• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ចង់ឲ្យជីវិតរស់មានន័យ ឈប់ធ្វើរឿងអត់ប្រយោជន៍ទាំង ៧ នេះទៀតទៅ

[Copy link]
4493 0
Share
មនុស្សគ្រប់រូបមិនប្រាកដថាមានអ្វីៗគ្រប់យ៉ាងទើបធ្វើឲ្យជីវិតមានន័យទេ។ បើចង់បានជីវិតរស់ដោយមានន័យគួរតែឈប់ធ្វើរឿងអត់ប្រយោជន៍ទាំងនេះទៀតទៅ ៖

Sampleចតុកោងកែង.jpg

១. កុំរស់ក្នុងអតីតកាល
ត្រូវរស់ក្នុងបច្ចុប្បន្នកាលឲ្យបានល្អ និងធ្វើអ្វីដែលចង់ធ្វើ មិនចាំបាច់យកអតីតកាលមកលាយឡំជាមួយបច្ចុប្បន្នកាលទេ។

២. រត់គេចពីបញ្ហា
មនុស្សគ្រប់រូបគ្មានអ្នកណាដែលមិនចេះអត់បញ្ហាទេ គួរតែដោះស្រាយ និងទទួលយករាល់ការពិត។

៣. ឈប់ចំណាយពេលច្រើនក្នុងរឿងស្នេហា
បើគិតថា គូស្នេហ៍មិនអាចបន្តចាប់ដៃគ្នាដល់ថ្ងៃអនាគត គួរតែចែកផ្លូវគ្នាដើររៀងៗខ្លួនទៅ បើបន្តក៏គ្មានន័យ នាំតែខាតពេលទេ។

៤. កុំចំណាយពេលវេលាជាមួយមនុស្សឥតប្រយោជន៍ច្រើនពេក
មនុស្សខ្លះរាប់អានអ្នកដើម្បីតែផលប្រយោជន៍អ្វីមួយតែប៉ុណ្ណា ហើយអ្នកខ្លះវិញជាមនុស្សមុខពីរបី ដូចនេះ កុំខ្វល់ច្រើនជាមួយនឹងមនុស្សប្រភេទនេះ គួរតែដកថយបន្តម្តងៗទៅ។

៥. មិនត្រូវច្រណែនឈ្នានីសអ្នកដទៃ
ភាពច្រណែនឈ្នានីសវាគ្មានបានអ្វីមកវិញក្រៅពីការស្អប់ និងមើលងាយពីមនុស្សជុំវិញខ្លួនទេ។ ត្រូវស្រលាញ់អ្វីដែលអ្នកកំពុងមានវា។

៦. កាត់បន្ថយអារម្មណ៍ឆេវឆាវ ខឹងសម្បរ ម៉ួម៉ៅ
ខឹងខុស ខឹងខាត ចុងក្រោយគ្មានបានអ្វីមកវិញទេក្រៅពីទុកកំហឹងក្តៅក្រហាយក្នុងចិត្ត គ្មានចំណេញអ្វីសោះតែម្តង។

៧. ភ្លេចថែសុខភាព
រកលុយដើម្បីទិញក្តីសុខសម្រាប់ខ្លួនឯងផង មិនមែនរកលុយដើម្បីទិញថ្នាំលេបរាល់ខែទេ។ គ្មានអ្នកណាស្រលាញ់អ្នកក្រៅពីខ្លួនឯងឡើយ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top