• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៤វិធីដើម្បីជៀសវាងទម្លាប់ញ៉ាំអាហារគ្មានអនាម័យនៅកន្លែងការងារ

[Copy link]
366 0
Share
សុខភាពជាកត្តាចាំបាច់បំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ការបំពេញការងារជារៀងរាល់ថ្ងៃលោកអ្នកប្រហែលជាជួបប្រទះនឹងអាហារដែលគ្មានអនាម័យនៅកន្លែងធ្វើការហើយដូច្នេះអ្នកគួរតែជៀសវាងឱ្យឆាប់រហ័ស ព្រោះសុខភាពប្រៀបដូចជាជីវិតរបស់អ្នកអញ្ចឹង។

SA.jpg

ថ្ងៃនេះ កោះថ្មី សូមប្រាប់ប្រិយមិត្តទាំងអស់អំពីការជៀសវាងបញ្ហាខាងលើនេះ៖

១. រៀបចំអាហារសម្រាប់ថ្ងៃត្រង់
មូលហេតុដែលធ្វើឱ្យមានបញ្ហាសុខភាពគឺបណ្ដាលមកពីការមិនសូវញ៉ាំអ្វី។ការមិនញ៉ាំអាចធ្វើឱ្យថាមពល និងស្ករក្នុងឈាមរបស់អ្នកថយចុះ ហើយអ្នកនឹងមានការលំបាកក្នុងការផ្តោតអារម្មណ៍ចំពោះការងារផងដែរ។អ្នកអាចចំអិនអាហារទុកឱ្យហើយ ដើម្បីយកទៅកន្លែងធ្វើការព្រោះវាផ្ដល់នូវអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពអ្នកដូចជា៖
- មានការត្រួតពិនិត្យត្រឹមត្រូវលើបរិមាណ
-មានរបបអាហារត្រឹមត្រូវសម្រាប់តម្រូវការទ្រទ្រង់រាងកាយ
- អ្នកនឹងទទួលបានអាហារដែលអ្នកត្រូវការបានពេញមួយថ្ងៃ

២. ការញ៉ាំអាហារសម្រន់
អាហារសម្រន់មិនមែនសម្រាប់តែកូនក្មេងទេយើងក៏អាចញ៉ាំវាបានដែរ ហើយវាក៏មិនមានប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។បើអ្នកធ្វើការនៅក្នុងការរិយាល័យជាកន្លែងដែលបុគ្គលិកតែងតែយកអាហារសម្រន់ទៅញ៉ាំផងនោះពិតជាល្អសម្រាប់អ្នកក្នុងការញ៉ាំ។

៤.ប្រើពេលសម្រាករបស់អ្នកដើរហាត់ប្រាណ
ការដើរមិនត្រឹមតែអាចឱ្យអ្នកមានសុខភាពល្អនោះប៉ុន្តែថែមទាំងជួយអ្នកក្នុងការទប់ស្កាត់នូវទម្លាប់ញ៉ាំអាហារមិនមានអនាម័យទៀតផង។ជំនួសឱ្យការអង្គុយលើកៅអី អ្នកគួរតែដើរចុះដើរឡើងពី ៥ ទៅ១០ នាទីដើម្បីឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ។ការធ្វើការសកម្មភាពអ្វីមួយនៅពេលសម្រាក នឹងជួយអ្នកក្នុងការរំលាយអាហារបានយ៉ាងល្អថែមទៀតផង។

សរុបសេចក្ដីមកការបំពេញការងារបានល្អក៏អាស្រ័យលើការញ៉ាំអាហារបានល្អផងដែរឯការធ្វើលំហាត់ប្រាណក៏ជាកត្តាចាំបាច់សម្រាប់សុខភាព និងជួយដល់ផលិតភាពការងារផងដែរ៕

ប្រភព៖ blackweightlosssuccess
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top