• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ប្រទេសម៉ាឡេស៊ីបានបង្កើនគំរូកសិកម្មក្នុងតំបន់

[Copy link]
198 0
Share
ប្រទេសម៉ាឡេស៊ីមានបំណងបង្កើតសហគមន៍កសិកម្មចំនួន 2 ម៉ឺនសហគមន៍នៅទូទាំងប្រទេសនៅត្រឹមឆ្នាំ 2020 ។

លោក Ahmad Shabery Cheek រដ្ឋមន្រ្តីក្រសួងកសិកម្មនិងឧស្សាហកម្មកសិ - ឧស្សាហកម្មបាននិយាយនៅថ្ងៃទី 22 ខែមេសាថា មានសហគមន៍កសិកម្មនៅទីប្រជុំជនចំនួន 11,000 នៅទូទាំងប្រទេសរហូតមកដល់ពេលនេះ។

3.jpg

រូបតំណាង

លោកបន្តថា ការធ្វើកសិកម្មនៅទីប្រជុំជនគឺ ជាកម្មវិធីផ្តួចផ្តើមរបស់រដ្ឋាភិបាល ដើម្បីធានាឱ្យមានចង្វាក់ផ្គត់ផ្គង់អាហារពេញលេញ និងបង្កើនសន្តិសុខស្បៀងអាហារនៅក្នុងប្រទេស។ លោកបានបន្ថែមថា វាអាចត្រូវបានធ្វើឡើងនៅពេលដែលប្រជាជនទាញយកផលប្រយោជន៍ពីដីតូចៗនៅឯផ្ទះរបស់ពួកគេ។

គាត់បាននិយាយទៀតថា ការធ្វើកសិកម្មនៅទីប្រជុំជននឹងផ្តល់ផលល្អដល់មនុស្សគ្រប់គ្នានៅពេលពួកគេទទួលបាននូវការផ្គត់ផ្គង់ជាបន្តបន្ទាប់ សម្រាប់តម្រូវការមូលដ្ឋានរបស់ពួកគេដូចជាការដាំ ម្ទេស ក្រូចឆ្មា ស្លឹកគ្រៃ និងបន្លែងដទៃទៀត។

យោងទៅតាមលោក Ahmad Shabery Cheek ការធ្វើកសិកម្មនៅក្នុងតំបន់អាចជួយកាត់បន្ថយការចំណាយលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ប្រែសម្រួល៖ sky

ប្រភព៖ vietnamplus
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top