• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

អ្នកគួរគិតឡើងវិញ បើអ្នកមិនចង់អោយស្នេហារបស់អ្នកជួបរឿងបែកបាក់គ្នា

[Copy link]
421 0
Share
ទំនាក់ទំនងស្នហាដែលស្ថិតស្ថេរ យូរអង្វែងនោះគឺការចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ចង់បានស្នេហាមួយដែលស្រលាញ់គ្នាស្មោះស្ម័គ្រនោះអ្នកមិនចាំបាច់ដើរស្វែងរកអ្នកដែលល្អបំផុតនោះទេ។ស្នេហាពិតគឺមិនត្រូវការភាពល្អឥតខ្ចោះពេកនោះទេ។ដូច្នេះយើងនិងពិភាក្សាគ្នាអំពីទំនាក់ទំនងស្នេហាគ្រោះថ្នាក់មួយចំនួនដែលអ្នកគួរជៀសវាង។
fgfg.jpg
ទំនាក់ទំនងដែលមានភាពល្អឥតខ្ចោះ។ជាការពិតណាស់វាគ្មានទំនាក់ទំនងបែបនេះទេ ។ទំនាក់ទំនងស្នេហាទាំងអស់គឺមិននិយាយពីភាពល្អឥតខ្ចោះអ្វីនោះទេ ព្រោះវាកំហុសឆ្គងមូលដ្ធាននៃស្នេហា បើអ្នកប្រាថ្នាតែអ្វីដែលល្អបំផុតនោះ។
គូរស្នេហ៏ដែលរីករាយគឺមិនដែលឈ្លោះប្រកែកគ្នា។មនុស្សភាគច្រើនតែងតែគិតបែបនេះគ្រប់ពេល ប៉ុន្តែវាមិនមែនជារឿងដែលត្រឹមត្រូវនោះទេ។គ្មាននរណាម្នាក់ដែលមិនចេះមានកំហឹងនោះទេ វាជារឿងធម្មតាដែលគូរស្នេហ៏មានការឈ្លោះប្រកែកគ្នា។ហើយនោះគឺជាអ្វីដែលអ្នកត្រូវឆ្លងកាត់ និងស្វែងរកវិធីដោះស្រាយទាំងអស់គ្នា រឺសម្រុះសម្រួលគ្នាទើបអ្នករឹតតែអាចស្វែងយល់ពីគ្នាបានជ្រាលជ្រៅជាងមុនទៀត។
អ្នកគិតថាដៃគូរស្នេហាដ៏ល្អនិងដឹងគ្រប់យ៉ាងនូវអ្វីដែលអ្នកចង់បាន។គិតអោយច្បាស់ម្តងទៀតនូវចំណុចនេះ គ្មាននរណាម្នាក់អាចដឹងថាអ្នកចង់បានអ្វីនោះទេ លុះត្រាតែអ្នកប្រាប់គេ។ដៃគូរដ៏ល្អមិនមែនសុទ្ធតែដឹងនូវអ្វីដែលអ្នកគិតក្នុងចិត្តនោះទេ លុះត្រាតែគេជាមនុស្សដែលអាចមើលធ្លុះពីចិត្តមនុស្ស។ដូច្នេះដៃគូរស្នេហាដ៏ល្អគឺត្រូវព្យាយាមសិក្សាពីគ្នានូវអ្វីដែលដៃគូរចូលចិត្តរឺមិនចូលចិត្តទើបប្រសើរ។
អ្នកផ្លាស់ប្តូររូបរាងរបស់អ្នកដោយសារមិនអាចរកដៃគូរស្នេហាបាន។នេះវាមិនមែនជារឿងដែលត្រឹមត្រូវនោះទេដែលអ្នកត្រូវផ្លាស់ប្តូរខ្លួនឯងដើម្បីតម្រូវចិត្តនរណាម្នាក់។វាគ្មានប្រយោជន៏នោះទេ បើគេចាប់អារម្មណ៏តែសំបកក្រៅរបស់អ្នកដែលមិនមែនជាខ្លួនឯង នោះស្នេហារបស់អ្នកនិងគ្មានន័យឡើយ។ដូច្នេះគ្រាន់តែធ្វើជាខ្លួនឯង អោយគេស្រលាញ់អ្នកជាអ្នក ទើបជីវិតអ្នកមានភាពរីករាយ។
អ្នកជ្រើសរើសមនុស្សតែម្នាក់គត់ក្នុងក្តីស្រម៉ៃរបស់អ្នក។វាគឹជារឿងមួយដែលគួរអោយអស់សំណើចដែរ ព្រោះវាជារឿងមួយដែរពិបាកដែលអាចក្លាយជាមនុស្សនៅក្នុងក្តីស្រម៉ៃអ្នកបាន។បើអ្នករកបានមនុស្សម្នាក់ដែលល្អគ្រប់គ្រាន់ហើយសំរាប់អ្នក តែគេមិនទាន់សមស្របតាមអ្វីនៅក្នុងក្តីស្រម៉ៃអ្នក ចូរអ្នកគិតសារឡើងវិញ។កុំខកខាននូវមនុស្សដ៏ល្អម្នាក់ដោយគ្រាន់តែគេខ្វះខាតចំណុចបន្តិចបន្តួចចំពោះអ្នក។
អ្នកគិតថាអាពាហ៍ពិពាហ៏គឺជាគោលដៅចុងក្រោយរបស់អ្នក។មនុស្សភាគច្រើនតែងគិតថាអាពាហ៏ពិបាហ៏គឺជាភាពជោគជ័យដ៏ធំបំផុតក្នុងទំនាក់ទំនងស្នេហានីមួយៗដែលគ្រប់គ្នាប្រាថ្នាចង់បាន។ប៉ុន្តែការគិតបែបនេះគឺវាមិនមែនសុទ្ធតែត្រឹមត្រូវសំរាប់មនុស្សគ្រប់គ្នានោះទេ។ព្រោះមនុស្សតែងមានការផ្លាស់ផ្តូរ ហើយអ្នកក៏ត្រូវតែត្រៀមចិត្តចំពោះការផ្លាស់ផ្តូររបស់ដៃគូរអ្នកដែរបើអ្នកសំរាច់ចិត្តច្បាស់ថារៀបអាពាហ៏ពិពាហ៏និងគ្នា។សំខាន់លើការប្រព្រឹត្រ និងការចេះយោគយល់អធ្យាស្រ័យចំពោះគ្នាប៉ុណ្ណោះទើបស្នេហារបស់អ្នកស្ថិតស្ថេរគង់វង្ស៕



អត្ថបទដោយ៖ Orchid
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top