• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការធ្វើនំដូណាត់ងាយៗនៅផ្ទះដោយខ្លួនឯង

[Copy link]
550 0
Share
ដូណាត់គឺប្រភេទអាហារដែលធ្វើចេញេពីម្សៅដែលគេយកទៅចៀន ។ ជាទូទៅដូណាត់គេពេញនិយមធ្វើជារាងមូល និងមានប្រហោងមូលពីក្នុង ។ វាជាប្រភេទអាហារសម្រន់ដែលមានជាតិផ្អែម ដូណាត់មានភាពល្បីល្បាញខ្លាំងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ។

16196248_1809309405986022_1834422403_o.jpg

១. វត្ថុធាតុដើមនិងសម្ភារៈ
-        ម្សៅស្រូវសាលី ១គីឡូក្រាម
-        ស៊ុតមាន់ ២គ្រាប់
-        ស្ករស ២០០មីលីក្រាម
-        ម្សៅទឹកដោះគោ ២០០មីលីក្រាម
-        មេ (យីស) ២ស្លាបព្រាកាហ្វេ
-        អំបិល ២ស្លាបព្រាកាហ្វេ
-        ខ្លាញ់
-        ខ្ទះ

២. របៀបធ្វើនំដូណាត់
- ដំណាក់កាលទី១ : លាយពពួកម្សៅទាំងអស់ចូលគ្នាឱ្យសព្វរួចហើយបន្ថែម បឺរ ពងមាន់ និងទឹកតាមក្រោយ
- ដំណាក់កាលទី២ : ច្របាច់គ្រឿងទាំងអស់ចូលគ្នាឱ្យសប់ ហើយធ្វើឱ្យម្សៅនោះស្វិតចូលគ្នាជាល្បាយតែមួយ
- ដំណាក់កាលទី៣: ទុកម្សៅដែលយើងលាយវារួចរាល់នេះចោលដោយបិទថង់ផ្លាស្ទិចអោយហប់ទុកចោលរយៈពេល ២ទៅ ៣ម៉ោង ។
- ដំណាក់កាលទី៤ : កិនម្សៅទាំងអស់នោះឱ្យសំប៉ែត រួចយកពុម្ភមកកាត់ជារាងមូល
- ដំណាក់កាលទី៥ : យកទៅបំពង រួចលាបជាមួយនិងស្ករសពីលើ

images.jpg

តាមការពិតទៅដូណាត់យើងអាចធ្វើវាបានជាច្រើនរសជាតិ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកបរិភោគ អ្នកអាចអនុវត្តន៍តាមវិធីងាយៗនេះនៅផ្ទះដោយខ្លូនឯង លោកអ្នកនិងទទួលបានដូណាត់ដ៏ឈ្ងុយឆ្ងាញ់និងមានអនាម័យខ្ពស់ថែមទៀតផង ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top