• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

សញ្ញាបញ្ជាក់ថា មនុស្សស្រីស្រលាញ់មិត្តប្រុសខ្លាំងជាងស្រលាញ់ខ្លួនឯង

[Copy link]
1056 0
Share
បើមិត្តប្រុសល្អអ្នកណាមិនស្រលាញ់ ប៉ុន្តែពេលខ្លះមនុស្សស្រីមួយចំនួនស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯងទៀត។ សញ្ញា ៦ ដែលបញ្ជាក់ថាមនុស្សស្រីងប់ស្រលាញ់គេជាងខ្លួនឯង ៖

Sampleចតុកោងកែង.jpg

១. មិនអើពើជាមួយមិត្តភក្តិ (Ignore)
លែងខ្វាយខ្វល់ពីមិត្តភក្តិ និងមនុស្សជុំវិញខ្លួន ព្រោះតែប្រុសស្នេហ៍ម្នាក់។ គួរតែប្រយ័ត្នផង ក្រែងថ្ងៃណាប្រុសស្នេហ៍សុំបែក ហើយមិត្តភក្តិក៏រត់ចោលអស់ទៀត។

២. តាមចិត្តមិត្តប្រុសស្ទើរគ្រប់យ៉ាង
ស្រលាញ់គេខ្លាំងពេក សុខចិត្តក្បត់អារម្មណ៍ខ្លួនឯងដើម្បីគេក៏មាន។ គ្រប់យ៉ាងដើម្បីឲ្យតែមិត្តប្រុសសប្បាយចិត្ត។

៣. មួយថ្ងៃសប្បាយ មួយថ្ងៃកើតទុក
ថ្ងៃខ្លះត្រូវគ្នាក៏សប្បាយ ថ្ងៃខ្លះឈ្លោះគ្នាពិបាកក្នុងខ្លួនជាងខ្មោចចូលខ្លួនទៀត ហើយពេលខ្លះទៀតអាចជះកំហឹងដាក់មនុស្សជុំវិញខ្លួនទាំងគេមិនដឹងរឿងក៏មាន ព្រោះឆ្កួតរឿងស្នេហាហួស។

៤. ចូលចិត្តប្រើពាក្យសុំទោស
លែងខ្វះពីតម្លៃខ្លួនឯង លែងចេះបែងចែកខុសត្រូវ ខុសក៏សុំទោស ត្រូវក៏សុំទោសព្រោះខ្លាចមិត្តប្រុសសុំបែក ។

៥. និយាយរឿងគ្រប់យ៉ាងប្រាប់មិត្តប្រុស
ជឿជាក់មិត្តប្រុសមានរឿងអ្វីមិនចេះលាក់ទុក បែរជាប្រាប់គេអស់។ សញ្ញាមួយនេះបង្ហាញថា អ្នកស្មោះត្រង់នឹងមិត្តប្រុស។

៦. ហួងហែងមិត្តប្រុស
Call ទៅមិត្តប្រុសសួរពីនេះពីនោះ បង្ហាញអារម្មណ៍ព្រួយបារម្ភ និងចូលចិត្តធ្វើជាមនុស្សស្រីទន់ខ្សោយរស់ខ្វះគេមិនបាន៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top