• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

សុភមង្គលស្ថិតនៅក្នុងខ្ទម

[Copy link]
581 0
Share
សុភមង្គលគឺជាក្តីសុបិន្តរបស់ជនគ្រប់រូប ជាពិសេសចំពោះអ្នកដែលទើបចាប់ផ្តើមបង្កើតគ្រួសារថ្មីមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំធ្វើការ ប្រកបរបរ គ្មានពេលសំរាក ដើម្បីស្វែងរកទ្រព្យសម្បត្តិ មកផ្គត់ផ្គង់គ្រួសារ ក្នុងគោលបំណងចង់អោយគ្រួសារមានសុភមង្គល។ អ្នកយល់ពីអត្ថន័យនៃសុភមង្គល ពួកគាត់មិនមានបញ្ហាអ្វីនោះទេ តែអ្នកដែលមិនបានយល់ពីវា ពេលមានទ្រព្យសម្បត្តិហើយ ត្រឡប់ទៅនិយាយថា រស់នៅក្នុងខ្ទមប្រសើរជាង ការមានទ្រព្យសម្បត្តិនេះទៅវិញ។

33.jpg

ថ្វីមនុស្សក្រីក្រមានចំនួនច្រើនជាង អ្នកដែលមានសម្បត្តិស្តុកស្តម្ភ តែការរស់នៅរបស់គាត់សម្បូរ៍ទៅដោយសេចក្តីសុខ និងសុភមង្គល។ ការអោយតំលៃទៅលើទ្រព្យសម្បត្តិតែម្យ៉ាង ជាអ្នកបង្កើតសុភមង្គលនៅក្នុងគ្រួសារ មិនទាន់គ្រប់គ្រាន់ទេ។ សុភមង្គលកើតមាននៅក្នុងសង្គមគ្រួសារមួយ លុះត្រាតែសង្គមគ្រួសារនោះ រស់នៅចុះសម្រុងគ្នា មិនមានការខ្វែងគំនិតគ្នា។ ការអោយតំលៃទៅលើផ្លូវចិត្ត អោយចេះព្រមចេះល្មម និងចេះរកឱកាសសាងសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ជារឿងសំខាន់ជាងទ្រព្យសម្បត្តិសម្បូរហូរហៀរ។
ការយកចិត្តទុកដាក់ទៅលើការស្វែងរកទ្រព្យសម្បត្តិជាតួនាទីដែលត្រូវធ្វើសម្រាប់សម័យកាលបច្ចុប្បន្ន តែត្រូវអោយតំលៃជាសំខាន់ ទៅលើសេចក្តីសុខផ្លូវចិត្ត។ មានសុភមង្គលឬមិនមាននៅក្នុងគ្រួរសារ គឺអាស្រ័យលើខ្ទមចិត្តជាអ្នកកំណត់។«ទ្រព្យមានពីរក សុខបានពីចិត្ត»


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top