• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

មនុស្សដែលមាន៤ចំណុចនេះគឺជាមនុស្សដែលសំណាងបំផុត

[Copy link]
120 0
Share
មនុស្សយើងម្នាក់តែងមានទុកលំបាកខុសៗពីគ្នា ប៉ុន្តែមានអ្នកខ្លះជាមនុស្សមានបុណ្យច្រើន គេល្អមានសំណាង គេមានសេចក្តីសុខច្រើន និងមានមនុស្សល្អៗនៅជុំវិញគេច្រើនចាំផ្តល់ក្តីស្រលាញ់និងកម្លាំងចិត្តគ្រប់ពេល តោះអាន៤ចំណុចនេះគឺជាមនុស្សដែលសំណាងបំផុត ៖

shutterstock_216474037.jpg

១. មានក្រុមគ្រួសារស្រលាញ់និងយកចិត្តទុដាក់

គេទទួលបាន ការស្រលាញ់ មើលថែនិងសុភមង្គលពេញលេញមួយពីគ្រួសារគេហើយធ្វើឱ្យគេមានអារម្មណ៍ថាផ្ទះគេជាកន្លែងដែលគេចង់ស្នាក់នៅជាទីបំផុត ។

២. គេទទួលបានមនុស្សម្នាក់ដែលសំខាន់ហើយយល់ចិត្តគេបំផុត

គេទទួលបានការស្រលាញ់មួយដោយស្មោះសរពីមនុស្សដែលគេស្រលាញ់ ពេលខ្លះវាមិនមែនជាស្នេហាដែលអស្ចារ្យអីទេ វាជាស្នេហាដែលសាមញ្ញមួយ តែវាពោពេញដោយអត្ថន័យនិងក្តីស្រលាញ់ពិតប្រាកដ ។ គេមានមនុស្សម្នាក់ដែលយល់ពីគេ និងទទួលយកចំណុចមិនល្អគ្រប់យ៉ាងរបស់គេ ។

៣. មានការងារល្អនិង មានលុយចាយគ្រប់គ្រាន់
នៅពេលដែលយើងទទួលបានការងារ ឫការរស៊ីមួយដ៏ល្អនិងពេញចិត្តចំពោះខ្លួនវាក៏ធ្វើឱ្យយើងមាននោទនភាពចំពោះខ្លួនឯងដែរ ។ ពេលខ្លះបើទោះជាការងារនោះវាមិនជាការងារធំដុំយ៉ាងណា ប៉ុន្តែពេលឌេលយើងមានអារម្មណ៍ថាពេញចិត្តនិងស្រលាញ់នោះហើយជាសេចក្តីសុខ ។
នៅពេលដែលមានលុយចាយគ្រប់គ្រាន់និង មិនខ្វះខាតវាក៏អាចធ្វើឱ្យយើងទទួលបានសេចក្តីសុខដែរ ។

៤. មានមនុស្សជុំវិញខ្លួនល្អ
នៅពេលដែលយើងមានអ្នកជុំវិញខ្លួនល្អៗច្រើននោះវាមិនធ្វើឱ្យយើងលំបាកចិត្តនោះទេ វាធ្វើឱ្យយើងមានអារម្មណ៍ថាពិភពលោកនេះហាក់ដូចជាស្រស់បំព្រងស្អាតណាស់ ព្រោះនៅក្បែរខ្លួនសំបូរទៅដោយក្តីស្រលាញ់ និង កម្លាំងចិត្ត ៕

អត្ងបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top