• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

មនុស្សស្រីពេលដែលស្ងាត់គឺនាងកំពុងគិតអ្វីមួយដែលអ្នកមិនដឹង

[Copy link]
1531 0
Share
មនុស្សស្រីជាមនុស្សដែលចូលចិត្តនិយាយច្រើនណាស់ជាម្មតា ប៉ុន្តែនៅពេលដែលនាងស្ងាត់អ្នកមិនដឹងទេថានាង គិតអ្វី តាមពិតគឺនាងកំពុងតែគិតច្រើនណាស់ ហើយបញ្ហាទាំងអស់នេះកំពុងតែវិលវល់នៅក្នុងចិត្ត និងខួរក្បាលរបស់នាង ហើយធ្វើឱ្យនាងពិបាករកផ្លូវចេញណាស់ហាក់ដូចជាស្ថិតក្នុងសួនវង្វេងស្នេហាម្នាក់ឯងអញ្ចឹង  ។

24899853_1525932410856069_4728725033859591596_n.jpg

ពេលនេះតើគួរទៅមុខ ឫបញ្ចប់ត្រឹមហ្នឹង ព្រោះថាពេលនេះបេះដូងមិនអាចទ្រាំបានទៀតទេ ។ វាហាក់ដូចជាកំពុងតែឈឺខ្ទេចខ្ទាំប្រះស្រាំខ្លាំងណាស់ ម្តងៗសឹងតែអស់ជំហរទៅហើយ ។ ទៅមុកក៏ពិបាក ថយក្រោយក៏មិនអាចទៅរួច... ហេតុអ្វីជីវិតនេះជួបតែរឿងព្រៃផ្សៃអញ្ចឹង?

ថ្ងៃមុខទៀតខ្ញុំត្រូវរស់នៅបែបណា ហើយនិងត្រូវគិតរបៀបម៉េចបើសិនជាគ្មានគេ? នៅក្នុងជីវិតនេះតើខ្ញុំអាចសើចដូចពីមុន ដូចពេលដែលខ្ញុំមិនទាន់ស្គាល់គេវិញបានដែរឬទេ? ចម្លើយ គឺខ្ញុំមិនអាចនឹងទទួលយកការបាត់បង់គេបានទេ ប៉ុន្តែខ្ញុំត្រូវតែជួបរឿងហ្នឹងជាដាច់ខាត... ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top