• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

គេជាមនុស្សអាត្មានិយម

[Copy link]
1170 0
Share
ការស្រលាញ់មានច្រើនបែបច្រើនសណ្ធានណាស់ ហើយនៅពេលដែលយើងមានចិត្តទៅស្រលាញ់នរណាម្នាក់មិនថាក្នុងន័យស្នេហាឫក៏ក្នុងន័យមិត្តភាពទេបើសិនជាដាក់ចិត្តស្មោះពិតប្រាកដនោះយើងនឹងស្គាល់ពីពាក្យ ក្តីសុខ ឈឹចាប់ និងអន់ចិត្ត លាយឡំចូលគ្នា ។ ធម្មតាទេនៅពេលដែលយើងស្រលាញ់មនុស្សម្នាក់ស្មោះពីបេះដូងគឺយើងតែងមានមនោសញ្ចេតនាដែលកើតចេញពីបេះដូងដូចគ្នា ។

19667741_1409041229133189_4030560280209243063_o.jpg

អ្នកធ្លាប់ចំណាំមើលទេនៅពេលនៅពេលដែលមនុស្ស២នាក់ស្រលាញ់គ្នាទៅវិញទៅមក បើសិនជាម្នាក់ណាដែលបញ្ចេញការស្រលាញ់លើសលប់ទៅលើអ្នកម្ខាងទៀត វាជាហេតុនាំឱ្យភាគីម្នាក់ទៀតបានចិត្ត ហើយបើសិនអ្នកបញ្ចេញការស្រលាញ់នោះលើសលប់ទៅលើគេ គេនឹងចាប់ផ្តើមមិនឱ្យតម្លៃទៅលើក្តីស្រលាញ់នោះទេ ហើយអ្នកនិងក្លាយទៅជាមនុស្សដែលគេធុញដោយមិនដឹងខ្លួនថែមទៀតផង !


ពេលខ្លះមនុស្សដែលស្រលាញ់អ្នកដទៃស្មោះប្រភេទនេះមិនមែនជាមនុស្សដែលល្ងង់នោះទេ តែគឺគ្រប់យ៉ាងគឺគេខំបិទភ្នែកបិទត្រចៀកមិនចង់ដឹងឮតែប៉ុណ្ណោះ ដោយសារតែ ស្តាយ ហើយគេឱ្យតម្លៃទៅលើទំនាក់ទំនងរវាងគ្នានិងគ្នា ។


តាមពិតទៅមិនគួរទេ មិនគួរចំំណាយពេលវេលាជាមួយមនុស្សបែបនេះទេ គេជាមនុស្សដែលអាត្មានិយមណាស់ មនុស្សបែបនេះមិនសមនិងទទួលបានក្តីស្រលាញ់ពីនរណាម្នាក់ទេ ។ គេគ្នានថ្ងៃយល់ពីសន្តានចិត្តដ៏ស្មោះសរដែលយើងមានចំពោះគេនោះទេ គេគ្រាន់តែចាត់ទុកយើងជាមនុស្សកំដរ សម្រាប់ទាញប្រយោជន៍អ្វីមួយតែប៉ុណ្ណោះ ។ មនុស្សបែបនេះមិនសមនិងទទួលបានក្តីស្រលាញ់ពិតប្រាកដនោះទេ ថ្ងៃមួយគេគង់តែយល់ពីភាពឈឺចុកចាប់របស់មនុស្សស្មោះពិតប្រាកដ ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top