សម័យបច្ចុប្បន្ននេះ ដោយសារមនុស្សមានការយល់ដឹងកាន់តែច្រើនឡើងៗ ការលើកតម្កើងខ្លួនជ្រុលពេក ចំពោះអ្នកដែលមានចំណេះវិជ្ជា អ្នកដែលមានទ្រព្យសម្បត្តិ និងអ្នកដែលមានកេរ្ត៍ឈ្មោះ លែងជាការពេញនិយមដូចកាលពីមុនទៀតហើយ។ ធ្វើជាមនុស្សសាមញ្ញ លះបង់ការប្រកាន់ទៅលើរបស់ទាំងនេះ គឺជាការបើកភ្នែកអោយមើលឃើញកាន់តែទូលំទូលាយថែមទៀត ចំពោះបញ្ហាអាថ៌កំបាំងនៅក្នុងជីវិត។
ជាធម្មតា អ្នកដែលមានថានៈខ្ពស់ជាងមិនចង់ធ្វើការ ជាមួយមនុស្សដែលមានឋានៈទាបជាងខ្លួននោះទេ ហើយអ្នកមានសញ្ញាប័ត្រខ្ពស់ជាងក៏មិនចង់ធ្វើការប្រើកម្លាំង ជាមួយអ្នកលីសែងនោះដែរ ព្រោះមនុស្សមួយចំនួនគិតថា វាជាអាប់អោនដល់កិត្តិយសរបស់គេ។ តែផ្ទុយទៅវិញ បើសិនជាបុគ្គលណាមួយដែលចង់ដើរតាមផ្លូវរបស់ខ្លួន មិនចាំបាច់ខ្វាយខ្វល់ពីការរិះគន់របស់អ្នកដទៃអំពីរឿងនេះនោះទេ សញ្ញាប័ត្រឋានៈកេរ្តិ៍ឈ្មោះគ្រាន់តែជាការសន្មតរបស់សង្គម។ ទោះបីជាខណៈណាមួយ ត្រូវបានធើ្វជាមួយអ្នកដែលគិតថា មានចំណេះតិចជាង មានឋានៈ និងកេរ្តិ៍ឈ្មោះទាបជាង ក៏ចំណេះវិជ្ជា ឋានៈ និងកេរ្តិ៍ឈ្មោះ មិនបានបាត់បង់ទៅណាដែរ។
អ្នកដែលហ៊ានដាក់ចុះ ឋានៈពូជពង្សវង្សត្រកូលចោល ធ្វើជាមនុស្សស្លូតបូតសុភាពរាបសាអោនលំទោន មានភាពមានប្រៀបជាង ការដែលមិនបានដាក់ចុះ ព្រមទាំងទទួលបានព័ត៌មានច្រើន បង្កើតអោយមានទស្សនៈនិងគំនិតបត់បែន មិនងាប់ក្រឡា នៅពេលជួបបញ្ហាមិនថានៅក្នុងការសិក្សា កន្លែងធ្វើការ ឬក្នុងការប្រកួតជែង ហើយទទួលបានប្រយោជន៍ច្រើន និងជួយធ្វើអោយផ្នែកសំខាន់ទទួលបានការសម្រេចផងដែរ។
ធ្វើខ្លួនជាមនុស្សសាមញ្ញ មានភាពស្មោះត្រង់សុភាពរាបសារ ប្រសើរជាង ធ្វើជាមនុស្សបង្អួតបង្ហាញឋានៈ គ្រអឺតគ្រទម ដែលធ្វើអោយមានការទាស់ចិត្ត និងការប្រឆាំងពីមនុស្សភាគច្រើន។
ប្រភព៖ Give
===========
អត្ថបទ៖ Dony
|
|