• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

គន្លឹៈ ៥យ៉ាង ជួយលំនឹងដល់ជីវិតគូរ!!!

[Copy link]
563 0
Share
លុយពិតជាសំខាន់ខ្លាំងណាស់ រហូតមនុស្សយើងមិនអាចខ្វះបាន ប្រសិនបើយើងគ្មានលុយ ដូចជាគ្មានអ្វីគ្រប់យ៉ាងអីចឹងដែរ ជាពិសេសវាពិតជាមានឥទ្ធិពលខ្លាំងណាស់មកលើជីវិតគូរស្វាមីភរិយា។ ដូច្នេះហើយ ដើម្បីឱ្យជីវិតគូរស្វាមីភរិយារបស់អ្នកមានសុភមង្គលពិតនោះ អ្នកគួរត្រូវយល់ដឹងពីគន្លឹៈខ្លះៗខាងក្រោម ដើម្បីជួយគ្រួសារអ្នកឱ្យមានលំនឹងផែ្នកហិរញ្ញវត្ថុ៖

Untitled-1.jpg

១) លែងប្រមូលទុក ហើយលក់ចេញ៖ មានវត្ថុជាច្រើនអ្នកតែងតែបានរក្សាវាទុក ទោះជាដឹងថាវាលែងជាតម្រូវការក៏ដោយ។ ដូច្នេះហើយអ្នកគួរត្រូវលក់វាចេញ ដើម្បីអាចបន្ថែមចំណូលខ្លះក្នុងគ្រួសារ និងកាត់បន្ថយភាពរញេរញៃក្នុងផ្ទះបានផងដែរ ហើយអ្នកក៏អាចយកលុយនោះទៅសន្សំទុក ឬទិញរបស់ដែលមានប្រយោជន៍វិញ។
២) បង្កើតគណនីជាមួយនឹងការសន្សំពិន្ទុ៖ ពិតណាស់បច្ចុប្បន្នតាមហាងលក់ទំនិញធំៗមួយចំនួន មានការសន្សំពិន្ទុដើម្បីប្តូរជាវត្ថុអនុស្សាវរីយ៍ផេ្សងៗ ក្រោយទិញម្តងៗ។ ដូច្នេះ អ្នកសាកល្បងជាមួយនឹងការទិញអីវ៉ាន់បែបនេះ វាអាចជួយសន្សំលុយរបស់អ្នកបានមួយចំនួនដែរ។
៣) ទិញទំនិញនៅហាងបញ្ចុះតម្លៃ៖ វិធីសាស្ត្រនេះ ពិតជាអាចជួយឱ្យអ្នកសន្សំលុយបានកាន់តែច្រើន ជាពិសេសអ្នកអាចជ្រើសរើសមុខទំនិញដែលជាតម្រូវចាំបាច់ និងមិនមែនជាតម្រូវការចាំបាច់ទៀតផង។
៤) កាត់បន្ថយញាំអាហារក្រៅ៖ ការចេញទៅញាំអាហារក្រៅជារៀងរាល់ចុងសប្តាហ៍វាពិតជាអាចធ្វើជីវិតគូរមានសុភមង្គលពិតប្រាកដមែន ប៉ុន្តែប្រសិនបើអ្នកអាចកាត់បន្ថយខ្លះមកធ្វើម្ហូបខ្លួនឯងវិញ នោះវាពិតជាអាចជួយសន្សំ និងកាត់បន្ថយការចំណាយមួយកម្រឹតដែរ ហើយក៏មានសុភមង្គលពិតដូចគ្នា។
៥) អគ្គីសនី៖ មុខពេលចូលគេងអ្នកគួរចំណាយពេលបន្តិចដើម្បីដើរបិតភ្លើងក្នុងផ្ទះ ម្យ៉ាងទៀតប្រសិនជាអ្នកមានទម្លាប់គេងបើកភ្លើង អ្នកគួរតែផ្លាស់ប្តូរមកប្រើអំពូលតូចៗ ឬអំពូលរាត្រីវិញ។ វាក៏អាចជួយសន្សំលុយថ្លៃភ្លើងរបស់អ្នកផងដែរ។ បើអាចធ្វើបានថែមទៀត ផ្អាកប្រើម៉ាស៊ីនត្រជាក់ មកប្រើកង្ហារខ្លះ៕
អត្ថបទដោយ៖ Yura_Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top