• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ប្រើវិធីទាំង ៧ បើចង់ត្រូវគ្នាវិញពេលឈ្លោះគ្នាជាមួយសង្សារ

[Copy link]
1079 0
Share
គ្មានអ្នកណាសប្បាយចិត្តពេលឈ្លោះគ្នាជាមួយគូស្នេហ៍ដែលកំពុងស្រលាញ់គ្នាទេ។ តែមិនដឹងមានវិធីសាស្ត្រអ្វីដើម្បីឲ្យត្រូវរូវគ្នាវិញពេលកំពុងមានបញ្ហាម្តងៗ ៖

Sampleចតុកោងកែង.jpg

១. ដោះស្រាយដោយសន្តិវិធី
បើចិត្តនៅស្រលាញ់ទាំងសងខាង មិនគួរដោះស្រាយដោយប្រើសម្តីធ្ងន់ដាក់គ្នាឡើយ និងដោះស្រាយគ្នាបន្តិចម្តងៗ។

២. ប្រាប់មូលហេតុត្រឹមត្រូវ
មិនមែនយកលេសរៀងៗខ្លួនដាក់មុខទេ ផ្ទុយមកវិញត្រូវនិយាយពីមូលហេតុអ្វីទើបធ្វើដូច្នេះ? ទោះជាយ៉ាងណាមិនត្រូវបន្ទោសគ្នាទេ។

៣. បន្ទាបខ្លួន
ភ្លើងកំពុងឆេះ ដាច់ខាតកុំចាក់សាំងបន្ថែម ឯស្នេហាវិញម្នាក់កំពុងខឹង ម្នាក់ទៀតសុំទោស ខំប្រឹងបន្ទាបខ្លួនបន្តិចទៅលែងអីហើយ។

៤. ព្យាយាមនៅជិតគ្នា
បើព្យាយាមដើរចេញទាំងពីរនាក់ នោះស្នេហានឹងដល់ទីបញ្ចប់។ ដូចនេះ គួរតែនៅក្បែរគ្នាពេលឈ្លោះគ្នាភ្លាមៗ។

៥. ប្តូរបរិយាកាស
រកគ្រប់វិធីដើម្បីប្តូរបរិយាកាសសប្បាយៗដើម្បីឲ្យដៃគូប្តូរអារម្មណ៍ខឹងទៅជាសប្បាយ និងមិនអាចរស់ដោយគ្មានអ្នក។

៦. សួរគាត់ពីនេះ ពីនោះ
កុំទុកឲ្យដៃគូនៅអង្គុយម្នាក់ឯង គួរតែសួរនាំដើម្បីកាត់បន្ថយអារម្មណ៍ខឹងរបស់គាត់ និងបំភ្លេចរាល់បញ្ហាទាំងអស់។

៧. នាំគាត់ទៅកន្លែងដែលគាត់ចូលចិត្តទៅ
នាំគាត់ទៅកន្លែងញុំាអាហារឆ្ងាញ់ៗ កន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ រួចនិយាយស្រុះស្រួលជាមួយគ្នា៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top