• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Appleអាចនឹងទម្លាក់មុខងារ 3D-Touch លើអេក្រង់LCD iPhone ដែលមានកម្រិតទាប

[Copy link]
260 0
Share
យើងធ្លាប់ស្គាល់លោក Ming-ChiKuo ជាអ្នកវិភាគដ៏ល្បីឈ្មោះ ដែលតែងតែនិយាយពីពាក្យ និងបង្ហាញពីពាក្យចចាមអារ៉ាមជាច្រើនទៅលើផលិតផលនិងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple។

PLE.jpg

ឥឡូវនេះ ការកំណត់ចំណាំចុងក្រោយពីក្រុមហ៊ុនKGI Securities បានបង្ហាញថា ទូរសព្ទ iPhone ដែលមានអេក្រង់ទំហំ 6.1 អ៊ីញស៊េរីថ្មីដែលជាម៉ូឌែលកម្រិតទាបនឹងត្រូវដកចេញនូវមុខងារ 3D-Touch ដោយសារតែការផ្លាស់ប្តូរសមាសធាតុថ្មីមួយចំនួនដែលនឹងជំរុញលើការចំណាយ។
លោក Kuo និយាយថា iPhoneដែលត្រៀមនឹងចេញឆ្នាំ 2018 នេះនឹងប្រើបច្ចេកវិទ្យា "CoverGlass Sensor" ថ្មីដែលនឹងផ្លាស់ប្តូរការត្រួតពិនិត្យទៅលើ ការចុចទូរស័ព្ទiPhone ពីបន្ទះអេក្រង់ទៅកញ្ចក់ជាក់ស្តែង។ ប្រភេទនៃកញ្ចក់"CGS" នេះមើលទៅដូចជាធ្វើឱ្យមានភាពធន់ និងស្រាលជាងមុននិងត្រូវបានបន្ថែមនូវមុខងារផ្សេងៗទៅលើបច្ចេកវិទ្យាកញ្ចក់ផងដែរ។

gsmarena_002.jpg

យើងមិនទាន់ដឹងប្រាកដទេថា តើគោលបំណងនៃបញ្ហានោះយ៉ាងណាទេប៉ុន្តែអ្វីដែលវាមាននោះ វានឹងបង្ហាញការបង្កើនតម្លៃលើសដែលចាប់ពី 23 ដុល្លារដល់ 26ដុល្លារ ។
សម្រាប់មុខងារ 3D-Touch នេះ គឺរាល់ពេលចុចឱ្យជាប់លើកម្មវិធីណាមួយ នោះវានឹងបង្ហាញជម្រើសជាច្រើនសម្រាប់អ្នកក្នុងការជ្រើសរើស។

OSvllHzF87MevSrFlYdz4qO6XJcpHoAysIX4rFd7.jpeg

សរុបសេចក្តីមក ក្រុមហ៊ុន Appleនឹងមានគម្រោងផ្លាស់ប្តូរទូរស័ព្ទ iPhoneនាពេលអនាគតទៅលើកញ្ចក់អេក្រង់ CGS ហើយក៏នឹងលុបបំបាត់មុខងារ 3DTouch ទាំងអស់ឬគ្រប់កម្មវិធីថ្មីដែលពាក់ព័ន្ធនូវមុខងារនេះក៏ត្រូវបានលុបបំបាត់ផងដែរ ។ដូច្នេះអ្វីដែលលោក Ming-Chi Kuoបានធ្វើការបកស្រាយនូវព័ត៍មានថានឹងលុបបំបាត់នេះ គឺពួកយើងរំពឹងថានឹងមានភាពងាយស្រួលប្រើប្រាស់ និងប្លែកជាងមុន ដោយមិនមានភាពរញ៉េរញ៉ៃនោះទេ៕

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top