តើអ្នកតែងរិះរកគ្រប់មធ្យោបាយដើម្បីភាពស្អាតមែនទេ? តែអ្នកប្រហែលដឹងត្រឹមតែវិធីទទួលបានរូបរាងស្អាតប៉ុណ្ណោះ ។ ទន្ទឹមនឹងការទទួលបានរូបរាងស្អាត សុខភាពក៏សំខាន់ផងដែរ ដូច្នេះអ្នកគួរគប្បីគិតពីសុខភាពជាចំបង។
ខាងក្រោមនេះនឹងមានការណែនាំខ្លះៗ៖
១. បរិភោគកាន់តែច្រើន
២. ត្រូវមានទម្លាប់ល្អ ក្នុងការរស់នៅ ដោយមិនត្រូវគិតថា វាជារឿងលឿន ក្នុងការស្រកទេ តែត្រូវតែគិតថា វាជាអ្វីដែលអ្នករំពឹងចង់បានអស់មួយជីវិត។ ម្យ៉ាងទៀត ត្រូវតែអនុវត្តតាមការណែនាំរបស់អ្នកឯកទេស ទើបអ្នកអាចស្អាតដោយមានសុខភាពល្អ។
៣. ត្រូវតែព្យាយាមហាត់ប្រាណ ដោយមិនត្រូវគិតថា ព្រោះតែការចង់ស្រកទម្ងន់ ទើបហាត់ទេ ត្រូវតែគិតថា វាក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ។
៤. ត្រូវតែបរិភោគអាហារពេលព្រឹក ទំពារឲ្យម៉ត់ ផឹកទឹកច្រើន និងគួរតែកាត់បន្ថយ ការទៅក្រៅបរិភោគបាយ។
ដោយ៖ Roger
|
|