• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Googleបានដាក់ឱ្យប្រើនូវកម្មវិធីថ្មីសម្រាប់ Google Tasks

[Copy link]
392 0
Share
ក្រុមហ៊ុន Google ទើបតែអាប់ដេតលើកម្មវិធី Gmail ថ្មីៗឥឡូវនេះដើម្បីភាពងាយស្រួលដល់អ្នកប្រើប្រាស់ Google ក៏បានបំបែកកម្មវិធីGoogle Tasks ចេញមកជំនួសវិញ ដែលកាលពីមុខកម្មវិធីនេះស្ថិតនៅក្នុងGmail និង Google Calendar។ សម្រាប់កម្មវិធីថ្មីរបស់Google នេះផងដែរគឺអាចប្រើប្រាស់ទាំងទូរសព្ទដៃដែលដំណើរការដោយ Android និង iOS

SA.jpg


Google Tasksគឺជាកម្មវិធីដែលប្រើសម្រាប់គ្រប់គ្រងលើការងារជារៀងរាល់ថ្ងៃ ដែលអ្នកអាចបង្កើតនូវកាលបរិច្ឆេទឬអ្វីមួយដែលអ្នកត្រូវធ្វើនៅថ្ងៃខាងមុខ ដូចជាត្រូវទិញអីវ៉ាន់ ត្រូវទៅធ្វើការ ឬកំណត់ថ្ងៃប្រជុំជាដើមដោយឱ្យកម្មវិធីនេះលោតសារឡើងដើម្បីរំឭកអ្នក កុំឱ្យអ្នកភ្លេច។ អ្នកអាចកំណត់ថ្ងៃនិងម៉ោងឱ្យលោតសារ និងអាចបង្កើត Subtask តូចៗទៀតបានហើយអាចដាក់ការពណ៌នាបានទៀតផង។

gsmarena_001 (1).jpg


សរុបសេចក្ដីមក Google បានបំបែកមុខងារនេះចេញដើម្បីកុំឱ្យមានភាពរញ៉ែរញ៉ៃ ឬមានផ្នែកច្រើនដែលស្ថិតក្នុងកម្មវិធីតែមួយហើយវាក៏បង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលចង់ផ្ដោតលើចំណុចមួយៗសម្រាប់កម្មវិធីនេះផងដែរ។





ប្រភព៖ GMSarena
ប្រែសម្រួល៖ Vicahy
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top