• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

មិនចង់ស្តាយក្រោយ កុំចាកចោលមនុស្សស្រីមានចរិតបែបនេះ

[Copy link]
2192 0
Share
មនុស្សប្រុសស្រីគ្រប់គូសង្សារ ស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ រឿងឈ្លោះប្រកែកគ្នាជារឿងដែលមិនអាចជៀសផុតឡើយ។ ប៉ុន្តែដាច់ខាត កុំចាកចោលមនុស្សស្រីដែលមានចរិតលក្ខណៈទាំង ៦ នេះឲ្យសោះ ៖

Sampleចតុកោងកែង.jpg

១. ជាមនុស្សស្រីរឹងមាំ
ទោះមានបញ្ហាអ្វីក៏នាងនៅតែអាចដោះស្រាយបាន មិនងាយហូរទឹកភ្នែក និងអាចប្រឈមមុខគ្រប់កាលទេសៈ។

២. ភាពស្មោះត្រង់
បើដឹងថានាងជាមនុស្សស្រីដែលស្មោះហើយ អ្នកនៅតែដើរចេញពីនាងទៀត ប្រាកដជាស្តាយក្រោយ ព្រោះអ្នកមិនចេះថែរក្សាមនុស្សស្រីស្មោះត្រង់ដូចជានាង។

៣. មានទំនួលខុសត្រូវខ្ពស់
ត្រូវចាំថា មនុស្សស្រីដែលមានទំនួលខុសត្រូវខ្ពស់ ថ្ងៃក្រោយនាងអាចនឹងក្លាយជាស្តី្រមេផ្ទះដ៏ពូកែ និងមិនធ្វើឲ្យអ្នកលំបាកនៅថ្ងៃក្រោយ។

៤. រួសរាយជាមួយមនុស្សជុំវិញ
គួរតែសប្បាយនៅពេលជួបមនុស្សស្រីរួសរាយ ព្រោះនាងចេះទំនាក់ទំនងយ៉ាងល្អជាមួយនឹងមនុស្សជុំវិញខ្លួន និងមានមនុស្សជាច្រើនគោរពស្រលាញ់ក្រុមគ្រួសារអ្នក។

៥. កែតម្រូវអ្នក
មនុស្សស្រីដែលមិនចាប់កំហុស មិនខ្វល់ចំណុចខ្សោយរបស់អ្នក ផ្ទុយទៅវិញ នាងនៅតែកែតម្រូវឲ្យអ្នកល្អ ពូកែខ្លាំងជាងមុនទៀត។

៦. អំណត់ខ្ពស់
កម្រមានមនុស្សស្រីពូកែអត់ធ្មត់ អំណត់ និងតស៊ូគ្រប់យ៉ាងមិនខ្វល់ពីអ្វីទាំងអស់ ដូចនេះ ត្រូវតែថែនាង ផ្តល់កម្លាំងចិត្តឲ្យនាងបន្ថែមទៀត៕

អត្ថបទ៖ Queenco

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top