• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

សម្លេងប្រពន្ធដើម....!!!

[Copy link]
421 0
Share
ជាការពិតណាស់មនុស្សស្រីក្នុងលោក ទាំងខ្ញុំ ទាំងគេ ចង់មានឈ្មោះជាប្រពន្ធតែម្នាក់ មិនចង់បែងចែកប្តីជាមួយនឹងស្រីណាផ្សេងនោះទេ។សួរថា តើចិត្តស្រីណាមិនឈឺចាប់ ពេលដឹងថាប្តីខ្លួនកំពុងបែងចែកសេចក្តីស្រលាញ់ឱ្យស្រីដ៏ទៃ?

darinimages_phuket-wedding-photography_Sam Tan-00002.jpg

កាលនៅក្រលំបាក លោកប្ដីសន្យាថាស្រលាញ់តែអូនម្នាក់ ដល់ពេលគ្រួសាររបស់យើងរកស៊ីធូធារមានលុយឡាន យសសក្ដិ បងមានទាំងប្រពន្ធចុង មានទាំងស្រីក្មេង មិនដែលគិតអាណិត ដល់ចិត្តប្រពន្ធសោះ។ បងភ្លេចអស់គ្រាក្រ យើងធ្លាប់កំសត់កម្រនឹងគ្នា ឥលូវបងទុកឲ្យអូនឱ្យរស់នៅវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត។ ផ្ទុយទៅវិញ ពេលបងមានស្រីក្រៅ ញាតិជិតខាងខ្លះសើចចំអកឡកឡើយថា “បើប្រពន្ធល្អមែន ប្ដីមិនមានស្រីទេ” ឱលោកប្តីអើយ តើអូនខុសអ្វី? ហេតុអ្វីកើតជាស្រី ម្ដេចក៏កម្មម្ល៉េះ? ពេលប្ដីមានស្រី អូនបែរជាមានកំហុសទៀត? អូនអួលណែន និងឈឺផ្សារខ្លាំងណាស់ តែអូនស៊ូទ្រាំមិនតប មិនវាចាប្រាប់អ្នកណាឱ្យដឹងឡើយ។ ហេតុអ្វីពួកគេម្តេចមិនគិតថា “បើប្តីល្អមែន គឺគ្មានថ្ងៃក្បត់ចិត្ត ប្រពន្ធឡើយ”?
ឱ! មនុស្សស្រីដែលដេកអោបប្ដីខ្ញុំអើយ តើអ្នកមានអារម្មណ៍ថា អៀនខ្មាសនឹងសង្គមខ្លះដែរទេ? អ្នកដឹងហើយ ឮហើយ ថាគេមានប្រពន្ធ មានកូន ចុះហេតុអ្វី....? តើនេះជាកម្មតាមប្រទាញមែនដែរទេ? ប្រសិនបើមានកម្មពារពិតមែន សូមឲ្យអ្នកដែលធ្វើទុក្ខបុម្នេញខ្ញុំ ទាំងអំបាលមាណក្នុងជាតិនេះ ទទួលយកកម្មពារទាំងអស់នោះវិញ មិនបាច់ជាតិក្រោយទេ!!!
ជាចុងក្រោយ ខ្ញុំសូមផ្ដាំទៅមនុស្សប្រុសទាំងអស់ សូមមេត្តាអាណិត ស្រណោះដល់ចិត្តប្រពន្ធកូន មុនអ្នកសម្លឹងមើលស្រីផ្សេង។ សូមមនុស្សស្រីទាំងឡាយ និយាយថា “ទេ” ចំពោះប្ដីគេ៕
អត្ថបទដោយ៖ Yura_Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top