• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

គន្លឹះ៦យ៉ាងធ្វើឱ្យប្តីប្រពន្ធឆាប់ត្រូវគ្នាវិញ ក្រោយពេលឈ្លោះគ្នា!!!

[Copy link]
823 0
Share
នៅលើលោកនេះ គ្មានប្តីប្រពន្ធឯណា ដែលថាមិនចេះឈ្លោះគ្នា គ្រាន់តែរឿងធំ រឿងតូច ឬអន់ចិត្តបន្តិចបន្តួច មិនថ្នាក់បែកបាក់គ្នានោះទេ។ ថ្ងៃនេះយើងសូមនាំយកគន្លឹះ ៦យ៉ាងដែលអាចធ្វើឱ្យប្តីប្រពន្ធឆាប់ត្រូវគ្នាវិញ ហើយកាន់តែផ្អែមល្ហែម។

mulher-sem-desejo.jpg

        ១. ប្រពន្ធនៅតែធ្វើម្ហូប ស្វាមីនៅតែញាំៈ ភរិយាខ្លៈពេលឈ្លោះគ្នាជាមួយស្វាមីហើយឈប់ធ្វើម្ហូបឱ្យញាំ លែងបោកសំលៀកបំពាក់ជាដើម ដូចនេះហើយមិនងាយនឹងត្រូវគ្នាវិញទេ ភាពខ្សោះកក្រោះក៏អូសបន្លាយកាន់តែយូរ។ ភរិយាវ័យឆ្លាតគេមិនធ្វើបែបនេះឡើយ ចំណែកស្វាមីក៏ដូចគ្នាបើឃើញប្រពន្ធធ្វើម្ហូបឱ្យគួរតែទៅញាំជុំគ្នា កុំប្រកាន់ថាមិនលឺប្រពន្ធហៅ ព្រោះបើឈ្លោះគ្នាហើយមិនងាយនឹងហៅបងៗពេញមាត់នោះទេ។
        ២. នៅតែគេងគ្រែររួមគ្នា ទោះបែខ្នងដាក់បន្តិចក៏មិនអីៈ គេងបែកគ្នា ឬបែកបន្ទប់គ្នាបង្ហាញពីចរិកនៅក្មេងខ្ចីនៅឡើយសម្រាប់ប្តីប្រពន្ធ បើហ៊ានគេងបែកគ្នាប្រាកដណាស់មិនងាយត្រូវគ្នាឡើយ ព្រោះម្នាក់ៗចាំមើលបំណាំគ្នារៀងៗខ្លួន គេមិនមក យើងមិនទៅ តែបើនៅគេងជាមួយគ្នាយ៉ាងយូរតែ២ទៅ៣ថ្ងៃតែប៉ុណ្ណោះ  នឹងត្រូវគ្នាវិញ ព្រោះគេងលក់ម្នាក់ៗគេងរើរៀងខ្លួនប្រាកដជាអោបគ្នាមិនខាន ដល់ព្រឹកឡើងឃើញអោបឡើងពេញដៃ រឿងអីមិនអៀនដាក់គ្នា កាលណាដែលអៀនហើយនឹងសើចដាក់គ្នាពេលសើចទៅចប់រឿងបាត់
        ៣. មិនដើរចោលផ្ទះមិនថាទៅផឹកដាច់យប់ឬគេងផ្ទះឱពុកម្តាយៈ ចំណុចនេះកាន់តែធ្ងន់ជាងចំណុចខាងលើទៅទៀត អាចមានភាគីណាចិត្តសឿងម្នាក់ហ៊ានស្ពាយបង្វិចទៅផ្ទះឱពុកម្តាយ ឬដើរចោលផ្ទះគ្មានប្រាប់ដំណឹងគ្នា១មាត់ គេចពីបញ្ហាមិនមែនជាដំណោះស្រាយឡើយជម្រើសដ៏ត្រឹមត្រូវគួររៀនដោះស្រាយបញ្ហាតែក្នុងរង្វង់គ្រួសារខ្លួនឯង ហើយការចេញពីផ្ទះដូចកំពុងថែមសាំងឱ្យឆេះកាន់តែខ្លាំងឡើង បើម្នាក់ដើរចេញ ហើយម្នាក់ទៀតមិនទៅតាម រឿងរ៉ាវមិនងាយនឹងចប់នោះទេ។
        ៤. បើមានកូនអាចឱ្យកូនធ្វើជាមេអណ្តើកៈ អាចជាវិធីសាស្រ្ត១ កម្រមានប្តីប្រពន្ធណាដឹងណាស់ ករណីប្តីប្រពន្ធឈ្លោះគ្នាបើមិនហ៊ាននិយាយរកគ្នាគួរឱ្យកូនតូចជាអ្នកនាំពាក្យឱ្យគ្នាទៅវិញទៅមក ហើយកុំឱ្យកូនដឹងថាឈ្លោះគ្នា គ្រាន់តែប្រាប់ថាលេងសើបការទៅបានហើយ វីធីសាស្ត្រនេះអាចត្រូវរូវគ្នាឆាប់រហ័ស ព្រោះម្នាក់ៗមិនអាចធ្វើបែបនេះបានយូរឡើយ ម្យ៉ាងខ្លាចកូនហត់ផង ក៏និយាយខ្លួនឯងតែម្តង
        ៥. រក្សាទឹកមុខដូចគ្មានរឿងអ្វីកុំបោកនេះបោកនោះចោល ឬបិទទ្វាខ្លាំងៗ: ទង្វើបែបនេះអាចធ្វើជម្លោះតភាគកាន់តែយូរ ភាគីណាម្នាក់បញ្ចេញទង្វើធ្វើមុខក្រញូវ ហើយបើដល់ថ្នាក់យករបស់របរបោកចោល ឬមិនបិទទ្វារខ្លាំងៗទៀត ប្រាកដជាធ្វើឱ្យភាគីម្ខាងទៀតទ្រាំមិនបានឡើយ ដូច្នេះទង្វើនេះគួរជៀសវាងដាច់ខាត បើមិនចង់មើលមុខគ្នាមិនត្រង់រយៈពេលយូរ
        ៦. រៀនទទួលស្គាល់កំហុសរៀងខ្លួនហើយអន់អោនឱ្យគ្នាដើម្បីបញ្ចប់រឿងៈ ពាក្យថាលើកលែងឱ្យគ្នា អត់ឱនឱ្យគ្នាត្រូវប្រកាន់ភ្ជាប់ជានិច្ចក្នុងជីវិតប្តីប្រពន្ធមិនថារឿងតូច ឬធំប៉ុណ្ណាក៏អាចខ្លាយជាអត់រឿងបានដែរឱ្យតែមានចិត្តសណ្តោះឱ្យគ្នា គ្មានប្តីប្រពន្ធណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះទេ តែចុងក្រោយនៅតែផ្អែមល្ហែម ប្រសិនបើនៅមានក្តីស្រលាញ់ការអាណិតចំពោះគ្នាទៅវិញទៅមក។
អត្ថបទ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top