• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

គិតថាមនុស្សប្រុសមិនចេះឈឺចាប់ឬ?

[Copy link]
1588 0
Share
ហេតុអ្វីនៅពេលដែលស្នេហាមួយដែលឈានដល់ពេលបែកគ្នា ម៉េចបានជាម្នាក់ៗចេះតែគិតថាខាងប្រុសជាអ្នកមានកំហុសរហូតអញ្ចឹង? ចុះស្រីៗទាំងអស់គ្នាលើពិភពលោកនេះសុទ្ធតែស្មោះទាំងអស់ឬ? ហើយហេតុអ្វីបានជាគ្រប់គ្នាចូលចិត្តអាណិតមនុស្សស្រីជាងមនុស្សប្រុស ឫគិតថាមនុស្សប្រុសមិនចេះឈឺចាប់មែនទេ?

121-730x484.jpg

អ្នកទាំងអស់គ្នាមិនដឹងទេថាមានមនុស្សប្រុសមួយចំនួនទន់ខ្សោយខ្លាំងណាស់ គេមិនអាចទទួលយកបានទេនៅពេលដែលត្រូវបាត់បង់មនុស្សដែលគេស្រលាញ់ស្មើនឹងជីវិត ហើយទៅស្រលាញ់អ្នកថ្មីផ្សេងទៀតដែលមិនមែនជាគេ ។ អារម្មណ៍ដែលនៅក្នុងខណៈពេលវេលានោះ វាពិតជាឈឺចាប់ណាស់ និងពិបាកទ្រាំខ្លាំងណាស់ ។

អ្នកមិនដឹងទេ !! ប្រុសៗអាចនឹងឆាប់បាក់ទឹកជាងស្រីៗទៅទៀត ព្រោះថាមនុស្សប្រុសដែលសម្រក់ទឹកភ្នែកដោយសារតែមនុស្សស្រីដែលគេស្រលាញ់នោះ អាចនឹងទទួលបាននូវអារម្មណ៍ឈឺចាប់ខ្លាំង ហើយគេក៏មិនអាចនឹងបរិយាយចេញបានដែរ ព្រោះតែបេះដូងខ្ទេចខ្ទាំ ប្រេះស្រាំ ដោយសារមនុស្សស្រីម្នាក់នោះបាត់អស់ទៅហើយ ។

ពេលខ្លះដោយសារតែការឈឺចាប់វាធ្ងន់ធ្ងរពេក អាចនឹងធ្វើឱ្យមនុស្សប្រុសម្នាក់នោះប្រែជាមនុស្សដែលមិនមែនជារូបគេកាលពីមុន និងលែងចង់មានស្នេហាដោយសារតែគេខ្លាចរអារនឹងការឈឺចាប់ ហើយគេលែងចង់ធ្វើជាមនុស្សស្មោះទៀតហើយ ព្រោះការដែលធ្វើជាមនុស្សស្មោះទទួលបានតែការឈឺចាប់តែប៉ុណ្ណោះ ។

គ្រប់គ្នាមិនគួរណាគិតអាក្រក់លើមនុស្សប្រុសទាំងអស់ឡើយ វាហាក់បីដូចជាអយុត្តិធម៌ចំពោះមនុស្សប្រុសដែលស្មោះស្នេហ៍ពេកហើយ បើទោះជាមនុស្សប្រុសស្មោះមានតិចក៏ពិតមែន តែយ៉ាងណាក៏មិនមែនថាមិនមាននោះដែរ ៕

អត្ថបទដោយ ៖ HooTa


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top