• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុផលមនុស្សស្រីមិនព្រមបើកបេះដូង ទោះបុរសនោះល្អរកលេខដាក់គ្មាន

[Copy link]
4326 0
Share
ពេលខ្លះបុរសៗកើតជាជំងឺឆ្ងល់ថា ហេតុអ្វីស្រីៗអត់មានមនុស្សក្នុងបេះដូងផង ចុះហេតុអ្វីមិនទទួលយកអ្នកថ្មីអញ្ចឹង? តាមពិតមកពីហេតុផលទាំង ៧ នេះសោះ ៖

Sampleចតុកោងកែង.jpg

១. ចង់បានសេរីភាព
ដើរហើរទៅណាក៏មិនខ្លាច មិនហត់នឹងឆ្លើយដោះសារវែងឆ្ងាយច្រើន និងគ្មានអារម្មណ៍ធុញថប់តឹងណែនក្នុងទ្រូង។

២. ពីមុនខូចចិត្តពេក
ដោយសារពីមុនឈឺចាប់រឿងស្នេហា ខ្លាចប៉ះដំបៅចាស់ទើបមិនហ៊ានទទួលយកអ្នកថ្មីទោះគេល្អជាងអ្នកមុនក៏ដោយ។

៣. មិនទាន់ជាអ្វីដែលគាត់ចង់បាន
គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះឡើយ ប៉ុន្តែមកពីនាងមិនទាន់សម្លឹងឃើញចំណុចល្អរបស់បុរសម្នាក់នោះ ទើបមិនទាន់បើកបេះដូងទទួលយក។

៤. នាងមិនទាន់ល្អគ្រប់គ្រាន់
មនុស្សស្រីៗពេលដែលមិនទាន់ចង់បានស្នេហាចូលចិត្តនិយាយថា នាងមិនទាន់ជាមនុស្សស្រីដែលល្អសមនឹងអ្វីដែលបុរសៗចង់បាននៅឡើយទេ។

៥. សង្កេតមើលចិត្តមនុស្សប្រុសអោយយូរបន្តិ
ខូចចិត្តច្រើនដងពេក អញ្ចឹងអាចមានបទពិសោធន៍ច្រើន ដូច្នេះចំណាយពេលយូរបន្តិចដើម្បីមើលចិត្តអ្នកថ្មីក៏មិនអីដែរ។

៦. ម្នាក់នោះល្អខ្លាំងពេក
ពេលខ្លះដោយសារបុរសថ្មីល្អខ្លាំងពេក ទើបនាងមិនហ៊ានបើកបេះដូង។

៧. គ្មានពេលវេលាគ្រប់គ្រាន់
ខំប្រឹងធ្វើការរកលុយពេកទើបមិនសូវខ្វល់រឿងស្នេហា អោយតែមានលុយដឹងតែសប្បាយចិត្តហើយទោះគ្មានស្នេហាក៏មិនស្លាប់ដែរ។

៨. មិត្តភក្តិល្អៗច្រើន
មនុស្សស្រីដែលមានមិត្តភក្តិច្រើនកម្រគិតរឿងស្នេហាណាស់ ព្រោះមានមិត្តភក្តិធ្វើអោយសើចសប្បាយរាល់ថ្ងៃហើយ បើយកសង្សារខ្លះវិញបានត្រឹមតែទឹកភ្នែក៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top