• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

កុមារគ្មានសុជីវធម៌ក្នុងខ្លួនបណ្ដាលមកពីមូលហេតុអ្វី?

[Copy link]
814 0
Share
ពេលដែលកុមារនិយាយទៅកាន់មនុស្សធំ និងចាស់ទុំដោយគ្មានការគួរសម សំដីឈ្លើយ រួមផ្សំនិងអត្តចរិតកោងកាច វាអាចបណ្ដាលមកពីកត្តាជាច្រើន ដែលធ្វើឲ្យកុមារគ្មានសីលធម៌ក្នុងខ្លួនបែបនេះ តើមូលហេតុទាំងនេះបណ្ថាលមកពីអ្វី? ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យកុមារគ្មានសុជីវធម៌នៅក្នុងខ្លួន៖

Pic.jpg

១. ឪពុកម្ដាយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អប់រំកូ​ន
នៅពេលដែលឪពុកម្ដាយរវល់ទៅធ្វើការនៅឆ្ងាយ គ្មានពេលវេលានៅជិតកូនគ្រប់គ្រាន់ កូននិងឃ្លាតឆ្ងាយបន្តិចម្ដងៗ រហូតដល់ពួកគេក្លាយជាក្មេងដែលគ្មានអាណាព្យាបាលប្រដៅ ចរិតកោងកាច រឹងរូស ជាដើម។

២. សេពគប់មិត្តភក្តិមិនល្អ
នៅពេលដែលកុមារសេពគប់មិត្តភក្តិមិនល្អនោះ ពួកគេនិងដើរទៅផ្លូវមិនល្អ ដែលធ្វើឲ្យឪពុកម្ដាយពិបាកក្នុងការអប់រំ ការដែលកុមាររាប់អានមិត្តភក្តិមិនល្អដូចជា ក្មេងដែលគ្មានឪពុកម្ដាយនៅមើលថែ ក្មេងអនាថា នឹងក្មេងដែលមិនបានចូលរៀនជាដើម កត្តាទាំងនេះធ្វើឲ្យកុមាររាប់អានជាមួយក្មេងទាំងនោះយូរទៅវានឹងអាចធ្វើឲ្យកុមារគ្មានសុជីវធម៌ក្នុងខ្លួន។

៣. ទំរើសកុមារតាមតែអំពើចិត្ត
នៅពេលដែលឪពុកម្ដាយ ក្រុមគ្រួសារ ទំរើសកុមារតាមតែចិត្តនោះ កុមារនឹងលែងស្ដាប់អ្នកណាទាំងអស់ នោះកុមារនិងមានគំនិតអវិជ្ជមានមួយ ដែលពិបាកនឹងអប់រំ ជាហេតុដែលកុមារនិងធ្វើអ្វីតាមតែចិត្តដោយលែងស្ដាប់អ្នកណាទាំងអស់។

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top