• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ស្វាមីខ្ញុំ ជាបុរសពិត!!!

[Copy link]
569 0
Share
នារីគ្រប់រូបមិនថាគេ ឬខ្ញុំសុទ្ធសឹងតែស្រមៃថាពេលខ្លួនបានរៀបការជាមួយក្នុងបុរសសុបិន្តរបស់ខ្លួន គឺជាបុរសសង្ហា មានបញ្ញា មានលុយ ឆ្លាត ជាពិសេសមានភក្តីភាពចំពោះគ្នា។ ផ្ទុយទៅវិញក្នុងលោកនេះ ប្រសិនបើមានបុរសបែបនេះមែនប្រហែលជាគ្មានមនុស្សប្រុសដែលអាក្រក់នោះទេ។ ជាក់ស្តែងណាស់សម្រាប់ជីវិតខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានរៀបការជាមួយបុរសម្នាក់ដែលគាត់មិនមែនជាកូនអ្នកមាន មិនសង្ហា ប៉ុន្តែអ្វីដែលខ្ញុំទទួលបាននូវសេចក្តីសុខពិតនោះ គឺគាត់ជាបុរសពិតដែលតែងតែផ្តល់ក្តីមេត្តា ការស្រលាញ់ នៅក្បែរថ្នាក់ថ្នម មើលថែ យល់ចិត្តខ្ញុំ។

daily-report-husband-take-care-wife-while-pregnant1.jpg

ទោះបីជាពួកខ្ញុំមិនទាន់សល់អ្វីក្រោយរៀបការរួចក៏ដោយ តែខ្ញុំជឿថាឱ្យតែគ្រួសារមានសុភមង្គលពិត សំណាងគង់ហូរចូលផ្ទះមកដោយខ្លួនឯង មិនដូចជាគ្រួសារមួយចំនួនជាគ្រួសារអ្នកមាន ពួកមានទ្រសម្បត្តិហូរហៀរចាយមិនអស់ ប៉ុន្តែរកសេចក្តីក្នុងគ្រួសារមិនឃើញ នេះក៏ព្រោះស្វាមីរវល់របរការងារខាងក្រៅ រួចចូលផ្ទះវិញយប់ជ្រៅ សូម្បីតែហូបបាយល្ងាចជុំគ្រួសារក៏សឹងតែមិនដែលផង។ រីឯប្រពន្ធវិញមួយថ្ងៃៗ គិតតែតែងខ្លួនលៀបឡេ ដើរទិញសំលៀកបំពាក់តាមហាងទំនើបៗ រហូតដល់ភ្លេចខ្លួនថាត្រូវបំពេញតួនាទីជាស្ត្រីមេផ្ទះ រៀបចំបាយទឹកសម្រាប់ប្តីក្រោយប្តីត្រលប់ពីការងារហត់។
ខ្ញុំសុំអួតស្វាមីខ្ញុំបន្តិចទៅចុះ អ្នកប្រាកដជាដឹងហើយប្រសិនបើអ្នកធ្លាប់ជាស្ត្រីមានផ្ទៃពោះ។ ក្នុងអំឡុងពេលមានផ្ទៃព្រោះ ស្ត្រីគ្រប់រូបមិនថាខ្ញុំ ឬគេតែងមានអារម្មណ៍ធុញថប់ តប់ត្រមល់ មូរម៉ៅច្រើន ចេះតែខឹងនេះខឹងនោះមិនឈប់ ហើយរករឿងខឹងឈ្លោះដោយគ្មានហេតុផល ប៉ុន្តែស្វាមីរបស់ខ្ញុំ គាត់មិនដែលរអ៊ូទេសូម្បីតែ១ដង ហើយគាត់តែងប្រើទឹកមុខញញឹម ព្រមជាមួយសម្តីពិរោះដាក់ភរិយាទៀតផង។ មុនពេលគាត់ចេញពីធ្វើការ គាត់តែងខលមកសួរខ្ញុំថា តើខ្ញុំចង់ញាំអ្វីគាត់នឹងទិញផ្ញើ មិនតែប៉ុណ្ណោះពេលមកដល់ផ្ទះភ្លាម គាត់រៀបចំប្តូរសំលៀកបំពាក់រួចទៅដាំបាយធ្វើម្ហូបសម្រាប់អាហារពេលល្ងាច ទោះបីជាមកពីធ្វើការហត់ពេញ១ថ្ងៃក៏ដោយ។ អ្វីដែលជាពិសេសបំផុត គឺពេលខ្ញុំសម្រាលកូន គាត់ពុំទុកខ្ញុំឱ្យឆ្លងទន្លេដ៏ធំមួយនេះតែម្នាក់ឯងតែលតោលនោះទេ ព្រោះគាត់ដឹងថា ទន្លេដែលគ្មានទឹក ខ្ញុំពិតជាខ្លាចលង់ជាង ទន្លេមានទឹកទៅទៀត។
ត្រលប់មកវិញ ខ្ញុំចង់បង្ហាញដល់ស្វាមីគ្រប់រូប សូមឱ្យចេះយល់ពីការលំបាកប្រពន្ធខ្លួន ព្រោះមនុស្សស្រីគាត់គ្មានប្រាថ្នាអ្វីក្រៅពីសុភមង្គលពិតដែលស្វាមីបានផ្តល់ឱ្យគាត់នោះទេ។ ប្រសិនបើអ្នកជាស្វាមីល្អ ឬជាបុរសពិតអ្នកគួរតែបំពេញកាតព្វកិច្ចជាស្វាមីល្អ ជាឪពុកល្អសម្រាប់ប្រពន្ធ និងកូនរបស់អ្នក៕

អត្ថបទដោយ៖ Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top