• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ក្រុមហ៊ុនGoogleប្រកាសពការអាប់ដេត Gmail ដ៏ធំមួយក្នុងប្រព័ន្ធ UI ជាថ្មីនិងបន្ថែម សុវត្តិភាពជាងមុន

[Copy link]
378 0
Share
ក្រុមហ៊ុន Google បានបង្ហាញកំណែអាប់ដេតលើ Gmail ថ្មីដែលភ្ជាប់មកជាមួយការផ្លាស់ប្តូរដ៏អស្ចារ្យ។ការអាប់ដេតថ្មីនេះបានបង្កើននូវភាពងាយស្រួលក្នុងការប្រើប្រាស់និងអ្វីដែលសំខាន់នោះគឺ សុវត្តិភាពថែមទៀតផង។

PLE.jpg

Gmail ឥឡូវនេះបានបន្ថែមនូវមុខងារកាន់តែជឿនលឿនចំពោះអ្នកប្រើប្រាស់ដែលអ្នកអាចផ្ញើ Email ទៅវិញទៅមកបានយ៉ាងល្អហើយអាចកំណត់កាលបរិច្ឆេទផុតកំណត់បានទៀតផង។ដើម្បីកាត់បន្ថយក្នុងការលួចអានអត្ថបទ ដោយផ្ញើតាមរយៈ Email ឥឡូវនេះអ្នកអាចចាក់សោនិងកំណត់សិទ្ធិលើអានអត្ថបទសារ ប៉ុន្តែពេលអ្នកចូល ត្រូវបញ្ចូលលេខកូដសំងាត់ដើម្បីអានផងដែរ។មិនតែប៉ុណ្ណោះ Google ក៏បានបន្ថែមមុខងាថ្មីក្នុងការគ្រប់គ្រងលើសារដែលអ្នកបានផ្ញើរទៅហើយហើយនិងអាចធ្វើការបិទមុខងារ Forward ទៅកាន់អ្នកផ្សេងបន្តការទាញយក និងការថតចម្លង ឬ(Copy & print) នូវសារនោះផងដែរ។មួយវិញទៀត មានការលោតសារព្រមានលើសុវត្ថិភាពនៅក្នុង Gmail នៅពេលដែលចុចចូលបើកអ៊ីម៉ែលណាដែលអាចនឹងគ្រោះថ្នាក់ដូចជាមេរោគ ឬការហែកដោយពួក(Hacker)ជាដើម។

gsmarena_001.jpg

លើសពីនេះទៅទៀត Google បានបន្ថែមមុខងារ AI ថ្មីលើ Gmail ដែលមានដូចជាមុខងារ Nudging, គឺការឆ្លើយតបដោយឆ្លាតវៃនិងមានសិទ្ធិលើសារដែលលោតប្រាប់។ Nudgingនឹងរំលឹកប្រាប់អ្នកឱ្យបើកសារដែលសំខាន់ ដូច្នេះអ្នកនឹងមិនអាចភ្លេចបានទេឯការឆ្លើយតបឆ្លាតវៃវិញ ដូចជាការឆ្លើយលើកម្មវិធីទូរសព្ទដៃដែរ ដែលអ្នកអាចបើកមុខងារឆ្លើយតបដោយស្វ័យប្រវត្តិហើយអាចចុចតែម្ដងទេ (one-click) ក្នុងការឆ្លើយតបនោះ។
ចំណែកការរៀបចំសារថ្មីវិញ ប្រព័ន្ធ UI ថ្មី បានកំណត់នូវប៊ូតុង archive, delete, mark as read និង snooze លើ items ក្នុងប្រអប់សាររបស់អ្នក ដូច្នេះអ្នកអាចបើសារបាន និងជ្រើសរើសសារជាឯកជននិងអាចផ្លាស់ប្ដូរបានតាមចិត្តរបស់អ្នក។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ អ្នកអាចប្រើប្រាស់ដូចជាការស្វែងរកសារ ការសរសេរ ការឆ្លើយតប ការលុបជាដើមបានដោយមិនបាច់មានអ៊ីនធើណេតក្នុងអំឡុងពេល ៩០ថ្ងៃ។
ដើម្បីប្រើទម្រង់អាប់ដេតថ្មីនេះ អ្នកគ្រាន់ចុចត្រង់ រូបសោនៅខាងស្ដាំ ហើយយកពាក្យថា Try the new Gmail ជាការស្រេច ហើយអ្នកក៏ត្រឡប់មកប្រើទម្រង់ចាស់វិញក៏បានដែរ។

TN4NttitJnkYsIAsPTQ3oRTwGYQ6f0IxKXjrePM0.png

សរុបសេចក្តីមក Google ពិតជាអស្ចារ្យណាស់ដែលបានអាប់ដេតនូវមុខងារថ្មីៗនៅលើកម្មវិធី Gmail ដែលអ្នកតែងតែប្រើប្រាស់រាល់ថ្ងៃនេះ ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់មុខងារថ្មីនេះ វាក៏បានការពារនូវសុវត្ថិភាពសារដែលអ្នកបានផ្ញើទៅកាន់នរណាម្នាក់និងគណនីផ្ទាល់ខ្លួនរបស់អ្នកថែមទៀតផង ៕

ប្រភព៖ GSMarena
ប្រែសម្រួល៖ vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top