• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ការប្រៀបធៀបរវាងស្មាតហ្វូនOppoF7 vs Nokia 7 Plus

[Copy link]
721 0
Share
ប្រិយមិត្តប្រហែលជាដឹងខ្លះៗពីស្មាតហ្វូនទាំង២ហើយអ្នកខ្លះក៏កំពុងតែប្រើប្រាស់នៅក្នុងដៃទៀតផង។ស្មាតហ្វូនដែលមានតម្លៃសមរម្យទាំងពីរនេះ ទើបនឹងលេចមុខក្នុងប្រទេសកម្ពុជាយើងថ្មីៗនេះទេ។ជាដំបូងសូមស្វាគមន៍ចំពោះប្រិយមិត្តដែលជាហ្វេនរបស់ Nokia និង Oppo ជាទីមេត្រី ថ្ងៃនេះ កោះថ្មីសូមលើកយកស្មាតហ្វូនទាំង២នេះមកប្រៀបធៀបថា តើមួយណាដែលមានបច្ចេកវិទ្យាល្អជាងហើយត្រូវចិត្តសម្រាប់ប្រិយមិត្តនោះ?

Nokia7PlusOppo_Back_181618_191620_0683_1524059359521.jpg
big_483264_1524235173.jpg

-     ការរចនា
ចំពោះស្មាតហ្វូនដែលមានតម្លៃក្រោម $400ទាំង២នេះ មានការរចនាផ្សេងៗគ្នាដើម្បីបំពេញតម្រូវការរបស់អតិថិជន។ គែមនិងរូបរាង Oppo F7 ត្រូវបានផលិតចេញជាមួយបន្ទះប្លាស្ទិច ចំណែកឯNokia 7 Plus ត្រូវបានផលិតជាមួយបន្ទះលោហៈ។ទូរស័ព្ទ Nokia 7 Plus មានទម្ងន់ធ្ងន់ជាងOppo F7 ដោយសារតែថាមពលថ្មរបស់វាមានទំហំធំរហូតដល់ 3800mAhបើធៀបនឹងថាមពល 3400mAh របស់ F7 ។ ក្នុងចំណោមទូរស័ព្ទទាំងពីរនេះគឺ Nokia 7 Plusដែលមានរូបរាង និងពណ៍ខាងក្រោយមានលក្ខណៈរលោង ។ ភាពប្លែកថ្មីសម្រាប់ OppoF7 គឺមានស្នាមរន្ធ Notch និងអេក្រង់ធំ ខ្ពស់ជាងសមាមាត្ររាងរបស់វាទៅទៀត។
នៅផ្នែកខាងមុខ Oppo F7 មានអេក្រង់ទំហំ 6.23 អ៊ីញ ជាមួយនឹងស្នាមរន្ធ notch និង Ratio ដែលមានកម្រិត 19:9 ស្របពេលដែល Nokia 7 Plus មានអេក្រង់ទំហំត្រឹមតែ6 អ៊ីញជាមួយនឹង Ratio កម្រិត 18: 9 ។ ទូរស័ព្ទទាំងពីរនេះមានម៉ាស៊ីនស្កែនស្នាមម្រាមដៃនៅផ្នែកខាងក្រោយដូចគ្នាប៉ុន្តែ 7 Plus មានការរៀបចំកាមេរ៉ាពីរបើប្រៀបជាមួយកាមេរ៉ាតែមួយនៅលើF7 ។ ទូរស័ព្ទនីមួយៗមានរន្ធដោតផ្សេងគ្នា ចំពោះ OppoF7 មានរន្ធ micro-USB ខណៈដែល Nokia 7 Plus ប្រើរុន្ធ USB ប្រភេទC ដែលទំនើបជាងមុន។

Nokia7PlusOppoDisplayNotch_181618_191650_6902_1524059424903.jpg

-      លក្ខណៈពិសេសនិងកម្មវិធី
ស្មាតហ្វូនទាំងពីនេះមានអេក្រង់ដែលមានគុណភាពដល់Full HD + និងផ្ដល់នូវការមើលពីចំហៀងបានយ៉ាងល្អប៉ុន្តែសម្រាប់បច្ចេកវិទ្យានេះគឺមានប្រិយមិត្តចូលចិត្តការបង្ហាញនៅលើ Nokia 7 Plus ព្រោះវាមានកម្រិតភ្លឺច្បាស់ល្អជាងហើយមានភាពរស់រវើកជាងមុនទៀតផង។ស្មាតហ្វូនទាំង២នេះ ផ្ទុកទៅដោយ RAM ទំហំ 4 GB និងអង្គចងចាំខាងក្នុងទំហំ 64GB ហើយក៏មានតម្លៃខ្ពស់ប្រសិនបើវាផ្ទុក RAM ដល់ទៅ 6GBនិងអង្គចងចាំ 128GB ទៀតផង។​ ទូរសព្ទទាំង២នេះដំណើរការលើប្រតិបត្តិការណ៍ Android Oreo ដូចគ្នា។

-      អំពីកាមេរ៉ា
Nokia 7 Plus មានកាមេរ៉ាខាងក្រោយពីរមួយទំហំ 12 មេហ្គាភិចសែលដែលមានមុំធំទូលាយ និងមួយទៀតមានទំហំ 13 មេហ្គាភិចសែល រីឯ OppoF7 ប្រើកាមេរ៉ាទំហំ 16 មេហ្គាភិចសែល។ ចំពោះកាមេរ៉ាមុខវិញ F7 មានទំហំ 25 មេហ្គាភិចសែល រី​ឯ 7 Plus មានកាមេរ៉ាទំហំ16 មេហ្គាភិចសែលតែប៉ុណ្ណោះ ហើយលោកអ្នកក៏អាចថតវីដេអូកម្រិត 4k ដែលមានល្បឿន 30fps បានផងដែរ។

Nokia7PlusDay_1524060487712.jpg
Oppo_F7_Day_1524060524007.jpg
Nokia7PlusNight_1524060851670.jpg
OppoF7Night_1524060872633.jpg

សរុបសេចក្តីមកនេះគឺជាការប្រៀបធៀបនូវបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនដែលបំពាក់នៅលើស្មាតហ្វូនម៉ូឌែលថ្មីទាំងពីរនេះ ហើយវាមានចំណុចដូចគ្នាច្រើនដូច្នេះនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់នូវស្មាតហ្វូនទាំងពីរម៉ូឌែលនេះ៕





ប្រភព៖ gadgets
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top