• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

៧ចំណុចប្តីត្រូវអនុវត្តពេលប្រពន្ធមានផ្ទៃពោះ!!!

[Copy link]
749 0
Share
យើងជាស្វាមីនឹងត្រូវរាប់រងរាល់បញ្ហារបស់ភរិយាក្នុងអំឡុងពេលមានផ្ទៃពោះ។ មនុស្សស្រីមានពេលផ្ទៃពោះ ភាគច្រើនតែងរឿងមិនចេះចប់ដូចជា ធុញថប់ តប់ប្រម៉ល់ ឆាប់ខឹងម៉ូរម៉ៅ ដោយតែនាងមានអារម្មណ៍តក់ស្មុកនៅពេលដែលជិតដល់ថ្ងៃប្រសូត រឿនទាំងយើងជាប្តីគួរបន្តអត់ធ្មត់ ហើយមកថែរក្សា និងនៅជាមួយនាងរហូតដល់ប្រសូតបុត្ររួច។ ខាងក្រោមជាគន្លឹៈដែលល្អ៧ចំណុចដែលស្វាមីអាចធ្វើនៅពេលភរិយាមានផ្ទៃពោះ៖

1467077808.jpg

១. សុខភាពអាហារៈ ជាពិតណាស់ការបរិភោគអាហារពិតជាសំខាន់សម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះដំបូង ប្រសិនបើបរិភោគអាហារដែលគ្មានអនាម័យវាអាចនឹងប៉ះពាល់ដល់សុខភាពម្តាយ និងទារក ជាពិសេសនោះវានឹងអាចប្រសូតមុនថ្ងៃកំណត់។ ដូច្នេះស្វាមីគួរបំផុតត្រូវបានរៀបចំអាហារតាមប្រភេទ៥យ៉ាង ដែលត្រូវបានការណែនាំពីគ្រូពេទ្យ ហើយត្រូវរៀបចំ និងមើលថែយ៉ាងសក្តិសមបំផុត ម្យ៉ាងប្រយ័ត្នរឿងទម្ងន់របស់ប្រពន្ធឡើងខ្លាំងជ្រុល។

20696340-pregnant-couple-vector-illustration.jpg

២. លំហាត់ប្រាណៈ ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីសម្រាលនូវភាពតានតឹង សម្រាលអាការចុករួយស្រពន់ ប្តីត្រូវកំដរប្រពន្ធធ្វើលំហាត់ប្រាណស្រាលៗ សម្រួលសរសៃត្រសូង វាអាចជួយស្ត្រីពេលឆ្លងទន្លេមានភាពងាយស្រួលបានខ្លះ។ ប្តីត្រូវរៀបចំទឹកក្តៅឧណ្ហៗ សម្រាប់ត្រាំបាតជើង ហើយម៉ាស្សាជើងថ្មមៗ វាអាចការពារការហើមជើង ហើយម៉ាស្សាខ្នង ក ស្នា ដើម្បីសម្រាលភាពតានតឹងក្នុងអារម្មណ៍របស់ប្រពន្ធ។


23193416-a-vector-illustration-of-beautiful-pregnant-woman-doing-yoga-exercise.jpg

៣. ភាពមិនប្រក្រតីៈ ចំណុចសំខាន់បំផុត ព្រោះវាអាចនឹងប៉ះពាល់ដល់ជីវិតម្តាយ និងកូន។ ប្តីត្រូវតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់អំពីអាការៈខុសប្រក្រតីរបស់ប្រពន្ធដូចជា កូនក្នុងផ្ទៃមិនសូវកម្រើក ឬមិនកម្រើកតែម្តង ករណីនេះអាចមកពីប្រពន្ធមានជំងឺប្រចាំកាយ ឬមេរោគចាប់ផ្តើមជ្រៀតជ្រែក ព្រោះអំឡុងពេលចុងក្រោយនៃការមានផ្ទៃពោះ មានភាពប្រថុយប្រថានខ្ពស់ ចំពោះការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល ប្រសិនបើមេរោគទាំងនោះរើឡើងវិញ។

hqdefault.jpg

៤. ការថែទាំៈ បន្ទាប់ពីប្រឹក្សាយោបល់ និងតាមដានភាពខុសប្រក្រតីរបស់ប្រពន្ធរួចមក ប្តីបន្តថែនាំប្រពន្ធឱ្យបានសមរម្យ បង្កើតដំណើរកំសាន្តជិតៗ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់ភ្លេង ឬមើលកុនដើម្បីបន្ទូរបន្ថយអារម្មណ៍តានតឹង និយាយលេងជាមួយប្រពន្ធឱ្យបានច្រើន រៀបចំអាហារបំប៉នសុខភាពម្តាយ និងទារក...។


15543627-a-illustration-of-a-happy-pregnant-couple-at-home.jpg

៥. ត្រៀមសម្រាប់ថ្ងៃប្រសូតៈ មិនថាប្រពន្ធចង់ជ្រើសយកការវៈកាត់ ឬប្រសូតតាមបែបធម្មជាតិឡើយ ប្តីត្រូវតែធ្វើការប្រឹក្សាជាមួយគ្រូពេទ្យដែលពាក់ព័ន្ធ ព្រោះជម្រើសបែបណាក៏ត្រូវត្រៀមខ្លួន និងការមើលថែទាំប្រពន្ធឱ្យបានដឹកដល់បំផុត។

hqdefault (1).jpg

៦. បរិស្ថានជុំវិញសម្រាប់កូនតូចៈ ត្រូវត្រៀមយ៉ាងហោចណាស់២ខែមុនដូចជារបស់របរប្រើប្រាស់ បរិស្ថាន បន្ទប់គេងសម្រាប់កូនតូច....៕

1280x720-lg_.jpg

៧. កំដរប្រពន្ធពេលជិតប្រសូតៈ ប្តីជាមនុស្សសំខាន់ក្នុងការនៅមើលថែទាំ និងកម្លាំងចិត្តធំបំផុតរបស់ប្រពន្ធ ទោះក្នុងកាលទិសណាក៏ដោយត្រូវតែនៅក្បែរ ហើយមើលថែប្រពន្ធយ៉ាងយកចិត្តទុក្ខបំផុត ។

maxresdefault (1).jpg

អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top