• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

របៀបធ្វើ គ្រឿងសមុទ្រឆាម្រេចខ្ចី

[Copy link]
562 0
Share
ម្ហូបនេះងាយស្រួលក្នុងការធ្វើ​ អ្នកអាចរៀនសាកល្បងធ្វើនៅផ្ទះបានរហ័សទាន់ចិត្តមិនចំណាយពេលយូរក្នុងការធ្វើហើយថែមទាំងមានរសជាតិឆ្ងាញ់ថែមទៀតផង...
តោះ!!នៅចាំអីទៀត??
aaa.jpg
គ្រឿងផ្សំ៖
  • បង្គា បកសំបកអោយស្អាត
  • មឹក ២ ហាន់ជំនិតៗ
  • សាច់គ្រុំ ១កូនចានចង្កិះ
  • ស្លឹកម្រេះព្រៅ ១ក្ដាប់
  • ការ៉ុត ១មើម ហាន់មូលៗ
  • ម្រេចខ្ចី កន្លះខាំ
  • ស្នៀតពោត ១កូនចានចង្កិះ ហាន់ប្រឆិតវែងៗ
  • ខ្ទឹមចិញ្រ្ចាំ
  • ម្ទេសចិញ្រ្ចាំ
  • ទឹកស៊ីអ៊ីវ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹក
  • ប្រេងឆា
របៀបធ្វើ៖
  • ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស និងម្ទេសចូលឆាអោយក្រហមល្អ សឹមដាក់ការ៉ុត និងស្នៀតពោត ឆាអោយជិតឆ្អឹន។
  • ដាក់គ្រឿងសមុទ្រចូល ឆាអោយសពប្រហែល ១នាទី សឹមដាក់ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងទឹកចូលឆាអោយឆ្អឹនសាច់។
  • ដាក់ម្រេច និងម្ទេសផ្អែមចូលឆាអោយសព សឹមដាក់ម្រេះព្រៅចូលឆាអោយសពម្តងទៀត ជាការស្រេច៕


អត្ថបទដោយ៖ Tinako
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top