• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៦វិធីអាចជួយអ្នកក្នុ្ងងការអង្គុយនៅមុខកុំព្យូទ័របានយូរម៉ោង

[Copy link]
495 0
Share
ការអង្គុយអាចសម្លាប់អ្នកបាន។ ការអង្គុយ មិនមែនជារឿងអាក្រក់ទេប៉ុន្តែប្រសិនបើអ្នកធ្វើការនៅមុខកុំព្យូទ័រ ហើយត្រូវអង្គុយច្រើនម៉ោងជារៀងរាល់ថ្ងៃគឺមានការប៉ះពាល់ខ្លាំងដល់រាងកាយអ្នកខ្លាំងជាទីបំផុត។

PLE.jpg

នៅពេលដែលអ្នកអង្គុយច្រើនម៉ោងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងហើយរឿងមួយដែលត្រូវដឹងនោះគឺឥរិយាបថរបស់អ្នក។ ការអង្គុយច្រើនអាចកាត់បន្ថយកម្លាំងស្នូលដោយសារតែអ្នកមិនមានការផ្លាស់ប្ដូរចលនានិងសរសៃ។ វាអាចប៉ះពាល់ខ្លាំងចំពោះខ្នង ស្មា និងក របស់អ្នក ដែលបណ្តាលឲ្យឈឺចាប់ហើយជាទូទៅធ្វើឱ្យអ្នកកាន់តែមានសុខភាពមិនល្អដូច្នេះអ្នកគួរតែអនុវត្ដវិធីខាងក្រោមនេះដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាព ៖

-      ដាក់អេក្រង់កុំព្យូទ័រ(Monitor) ឱ្យឆ្ងាយល្មម
xshutterstock_372388033.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.jEl.jpg

នេះអាចជាអ្វីដែលពិបាកសម្រាប់អ្នកព្រោះបើអ្នកដាក់វាឆ្ងាយពេកអាចមើលមិនឃើញ ប៉ុន្តែការដាក់អេក្រង់កុំព្យូទ័រ ឆ្ងាយល្មមគឺល្អសម្រាប់អ្នកប្រើកុំព្យូទ័រពេញម៉ោង។ អ្នកគួរតែកំណត់ពន្លឺអេក្រង់កុំព្យូទ័រទៅតាមកំម្រិតភ្នែក និងត្រូវដាក់ក្បាលរបស់អ្នកឱ្យត្រង់ ហើយសម្លឹងទៅអេក្រង់នោះជាធម្មតា។ប៉ុន្តែបើសិនជាអ្នកប្រើកំព្យូទ័រយួរដៃ (laptop) អ្នកប្រហែលជាត្រូវឱនមើលដែលទម្លាប់នេះអាចប៉ះពាល់ខ្លាំង ជាពិសេស កន្លែងករបស់អ្នក ហើយក៏អាចធ្វើឱ្យអ្នកឈឺខ្នងនិងក្បាលទៀតផង។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ អ្នកត្រូវអង្គុយឱ្យឆ្ងាយល្មមនិងការវាយអក្សរប្រហែលជា ២០ ទៅ ២៤អ៊ីញជាការល្អ។

-     ការដាក់ជើងរបស់អ្នក
xshutterstock_478457857.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.tuK.jpg

ឥរិយាបថដែលល្អអ្នកគួរតែដាក់ជើងទាំង២របស់អ្នកចុះក្រោមឬក៏អ្នកអាចដោះដូរវាម្ដងម្កាលបាន ប្រសិនបើមានការស្ពឹកស្រពន់ជាដើម។

-     ដាក់ស្មារបស់អ្នកឱ្យត្រង់
xshutterstock_594341954.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.Egb.jpg

នៅពេលដែលអ្នកឱនឈ្ងោកមើលអាចធ្វើឱ្យអ្នកហាក់ដូចជាធ្ងន់ក្បាល ដែលពេលខ្លះអ្នកមិនទាន់ដឹងទេបើអ្នកមានឥរិយាបថនេះយូរៗទៅ វាបណ្ដាលឱ្យមានបញ្ហា។នេះមិនមែនជារឿងល្អសម្រាប់រាងកាយរបស់អ្នកទេ អ្នកគួរតែដាក់ក្បាល ស្មារបស់អ្នកឱ្យស្មើនឹងខ្លួនរបស់អ្នក។

-     ហាត់កីឡាយ៉ូហ្គា

xshutterstock_552259924.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.xvt.jpg

គន្លឹះដែលល្អសម្រាប់រាងកាយរបស់អ្នកនោះគឺការហាត់កីឡាយ៉ូហ្គា។កីឡានេះផ្តោតលើការបត់បែន និងការគ្រប់គ្រងលើរាងកាយដែលមិនត្រឹមតែពង្រឹងកម្លាំងស្នូលរបស់អ្នកនោះទេប៉ុន្តែវាក៏ធ្វើការលើផ្នែកសំខាន់ៗជាច្រើនទៀតនៃរាងកាយរឹងមាំផងដែរ។

-     ហាត់ប្រាណនៅនឹងតុការងារ

xshutterstock_464539835.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.dbK.jpg

ការធ្វើលំហាត់ប្រាណនៅនឹងតុកន្លែងធ្វើការគឺជារឿងងាយស្រួលមួយដើម្បីឱ្យឥរិយាបថរបស់អ្នកមានភាពប្រក្រតី។ ការធ្វើលំហាត់ប្រាណនេះមិនត្រឹមតែធ្វើឱ្យសុខភាពរបស់អ្នកល្អនោះទេ ថែមទាំងជួយរក្សាអ្នកឱ្យមានថាមពល ផ្តោតអារម្មណ៍លើភារកិច្ចដូច្នេះអ្នកនឹងមានផលិតភាពកាន់តែច្រើនក្នុងការបំពេញការងារនោះ។

-     ការឈរ

xshutterstock_416891554.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.fS7.jpg

ការឈរចុចកុំព្យូទ័រជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នក។ការឈរមិនត្រឹមតែល្អជាងការអង្គុយនោះទេវាអាចបង្កភាពងាយស្រួលដល់ការផ្លាស់ប្ដូរឥរិយាបថផងដែរ។អ្នកអាចដាក់ជើងរបស់អ្នកឱ្យត្រង់ ហើយនៅឆ្ងាយពីកុំព្យូទ័រដើម្បីមិនប៉ះពាល់ដល់ភ្នែកនិងរាងកាយរបស់អ្នកទៀតផង។

សរុបសេចក្ដីមក ការអង្គុយមុខកុំព្យូទ័របំពេញការងារយូរអាចមានការប៉ះពាល់ដល់អ្នកដូចនេះអ្នកគួរតែអនុវត្តតាមវិធីនេះ ដើម្បីឱ្យរាងកាយរបស់អ្នកប្រព្រឹត្តជាធម្មតាបាននិងធ្វើឱ្យការងាររបស់អ្នកប្រសិទ្ធភាពផងដែរ។

ប្រភព៖ How-to-geek
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top