• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ការប្រៀបធៀបរវាងស្មាតហ្វូន Huawei P20 Pro និង Samsung Galaxy S9+

[Copy link]
575 0
Share
ទូរសព្ទស្មាតហ្វូនស៊េរីថ្មីទាំង២នេះ កំពុងតែមានសន្ទុះនៅលើទីផ្សារអេឡិចត្រូនិច ហើយក៏មានការគ្រាំទ្រ និងការសរសើរខុសៗគ្នាជាច្រើនដែរពីអ្នកប្រើប្រាស់។ ស្មាតហ្វូន Huawei P20 Pro និង Samsung Galaxy S9+ ជាម៉ូឌែលចុងក្រោយរបស់ក្រុម Huawei និង Samsung ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗដូចជា កាមេរ៉ាកាន់តែច្បាស់ កម្លាំង RAM កាន់តែខ្ពស់ កម្លាំងម៉ាស៊ីនកាន់តែល្បឿនជាងមុន និងថាមពលថ្មកាន់តែធំជាងមុន ជាពិសេសស្មាតហ្វូតទាំ2មានកញ្ចក់អេក្រង់ភ្លឺច្បាស់ល្អដើម្បីបំពេញតម្រូវការរបស់អ្នកអតិថិជន។

PoaK4p.jpg


នៅថ្ងៃនេះ កោះថ្មី នឹងលើកយកម៉ូឌែលស្មាតហ្វូនទាំង២នេះមកប្រៀបធៀបគ្នាដើម្បីឱ្យប្រិយមិត្តបានដឹងបន្ថែមពីមុខងារនៃការប្រើប្រាស់ និងគ្រឿងបច្ចេកវិទ្យាដែលបំពាក់មកផងដែរ ។


ជាមួយនឹងកាមេរ៉ាដែលអាចពង្រីកបាន 1x, 2x,… 5x សម្រាប់ស្មាតហ្វូនទាំង2នេះ គឺមិនមានអ្វីដែលថាចម្លែកនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ គុណភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ដើម្បីបំពេញតម្រូវការរបស់អតិថិជនវិញទេ។


-        កាមេរ៉ាខាងក្រោយ

Huawei P20 Pro បំពាក់ទៅដោយកាមេរ៉ាចំនួន៣គ្រាប់មានទំហំ 40 មេហ្គាភិចសែល ដែលថតរូបបានកម្រិត 7296 × 5472 ភិចសែល និងកាមេរ៉ាមួយទៀតទំហំ 10 មេហ្គាភិចសែល ក្នុងកម្រិត 3648 × 2736 និងមួយទៀតទំហំ 8 មេហ្គាភិចសែល ក្នុងកម្រិត 3648 × 2736 ភិចសែល។ ចំណែកឯ Galaxy S9+ វិញក៏មិនចាញ់ P20 Pro ប៉ុន្មានដែរ ដែលបានបំពាក់កាមេរ៉ាចំនួន2 ដែលមានទំហំ 12 មេហ្គាភិចសែល ដែលអាចថតបានដល់កម្រិត 4032 × 3024 ភិចសែល និងមួយទៀត ទំហំ 12 មេហ្គាភិចសែល ក្នុងកម្រិត 4023 × 3024 ភិចសែលដូចគ្នា។

-        Lens កាមេរ៉ា

ជាមួយនឹងប្រព័ន្ធ OIS ទូរសព្ទស្មាតហ្វូន P20 Pro មានបំពាក់នូវ Lens កាមេរ៉ា ដែលលោកអ្នកអាចពង្រីកបានចំណាយ 80ម៉ែត្រ ក្នុងកម្រិត Frame 2.4 (×3) ។ រីឯ S9+ វិញ ពង្រីកបានចំនួន 52ម៉ែត្រ ក្នុងកំរិត Frame 2.4 (×2)ដូចគ្នា ។

-        ការថតវីដេអូ

សម្រាប់ស្មាតហ្វូន P20 Pro លោកអ្នកអាចថតវីដេអូបានក្នុងកម្រិត 4K ទំហំ 2160 ភិចសែល និងអាចចាប់យករូបភាពបាន 30 frames ក្នុងមួយវិនាទី និងរូបភាពបានកម្រិត 1080 ភិចសែល 60 frames ក្នុងមួយវិនាទី ។ ចំណែកឯ Galaxy S9+ អាចថតបានកម្រិត 4K ដូចគ្នា ក្នុងទំហំ 2160 ភិចសែល ពី60 និង 30 Frames ក្នុងមួយវិនាទី និង 1440 ភិចសែល ក្នុង 30 Frames ក្នុងមួយវិនាទី ហើយរូបភាពបានកម្រិត 1080 ភិចសែល ក្នុង 60 និង 30 Frames ក្នុងមួយវិនាទីផងដែរ។

-        កាមេរ៉ាខាងមុខ

ចំពោះកាមេរ៉ា Selfie វិញ Huawei បានបំពាក់កាមេរ៉ាទំហំ 24 មេហ្គាភិសែល ដែលថតរូបច្បាស់ក្នុងកម្រិត 720 ភិចសែល និងមាន Frame 2.0 ហើយអាចពង្រីកបាន 26 ម៉ែត្រ។ ចំណែក  Samsung បានបំពាក់កាមេរ៉ាក្នុងទំហំ 8 មេហ្គាភិចសែល ជាមួយទំហំរូបថត 1440 ភិចសែល និងអាចពង្រីកបាន 25ម៉ែត្រផងដែរ។

-        អង្គចងចាំ

សម្រាប់ទូរសព្ទម៉ូឌែលចុងក្រោយនេះ P20 Pro បានផលិតឡើងដោយផ្ទុក អង្គចងចាំចំនួន 128 ជីហ្គាបៃ និងមាន RAM ទំហំ 6 ជីហ្គាបៃផងដែរ ។ រីឯ Galaxy S9+ ផ្ទុកអង្គចងចាំចំនួន 64, 128 និង 256 ជីហ្គាបៃ និងមាន RAM ទំហំ 6 ជីហ្គាបៃដូចគ្នា។

-        ថាមពលថ្ម

Huawei P20 Pro មានថាមពលថ្មទំហំ 4,000 mAh ដែលលោកអ្នកអាចប្រើបាន 2 ទៅ3ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា។  រីឯ Samsung Galaxy S9+ ផ្ទុកទំហំថ្មចំនួន 3,500 mAh ដែលលោកអាចប្រើបានប្រហែល 2 ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា។

-        តម្លៃ

ស្របពេលដែលទូរសព្ទទាំង2 ដែលបានបំពាក់ឧបករណ៍ល្អៗទាំងនេះ តម្លៃក៏មិនថោកប៉ុន្មានដែរ សម្រាប់ P20 Pro របស់ក្រុមហ៊ុន Huawei លក់ក្នុងទីផ្សារស្រុកខ្មែរតម្លៃពី $899 ដល់ $929 ។ រីឯ Galaxy S9+ របស់ក្រុមហ៊ុន Samsung វិញ លក់ក្នុងតម្លៃប្រហែល $949 ។
ខាងក្រោមនេះជាការបង្ហាញនូវរូបថតដែលបានថតដោយទូរសព្ទ Huawei P20 Pro និង Samsung Galaxy S9+ ដែលអាចឱ្យលោកអ្នកធ្វើកាប្រៀបធៀបបាន។

សរុបសេចក្ដីមក ស្មាតហ្វូនទាំង2 ម៉ូឌែលនេះ ពិតជាទំនើប ល្អ ទាំងកាមេរ៉ា ទាំងទំហំ RAM និងថាពលថ្មជាដើម ដើម្បីអាចបំពេញតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់បាន។ លោកអ្នកអាចរកទិញទូរសព្ទទាំង2នេះ ក្នុងប្រទេសយើងបានហើយក្នុងតម្លៃដូចបានរៀបរាប់ខាងលើនេះ៕



រូបថតដោយ Huawei P20 Pro និង Galaxy S9+

gsmarena_207.jpg gsmarena_307.jpg

gsmarena_237.jpg gsmarena_337.jpg


រូបថតពង្រីករបស់ P20 Pro

gsmarena_173.jpg gsmarena_174.jpg gsmarena_175.jpg gsmarena_176.jpg

រូបថតពង្រីករបស់ Galaxy S9+

gsmarena_373.jpg gsmarena_374.jpg gsmarena_375.jpg

gsmarena_007.jpg

ប្រភព៖ GSMarena

ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top