• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

កំហុស ៤ចំណុចរបស់ភរិយាដែលបង្កើតឱ្យមានការបែកបាក់!

[Copy link]
809 0
Share
ក្រោយពីរៀបការរួច មនុស្សពីរនាក់បានក្លាយជាគ្រួសារមួយ ជាភរិយាស្វាមីដែលត្រូវគោរពគ្នាទៅវិញទៅមក។ ការគោរពប្រតិបត្តិ ស្រលាញ់ ស្មោះត្រង់ និងផ្តល់តម្លៃចំពោះស្វាមី ជាភារកិច្ចរបស់ភរិយាដែលត្រូវសិក្សាស្វែងយល់បន្ថែមពីបរិបទជុំវិញខ្លួន ដើម្បីជីវិតគូស្នេហ៍មានសេចក្ដីសុខទាំងកាយ ទាំងចិត្ត។ ប៉ុន្តែក៏មានគ្រួសារខ្លះទើបតែរៀបការរួចក៏ត្រូវបែកបាក់គ្នាទៅវិញ ព្រោះកំហុសឆ្គង៤ចំណុចទាក់ទងនឹងតម្លៃរបស់ស្វាមី ដែលភរិយាមួយចំនួនមិនបានដឹង៖

intolerancia.jpg

១. មិនផ្តល់តម្លៃស្វាមី នៅពេលមានពិធីជួបជុំៈ ចំណុចនេះមានគូស្នេហ៍វ័យក្មេងជាច្រើនពេលត្រលប់មកផ្ទះវិញ មានការឈ្លោះប្រែកែកទឹងសរសៃដាក់គ្នារហូតដល់កើតជាហឹង្សា មូលហេតុមកពីភរិយានៅក្មេងខ្ចីគំនិតខ្លីជាន់ពន្លិចតម្លៃស្វាមីរបស់ខ្លួននៅមុខមហាជនពេលមានពិធីជួបជុំ។ បើស្វាមីនិយាយមិនត្រូវ ឬមិនសមស្របភរិយាគួរតែទៅជិតហើយនិយាយតិចៗប្រាប់ស្វាមីឱ្យកែសម្រួល មិនគួរស្រែកកំហ៊គបង្កើតឱ្យមានការអាក់ឱនស្រពន់ចិត្តនឹងគ្នា។
២. ប្រមាថមាក់ងាយស្វាមីចំពោះមុខអ្នកដទៃៈ គ្រួសារមានដែលសុភមង្គលពិតប្រាកដគឺមិនដែលប្រកាន់ថាប្តីរៀនមិនបានខ្ពស់ ឬការរកប្រាក់ចំណូលមានកម្រិតតិចជាងប្រពន្ធឡើយ សំខាន់ឱ្យប្តីមានចរិកល្អ ហើយស្រលាញ់យើងទៅបានហើយ។ មិនគួរប្រមាថប្តីរបស់ខ្លួនចំពោះមុខអ្នកដ៏ទៃ ដើម្បីបង្ហាញថាខ្លួនឯងមានសមត្ថភាពខ្ពស់ជាង ត្រូវគិតថាគេក៏ត្រូវការកិត្តិយសដូចយើងដែរ។


៣.យកចំណុចខ្សោយស្វាមីខ្លួនឯងទៅប្រាប់គេៈ ចំណុចនេះកាន់តែធ្ងន់ហើយ មនុស្សស្រីមួយចំនួនឱ្យតែជុំមិត្តភ័ក្រ្តម្តងៗដឹងតែនាំគ្នាយកប្តីមកនិយាយរៀងៗខ្លួន អ្នកខ្លះថាអញ្ចេះ អ្នកខ្លះថាអញ្ចុះ។ បើភរិយាល្អមែន គួរគិតថាហេតុអ្វីយកស្វាមីខ្លួនឯងមកហែកហួរឱ្យគេវាយតម្លៃ តើបានអ្វីត្រលប់វិញ វានាំឱ្យតែមានជម្លោះក្នុងគ្រួសារតែប៉ុណ្ណោះ។ ចំណុចសំខាន់១ទៀតនោះ ភរិយាមិនគួរយកស្វាមីរបស់ខ្លួនទៅប្រដូចជាមួយប្រុសផ្សេង ថានាក់នេះល្អ អ្នកនោះមិនល្អ សំខាន់តែឱ្យស្វាមីបានផ្តល់សុភមង្គលពិតឱ្យខ្លួនទៅបានហើយ។


៤. ផ្តល់តួនាទីដល់ស្វាមីក្នុងការសម្រេចចិត្តៈ មានប្តីប្រពន្ធជាច្រើនតែងឈ្លោះទាស់ទែងគ្នា រហូតដល់កើតជាហឹង្សាផងក៏មាន នេះមកពីភរិយាមិនព្រមទទួលយកការសម្រេចចិត្តរបស់ស្វាមី។ បើគង់តែដើម្បីសុភមង្គលគ្រួសារដ៏ដែលចុះហេតុអ្វីត្រូវខ្វែងគំនិតគ្នា យើងជាភរិយាគួរណាស់ស្របមតិ និងជម្រុញការបង្កើតគំនិតថ្មីៗដែលអាចជាជំនួយស្មារតីដល់ស្វាមីដើម្បីសម្រេចគោលដៅ។ ប្រសិនបើគំនិតរបស់ស្វាមីមិនអាចនឹងទទួលយកបានភរិយាមានតួនាទីកែតម្រូវ តែជៀសវាងការប្រឆាំងដាច់អហាំងការចំពោះស្វាមី ទើបគ្រួសារអាចសម្រេចគោលដៅបាន។


អត្ថបទដោយ៖ Yura_Petter



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top