំពើហឹង្សាទៅកាន់ពួកគេនោះទេ ។

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top