• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ប្រុសៗនិយាយលេងសើចច្រើនមែន ប៉ុន្តែមិនស្រលាញ់មនុស្សស្រីប្រភេទទាំងនេះទេ

[Copy link]
3649 0
Share
ឃើញប្រុសៗភាគច្រើននិយាយលេងសើចជាមួយនារីៗ តែមិនប្រាកដថាគេមានចិត្តលង់ស្រលាញ់ទេ ជាពិសេសបុរសៗមិនដែលស្រលាញ់មនុស្សស្រីមានចំណុចដូចខាងក្រោមនេះទេ ៖

Sampleចតុកោងកែង.jpg

១. និយាយច្រើន
ប្រុសៗមួយចំនួនចូលចិត្តញ៉ុះ ឬលេងសើចជាមួយមនុស្សស្រីពូកែនិយាយច្រើន និយាយមិនចេះហត់ តែជឿទៅគ្មានប្រុសណាស្រលាញ់មនុស្សស្រីបែបនេះទេ ព្រោះជាមនុស្សស្រីរួសរាយជ្រុល។

២. សើចលឺៗ និយាយលឺៗ ឬ ស្រែកលឺៗ
ពេលខ្លះគ្មានអ្នកណាអាចទប់សើចបានទេ ប៉ុន្តែគួរតែដឹងពេលវេលាផង។ មួយវិញទៀត បើមនុស្សស្រីចូលចិត្តនិយាយលឺៗ ឬ ស្រែកលឺដូចជាមិនឲ្យតម្លៃខ្លួនឯងអញ្ចឹង។

៣. តុបតែងខ្លួនមិនថ្លៃថ្នូរ
ជឿទៅ ប្រុសៗភាគច្រើនចូលចិត្តសម្លឹងមើលស្រីៗស្លៀកពាក់ស៊ិចស៊ីលេចលើលេចក្រោម ប៉ុន្តែបើឲ្យស្រលាញ់ជាសង្សារ ឬយកធ្វើជាប្រពន្ធប្រហែលមិនអាចទេ។

៤. ចូលចិត្ត Drama
ពេលខ្លះអផ្សុកក៏ Post status ពីនេះពីនោះឲ្យគេចូល Comment ទាំងគ្មានរឿងអ្វីបានកើតឡើង គ្រាន់តែចង់បានចំណាប់អារម្មណ៍ពីគេសោះ។

៥. មានរឿងតិចតួច post ក្នុង Facebook
ស្រីៗខ្លះគ្រាន់តែមានបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ ឬបញ្ហាស្នេហា ក៏មិនអាចដោះស្រាយខ្លួនឯងបាន ទាល់តែ post ក្នុង Facebook បង្ហាញឲ្យគេមើលគ្រប់គ្នាទើបអស់ចិត្ត។

៦. គិតថាខ្លួនអស្ចារ្យ
មនុស្សប្រុសភាគច្រើនចង់បានមិត្តស្រីម្នាក់ជាមនុស្សសាមញ្ញ មិនឬកពារ មិនអួតតំកើនខ្លួន ចេះគោរពមនុស្សជុំវិញខ្លួន។

៧. គ្មានភាពរួសរាយរាក់ទាក់
ទោះបីជាបុរសៗមិនចូលចិត្តស្រីៗនិយាយច្រើនគ្មានប្រយោជន៍ ប៉ុន្តែគាត់ចង់បានមិត្តស្រីម្នាក់ដែលពូកែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top