• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ជាស្វាមីល្អ គួរធ្វើបែបណាចំពោះភរិយា?

[Copy link]
1493 0
Share
គ្រប់គ្នាសុទ្ធតែដឹងហើយថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានអរិយធម៌ចំណាស់ជាងគេក្នុងតំបន់អាស៊ីយើងនេះ។ ពីសម័យបុរាណនារីខ្មែរពិតជាកាន់ប្រពៃណីជាប់ខ្លួនយ៉ាងល្អឥតខ្ចោះដូចជាដេក ដើរ អង្គុយ ឈរ ចំណែកការនិយាយស្តីសុភាពរាបសារបំផុតចំពោះគ្រូបា និងចាស់ព្រឹទ្ធាចារ្យ។ ប៉ុន្តែប្រសិនបើយើងក្រឡែកមកនារីសម័យថ្មីនេះវិញ គឺថាទាំងការនិយាយស្តី ទាំងការស្លៀកពាក់ និងកាយវិការ បើមនុស្សប្រុសហ៊ាននិយាយលែបខាយតែបន្តិច ច្បាស់ណាស់នឹងមានរឿងធំជាមួយនាងមិនខាន។ តែនេះមិនមែនជាហេតុផលថា មនុស្សស្រីអាក្រក់នោះទេ ព្រោះថាសម័យនេះមនុស្សស្រី និងមនុស្សប្រុសគឺមានសិទ្ធស្មើគ្នា (យេនឌ័រ)។

Love-portrait-girl-boy-sea-sunset-915x515.jpg

ដោយសារតែសង្គមបច្ចុប្បន្ននេះ មនុស្សស្រី និងមនុស្សប្រុសមានចំណែកក្នុងការរកចំណូលមកផ្គត់ផ្គង់គ្រួសារដូចគ្នា ដូច្នេះមនុស្សប្រុសត្រូវទុកមុខ ឲ្យមនុស្សស្រីជាទីស្រឡាញ់របស់ខ្លួន ហើយត្រូវអត់ធ្មត់គ្រប់បែបយ៉ាង។ ជាពិតណាស់មានគ្រួសារសភមង្គលមួយ នៅក្បែរផ្ទះខ្ញុំ ខ្ញុំតែងឃើញប្តីប្រពន្ធរបស់គាត់ធ្វើការទាំង២នាក់ ព្រលឹមឡើងចេញ ព្រលប់ទើបចូលវិញ។ ពេលមកដល់ផ្ទះ ទោះធ្វើការហត់ក្តី បុរសជាប្តីឆ្លៀតពេលបោកខោអាវ រៀបចំផ្ទះ និងជួយធ្វើម្ហូបទៀត។ ខ្ញុំឃើញគ្រួសាររបស់គាត់បែបនេះ ខ្ញុំពិតចាឆ្ងល់ណាស់ម្តេចគាត់អាចធ្វើឱ្យគ្រួសាររបស់គាត់មានសុភមង្គលម្លេស? គាត់បានប្រាប់ខ្ញុំថា "ប្រពន្ធរបស់ខ្ញុំជាមនុស្សស្រីដូចគេឯងដែរ ចេះខឹង ចេះមួរម៉ៅ ចេះស្រែកគំហ៊ក ពេលខ្លះមិនសប្បាយចិត្តពីកន្លែងធ្វើការគាត់មកបញ្ចេញកំហឹងដាក់ខ្ញុំក៏មាន ប៉ុន្តែខ្ញុំមិនប្រកាន់ខឹងទេ ពីព្រោះខ្ញុំយល់ ពីអារម្មណ៍ដែលគាត់កំពុងមាន។ ហេតុផលមួយទៀតនោះ គឺថាតើការឈ្លោះ ឬតមាត់ជាមួយគាត់ បានផលប្រយោជន៍អ្វីមកវិញ? ចុះបើយើងសម្រួលអារម្មណ៍ រួចពិភាក្សាគ្នាវិញ មិនល្អទេឬ? ខ្ញុំតែងដាស់ទើនខ្លួនឯង ឱ្យដើរតាមគំនិត៤យ៉ាង"៖
១. ប្តីល្អ មិនចង់យកឈ្នះចាញ់ជាមួយប្រពន្ធៈ គ្មានអ្វីត្រូវខ្មាស់គេនោះ បើប្តីសុខចិត្តចាញ់ប្រពន្ធខ្លួន គាត់ជាមនុស្សដែលដែលយើងស្រលាញ់ តើហេតុអ្វីត្រូវយកឈ្នះគាត់? តែបើនៅចង់យកឈ្នះចាញ់នាំឱ្យបាត់សុភមង្គលក្នុងគ្រួសារតែប៉ុណ្ណោះ។


1464665429.jpg

២. ប្តីល្អ មិនមើលតំណាំប្រពន្ធៈ គាត់ក៏ធ្វើការ ខ្ញុំក៏ធ្វើការ សុទ្ធតែហត់ដូចគ្នា ចឹងយើងជួយគ្នាទៅម្នាក់មួយដៃមួយជើងឆាប់បានសម្រាក់ទាំងអស់គ្នា។

670px-be-a-good-husband-step-2.jpeg

៣. ប្តីល្អ មិនវាយប្រពន្ធៈ ចំណុចនេះរាងធ្ងន់ធ្ងរបន្តិច តើយើងអាចលើកដៃវៃគាត់រួចទេ បើឪពុកម្តាយរបស់គាត់មិនដែលវៃគាត់សូម្បីតែ១ដៃ ម្យ៉ាងយើងរៀនដល់ប៉ុណ្ណឹងដែរ រឿងអីយើងយកហឹង្សាមកដោះស្រាយក្នុងគ្រួសាររបស់ខ្លួន។

1468977364.jpg


៤. ខ្ញុំស្រលាញ់ប្រពន្ធ និងកូនរបស់ខ្ញុំៈ ហេតុផល១នេះ វាពិតជាធំណាស់ប្រសិនបើយើងមកវាបំបែកជាផ្នែកតូចៗ ខ្ញុំគ្រាន់តែដឹងថា សេចក្តីសុខគ្រួសារខ្ញុំ វាជាកាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ។


98536631.jpg

*** តាមពិតទៅមានចំណុចច្រើនណាស់ដែលស្វាមីល្អត្រូវតែដឹង តែនេះខ្ញុំសូមលើកយកតែចំណុចខ្លះៗមកបង្ហាញតែប៉ុណ្ណោះ។ ខ្ញុំក៏សង្ឈឹមថា ស្វាមីគ្រប់រូបនឹងស្របតាមហេតុផល៤ចំណុចខ្លីខាងលើ។ ចុងក្រោយសូមជូនពរគូរស្វាមីភរិយាគ្រប់ប្រកបដោយសុភមង្គលពិតក្នុងរង្វង់ក្រុមគ្រួសារ៕

អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top