• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

GalaxyS9 និង S8 ធ្វើឱ្យ Samsung ទទួលបានប្រាក់ចំណេញកប់ក្នុងត្រីមាសទី១

[Copy link]
390 0
Share
ស្មាតហ្វូនម៉ូដែល GalaxyS9 បានជួយជម្រុញឱ្យក្រុមហ៊ុនអេឡិចត្រូនិក Samsung បង្កើតកំណត់ត្រាប្រតិបត្តិការប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំនេះដែលមានប្រាក់ចំណេញផ្នែកប្រតិបត្តិការចំនួន 14,5ពាន់លានដុល្លារ លើប្រាក់ចំណូលចំនួន 56,2ពាន់លានដុល្លារ។ នេះចង់បង្ហាញពីកម្រិតប្រតិបត្តិការ 25,8% កើនឡើងរហូតដល់ 6,2% នៃឆ្នាំនេះ បើធៀបនឹងឆ្នាំមុនៗកន្លងមក។


PLE.jpg


មិនត្រឹមតែ Galaxy S9 មួយទេទូរសព្ទ Galaxy S8 ចាស់ៗនៅតែលក់ដាច់បានល្អដូចម៉ូដែលផ្សេងៗទៀតដែរ។គណនីទូរសព្ទចល័តមានប្រាក់ 26,4ពាន់លានដុល្លារ នៃប្រាក់ចំណូលសរុបតែប្រាក់ចំណេញមានចំនួនត្រឹម 3,5ពាន់លានដុល្លារ តែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ចង់រក្សាការរំកិលនេះដោយពង្រីកហាងលក់តាមបទពិសោធរបស់ខ្លួននិងផ្តល់ជូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀត។

gsmarena_002 (1).jpg

វាជាអាជីវកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន Samsungដែលកំពុងរកប្រាក់ចំណេញបានដល់ទៅ 10,7ពាន់លានដុល្លារ។ ការបង្ហាញរបស់ក្រុមហ៊ុន Samsung ទទួលបានការកោតសរសើរដោយសារតែមានការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងទីផ្សារ LCD ក៏ដូចជាតម្រូវការទាបសម្រាប់បន្ទះ OLED ដែលអាចបត់បែនបានទៀតផង។

អាជីវកម្មទូរសព្ទចល័តរបស់ក្រុមហ៊ុន Samsung ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះនៅក្នុងត្រីមាសទី2 ដោយសារតែ "ការលក់ស្តារម៉ូដែលស្មាតហ្វូនចាស់ៗ" ជាមួយនឹងតម្រូវការត្រូវបានធ្លាក់ចុះបើទោះបីជាការចំណាយទីផ្សារកើនឡើងក៏ដោយ។ ក្នុងរយៈពេលយ៉ាងយូរនេះ ក្រុមហ៊ុន Samsung កំពុងស្វែងរកមុខងារAI និង 5G ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន និងពង្រីកសក្ដានុពលបន្ថែមទៀត ដើម្បីរួមបញ្ចូលការពង្រីកលើការបើកចំហរប្រព័ន្ធអេកូ Bixby2.0 ផងដែរ។

សរុបសេចក្ដីមកក្រុមហ៊ុន Samsung ពិតជាទទួលបានប្រាក់ចំណេញមិនតិចទេក្នុងត្រីមាសទី១នេះ ដែលបានមកពី GalaxyS9 និង S8 ។​ យ៉ាងណាក៏ដោយ Samnsung កំពុងតែបន្តស្រាវជ្រាវរកមុខងារថ្មីដូច AI និង 5Gដើម្បីបំពេញតម្រូវការរបស់អតិថិជនដូចនេះលោកអ្នកនឹងទទួលបាននូវមុខងារថ្មីនេះក្នុងពេលឆាប់ៗនេះមិនខាន៕

ប្រភព៖ Gsmarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top