• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គន្លឹះមើលថា គេស្រលាញ់អ្នកដើម្បីកំដរអារម្មណ៍ និងឌឺដងសង្សារចាស់

[Copy link]
395 0
Share
ពាក្យស្រលាញ់មិនអាចបញ្ជាក់ពីទំហំនៃក្តីស្រលាញ់បានទេ ទាល់តែមានទង្វើទើបអាចបង្ហាញពីសេចក្តីស្រលាញ់ពិតប្រាកដ។ ដូច្នេះ ដើម្បីសង្កេតមើលថាដៃគូស្រលាញ់អ្នកដើម្បីកំដរអារម្មណ៍ ឬ គ្រាន់ឌឺសង្សារចាស់ ៖

Sampleចតុកោងកែង.jpg

១. មិនណែនាំឲ្យគ្រួសារបានស្គាល់ និងមិនហ៊ានទៅជួបគ្រួសារអ្នក
ប្រសិនជាគេប្រាកដក្នុងចិត្តហើយនោះ គេមិនខ្លាចនឹងណែនាំឲ្យក្រុមគ្រួសារបានស្គាល់ និងថែមទាំងជំនះទៅជួបក្រុមគ្រួសារអ្នកថែមទៀតផង។

២. គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក
មានទេ មនុស្សដែលស្រលាញ់គ្នា ប៉ុន្តែបែរជាគ្មានពេលវេលាសម្រាប់ដៃគូទៅវិញ? ព្រោះគ្មានអ្នកណាចង់ឃ្លាតសូម្បីមួយនាទីពីមនុស្សដែលយើងស្រលាញ់ទេ។

៣. គ្មានភាពស្និទ្ធស្នាល ចូលចិត្តទុកអ្នកចោល
ត្រូវចាំថា គ្មានមនុស្សណាដែលមានសង្សារហើយទុកសង្សារខ្លួនឯងចោលទេ ថែមទាំងបង្ហាញភាពផ្អែមល្ហែមឲ្យគ្នាទៀតផង។

៤. នឹកឃើញក៏ Call តាមអំពើចិត្ត
បើគេស្រលាញ់យើងពិតមែន គេ Call ឬ Chat មកស្ទើរគ្រប់វិនាទីហើយ មិនមែននឹកឃើញទើប Call ទេ។

៥. គ្មានគោលដៅជាមួយអ្នកពិតប្រាកដ
មនុស្សពីរជាសង្សារនឹងគ្នាតែងតែចូលចិត្តនិយាយពិភាក្សាពីរឿងអនាគត និងគោលដៅក្នុងជីវិតជាមួយគ្នា ដើម្បីចាប់ដៃគ្នាសាងជីវិតប្តីប្រពន្ធជាមួយគ្នា៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top