• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

វិធីធ្វើ ភ្លៅមាន់ទឹកអំពិលទុំ

[Copy link]
460 0
Share
345.jpg
គ្រឿងផ្សំ៖
-ភ្លៅ រឺស្លាបមាន់ ១០ទៅ១៥ដុំ ប្រឡាក់អំបិល និងម្រេច១ស្លាបព្រាកាហ្វេ
-ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
-ទឹកអំពិល ៣ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
-ខ្ទឹមក្រហម ១ដុំហាន់ជាចំណិត
-ទឹក ១០០មីលីលីត្រ
-ម្ទេសហាន់ ដាក់តាមការចូលចិត្ត
-ប្រេងឆា ២ស្លាបព្រាបាយ
-ទឹកម្សៅឆា ១ស្លាបព្រាកាហ្វេ លាយទឹក ១ស្លាបព្រាបាយ
-សាឡាដ ១០០ក្រាម រៀបដាក់ចាន
វិធីធ្វើ៖
-ដំបូងយកចានគោមមួយដាក់ទឹកចូល បន្ទាប់មកដាក់ស្ករត្នោត ទឹកត្រី និងទឹកអំពិល រួចហើយកូរវាអោយសព្វ
-ដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងអោយក្តៅ ដាក់ខ្ទឹមក្រហម និងខ្ទឹមសចូលបំពងអោយមានក្លិនឈ្ងុយរួចដួសទុកសិន
-យកចានគោមដែលបានលាយទឹក ស្ករ ទឹកត្រី និងទឹកអំបិលយកមកចាក់ចូលក្នុងឆ្នាំងទុកអោយពុះរួចដាក់ខ្ទឹមបំពង និងម្ទេស(ទុកដាក់តាមក្រោយក៏បានដើម្បីកុំអោយមានក្លិនឈួល)កូរបន្តិច ចាក់ចូលទៅក្នុងចានវិញ(ធ្វើទឹកអំពិល)
-យកភ្លៅមាន់មកដាក់ចៀនអោយឆ្អិន រួចហើយស្រង់វាទុក បន្ទាប់មកទៀតយកទឹកអំពិលលាយគ្រឿងរួចដាក់ចូលក្នុងឆ្នាំងម្តងទៀត រួចហើយដាក់ទឹកម្សៅឆាចូលទុកអោយពុះ
-បន្ទាប់ពីពុះហើយយកភ្លៅមាន់ដែលចៀនឆ្អិនដាក់ចូលឆាច្របល់វារួចហើយយកមកដាក់ចូលក្នុងចានសាឡាដជាការស្រេច៕



អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top