• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

មេរោគខួរក្បាល

[Copy link]
458 0
Share
ដើម្បីអោយជីវិតរស់នៅដោយរីករាយ និងមិនមានការខ្វាយខ្វល់ច្រើន ជាមួយមនុស្សដែលនៅជុំវិញខ្លួន គួរធ្វើការយកចិត្តទុកដាក់លាងសំអាត នូវមេរោគខួរក្បាលមួយចំនួននេះ ដែលចេះតែធ្វើអោយចិត្តរបស់យើងអាចស្ងប់បានគឺ ការស្អប់ទាស់ ច្រណែន និង ការព្យាបាទ។

1.jpg

ទង្វើមួយចំនួនជួនកាលគ្រាន់តែជាទម្លាប់របស់គេ ហើយមិនមានគោលបំណងចង់ធ្វើអោយខុសនោះទេ  ប៉ុន្តែយើងខ្លួនឯង ចេះតែប្រកាន់ទាស់ជាមួយនឹងគេ ថាធ្វើបែបនេះ និយាយយ៉ាងហ្នឹង ជាមួយនឹងយើងមិនសមរម្យទេ ហើយមិនចង់ជួបមុខ មិនចង់ស្តាប់សំដីរបស់គេទៀត បើសិនមានអ្នកណារំលឹកពីគេ កំហឹងក៏ចាប់ឆេះឈួលឡើង។
ការច្រណែនក៏កើតឡើង នៅពេលយើងគិតតែពីខ្លួនឯង អោយតំលៃអ្នកដទៃទាបជាងតំលៃដែលគេមាន មិនចង់អោយអ្នកដទៃ ធ្វើអ្វីល្អនិងមានរបស់ល្អជាងខ្លួនជាដើម។ នៅពេលឃើញអ្នកដទៃមានសេចក្តីសុខ មានរបស់ជាទីគាប់ចិត្ត កំពុងធ្វើរឿងដែលនឹងទទួលជោគជ័យ ខ្លួនក៏ចង់ប្រើកលល្បិចធ្វើយ៉ាងណា ដើម្បីអោយអ្នកដទៃបាននូវការខូចខាត និងការបាត់បង់នូវរបស់ទាំងអស់នោះ នោះទើបជាសេចក្តីសុខរបស់ខ្លួន។

11.jpg

ប្រកាន់ភ្ជាប់គំនិតបែបនេះ គឺជាការធ្វើបាបខ្លួនឯងដោយមិនដឹងខ្លួន ហើយដូចជាការយកភ្លើងដែលគ្មានផ្សែងមកដាក់លើក្បាល និងជាការយកអង្គុំមករិតចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ សម្លាប់មេរោគខួរក្បាលមួយចំនួននេះចេញ ធ្វើអោយជីវិត គេចផុតពីការចង្អៀតចង្អុរ និងមានសុខដុមរមនាច្រើន។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top