• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការធ្វើប័រងាយៗនៅផ្ទះដោយខ្លួនឯង

[Copy link]
998 0
Share
ប័រជាប្រភេទគ្រឿងផ្សំមួយដែលត្រូបានគេពេញនិយមប្រើប្រាស់បំផុតដើម្បីយកមកបន្ថែមជាមួយនិងអាហារ ពីព្រោះយើងអាចយកវាទៅប្រើបានច្រើនបែប ។ ប័រពេញនិយមនៅគ្រប់បណ្តាប្រទេសពាសពេញពិភពលោក ព្រោះថាយើងអាចធ្វើបានងាយៗ ហើយគេអាចយកវាទៅកែច្នៃបានច្រើនមុខទៀតផង ។

២.jpg
១. សារធាតុចិញ្ចឹមនៅក្នុងប័រ១០០ក្រាម

- ថាមពល ១០១.៨ គីឡូកាឡូរី         
- កាបូហ៊ីដ្រាត ០.០១ ក្រាម
- សារធាតុខ្លាញ់ ១១.៥២ ក្រាម
- សាត់ធើរ៉េតធីត (Saturated ) ៧.២៩៤ក្រាម
- ម៉ូណូ សាត់ធើរ៉េតធីត (Mono Saturated) ២.៩៨៥ មីលីក្រាម
- ប៉ូលី អាន់សាត់ធើរ៉េតធីត (Poly Unsaturated) ០. ៤៣២ មីលីក្រាម
- ប្រូតេអ៊ីន ០.៧២ ក្រាម
- វីតាមីន B12 ០.២៣ ក្រាម
- វីតាមីន E ០.៣៣ មីលីក្រាម
- វីតាមីន K  ០.៩៩ មីលីក្រាម


២. វត្ថុធាតុដើមនិងសម្ភារៈកែច្នៃ
- ប្រេងឆា (១កូនចាន)
- ទឹកដោះគោខាប់ (កន្លះកំប៉ុង )
- ពងមាន់ (២គ្រាប់)
- អំបិល និង ស្ករ (មួយជីប)
- ម៉ាស៊ីនវៃប័រ (បើអត់ម៉ាស៊ីន វៃវាដោយដៃក៏បានដែរ)

៣. វិធីក្នុងការធ្វើ
- ដំណាក់កាលទី១ : គោះពងមាន់យកតែស៊ុតក្នុងក្រហម រួចចាក់ប្រងបន្តិចម្តងៗ
-ដំណាក់កាលទី២ : វៃវារហូត ហើយបន្ថែមប្រងឆារហូតទាល់ប៊ឺនោះឡើង
-ដំណាក់កាលទី៣ : ចាក់ទឹកដោះគោខាប់ចូល ហើយបន្ថែមអំបិល និងស្ករ នៅតែបន្តវៃវារហូតទាល់តែប៊ឺនោះឡើង ។
នៅពេលដែលអនុវត្តន៍វិធីសាស្រ្តទាំងនេះរួចលោកអ្នកនិងទទួលបានប័រដោយមិនបាច់ទិញគេនៅខាងក្រៅផ្ទះហើយអាចយកវាទៅប្រើការបានតាមចំណង់ចំណូលចិត្តរបស់អ្នក ៕

អត្ថបទដោយ៖ HooTa

២.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top