• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

បើចង់ទាក់ចិត្តមនុស្សប្រុសឲ្យលង់ស្រលាញ់ ដាច់ខាតពេល Chat កុំនិយាយពីរឿងទាំង ៧ នេះ

[Copy link]
3016 0
Share
សម្រាប់មនុស្សប្រុសៗឆ្លាតៗគ្រាន់តែលេង Chat ជាមួយនារី គឺគេអាចដឹងធ្លុះពីចរិតរបស់មនុស្សស្រីតែម្តង។ ដូច្នេះបើចង់ទាក់ចិត្តស្រលាញ់ពីមនុស្សប្រុសក្នុងពេល Chat មិនគួរប្រើពាក្យទាំងនេះ ៖

Sampleចតុកោងកែង.jpg

១. កុំសួរនាំចង់ដឹងពីគាត់ច្រើនពេក
មនុស្សប្រុសភាគច្រើនមិនចូលចិត្តឲ្យស្រីៗសួរដេញដោលពីរឿងផ្ទាល់ខ្លួនរបស់គេឡើយ។ ទោះបីឆ្លើយក៏ឆ្លើយទាំងមិនពេញចិត្តដែរ។

២. អួត និងសរសើរពីខ្លួនឯង
ប្រសិនគេមានចិត្តលើអ្នកដូចគ្នា គេនឹងដឹងពីចំណុចល្អនិងអាក្រក់របស់អ្នកហើយ ដូច្នេះដាច់ខាតកុំលើកសរសើរពីខ្លួនឯងអី។

៣. មិនគួរនិយាយពីរឿងខ្លួនឯងប្រាប់គាត់
ចេះលាក់អារម្មណ៍ខ្លួនឯងខ្លះទៅ ព្រោះគេមិនមែនជាស្វាមីអ្នកទេ ដែលគេត្រូវចំណាយពេលស្តាប់រឿងរបស់អ្នកនោះ។

៤. បង្អាប់ និងបន្ទាបខ្លួនឯង
ស្រីៗចូលចិត្តនិយាយបង្អាប់ បន្ទាបខ្លួនឯងទៅនឹងមនុស្សស្រីដទៃ ព្រោះតែចង់លឺខាងប្រុសលើកសរសើរ ប៉ុន្តែប្រុសៗមិនចូលចិត្តលឺពាក្យបន្ទាបខ្លួនរបស់អ្នកនោះទេ។

៥. កុំប្រាប់រឿងមិនសប្បាយចិត្តប្រាប់គាត់
ត្រូវចាំថា គាត់មិនទាន់ក្លាយជាសង្សារអ្នកទេ ដូចនេះ កុំនិយាយប្រាប់ពីអារម្មណ៍ខ្លួនឯងឲ្យគេស្តាប់ ព្រោះធ្វើឲ្យគេមានអារម្មណ៍ធុញទ្រាន់។

៦. កុំសរសេរខ្លីៗមួយម៉ាត់ៗ
មនុស្សស្រីស្អប់បំផុតពេលឃើញ Reply ពាក្យខ្លីៗ ប៉ុន្តែប្រុសៗក៏មានអារម្មណ៍មិនខុសពីស្រីៗដែរ។ ដូច្នេះ គួរតែឆ្លើយឲ្យមានន័យគ្រប់គ្រាន់ត្រឹមតែទើបជាការល្អ។

៧. កុំសួរពីរឿងអនាគត និងគោលដៅ
យើងគ្មានសិទ្ធអ្វីត្រូវសួរនាំពីគោលដៅក្នុងជីវិត និងពីរឿងអនាគតរបស់គេឡើយ។ ដូច្នេះ បើអាចគួរតែជៀសទៅព្រោះកុំឲ្យខាងប្រុសមានអារម្មណ៍មិនល្អ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top