• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

សញ្ញាទាំង៦ សម្គាល់ថាអាពាហ៍ពិពាហ៍កំពុងឈានរកផ្លូវបំបែក!!!

[Copy link]
1181 0
Share
ជីវិតអាពាហ៍ពិពាហ៍ គឺបង្កើតឡើងដោយមនុស្សប្រុសស្រី ២នាក់ វានឹងមានសុភមង្គលបំផុតនៅពេលដែលពួកគេមិនបានជ្រោះប្រកែកគ្នា ឬមិនខ្វែងគំនិតគ្នា ប៉ុន្តែពួកគេមិនបានគិតថា មនុស្ស២នាក់មិនប្រាកដថានឹងមានគំនិតដូចគ្នារហូតនោះទេ ដូចពាក្យគេថា “មនុស្សម្នាក់គំនិត១ ប៉ុន្តែមនុស្ស២នាក់គំនិត៣”។ ខាងក្រោមនេះជាសញ្ញា ៦យ៉ាង ដែលបង្ហាញថាជីវិតអាពាហ៍ពិពាហ៍របស់ពួកគេកំពុងតែដើរដល់ផ្លូវបំបែក៖

golden-ring-red-broken-heart-high-angle-view-wooden-desk-88108073.jpg

១. និយាយលែងចុះសម្រុង៖ មានពេលខ្លះនិយាយជាមួយយូរៗទៅចាប់ផ្តើមទឹងសរសៃករ និងមុខក្រហមដាក់គ្នា។ សញ្ញានេះបង្ហាញថា ពួកគេកំពុងមានគំនិតខ្វែងគ្នា និយាយមិនចុះសម្រុង វាអាចកើតជាជម្លោះពាក្យសម្តីទៀតផង។
២. នៅក្បែរគ្នាតិចជាងមុន៖ ភាពផ្អែមល្អែមត្រូវបានកាត់បន្ថយ ឬអាចឃ្លាតបន្តិចម្តងៗ បន្ទាប់ពួកគេរវល់ការងាររៀងៗខ្លួន។ សញ្ញានេះបង្ហាញថា ពួកគេកំពុងតែឃ្លាតឆ្ងាយពីគ្នា ហើយវានឹងអាចឱ្យពួកគេអស់អារម្មណ៍ ឬក្តីស្រលាញ់ពីគ្នាដោយមិនដឹងខ្លួន។
៣. ខ្វះការគោរពគ្នាទៅវិញទៅមក៖ ដោយគិតថាខ្លួនជាចំណែកមួយក្នុងការរកចំណូលចូលក្នុងគ្រួសារ ពួកគេម្នាក់ចាប់ផ្តើមដំឡើងរឹករៀងខ្លួន រហូតដល់ភ្លេចគិតថា ការឱ្យតម្លៃគ្នាវាសំខាន់ប៉ុណ្ណាចំពោះជីវិតគូរសាមីភរិយា។ សញ្ញានេះបង្ហាញថា ពួកគេកំពុងតើចាប់ផ្តើមលែងឱ្យតម្លៃគ្នាទៅវិញទៅមក ជាពិសេសអាចឈានដល់ការមើលងាយ មើលថោកគ្នាទៀតផង។
៤. មិនស្មោះត្រង់នឹងគ្នា៖ ភាពលួចលាក់មានមនុស្សទី៣ គឺបណ្តាលមកពីការទុកចិត្តគ្នា និងមិនស្មោះត្រង់ កុហក បោកប្រាស់ និងគេងប្រវ័ញ្ចពីគ្នា។ សញ្ញានេះបង្ហាញថា ពួកគេនឹងឈានដល់ផ្លូវបំបែកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពួកគេចាប់ផ្តើមមានទំនាក់ទំនងជាមួយមនុស្សទី៣។
៥.លែងស្និទ្ធគ្នា៖ បន្ទាប់ពីភាពផ្អែមល្ហែមត្រូវបានបាត់បង់បន្តិចម្តងៗ ភាពស្និទ្ធស្នាលក៏ចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗដែរ ជួនកាលពួកគេអាចនឹងគេងបែកគ្នា ឬមិនហូបបាយជាមួយទៀតផង។ សញ្ញានេះបង្ហាញថា ពួកគេបានអស់ចិត្តស្រលាញ់ពីគ្នា មិនយូរទេជិវិតនឹងត្រូវបំបែក។
៦. រំលឹករឿងចាស់ៗ៖ ជាធម្មតាមនុស្ស២នាក់ឈ្លោះម្តងៗ គ្មានអ្វីក្រៅពីយករឿងចាស់មករំលឹកឡើងវិញនោះទេ។ ការរំលឹករឿងចាស់បែបនេះ វាធ្វើឱ្យភាគីម្ខាងកាន់តែខឹងមូម៉ៅកាន់តែខ្លាំង អាចនឹងឈានដល់មានអំពើហឹង្សាទៀតផង។ សញ្ញានេះបង្ហាញថា ពួកគេរងចាំតែថ្ងៃបែកគ្នាប៉ុណ្ណោះ។
*** គូសបញ្ជាក់ថា ប្រសិនបើអ្នកពិតជាចង់ជីវិតពោពេញទៅដោយសុភមង្គលពិតមែននោះ អ្នកត្រូវតែជៀសវាងដាច់ខាតធ្វើតាមចំណុចទាំង៦ខាងលើ។ អ្នកគួរគិតថា ទម្រាំតែដើរមកថ្ងៃដែលរៀងអាពាហ៍ពិពាហ៍ តើពួកអ្នកទាំង២ត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ ឈ្លោះប្រកែកគ្នាប៉ុណ្ណាដងក្នុង១ខែៗ ពេលខ្លះក៏បែកគ្នា ហើយពេលខ្លះក៏សុំត្រូវគ្នាវិញ។ ដូច្នេះ អ្នកគួរតែរក្សាចំណងដៃអាពាហ៍ពិពាហ៍នេះឱ្យស្ថិតស្ថេរ គង់វង្ស និងធ្វើជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ៕

អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top