• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

របៀបប្រើFlashUSB ជាមួយនឹងទូរសព្ទដៃប្រភេទ Android

[Copy link]
781 0
Share
នៅពេលទូរសព្ទ Android កាន់តែមានភាពទំនើបកាន់តែខ្លាំងមែនលោកអ្នកក៏ត្រូវការអង្គចងចាំបន្ថែមក្នុងការរក្សាទុកនូវឯកសារនានាផងដែរព្រោះលោកអ្នកក៏មិនអាចផ្ទុកវារហូតដល់ពេញអង្គចងចាំទូរសព្ទរបស់អ្នកបាននោះទេ។

JOn0ui.jpg

យើងមានជម្រើស២យ៉ាងក្នុងការភ្ជាប់ FlashUSB ជាមួយនឹងទូរសព្ទដៃប្រភេទ Android ដែលកោះថ្មី នឹងលើកយកប្រាប់លោកអ្នកដូចខាងក្រោមនេះ៖
ការតភ្ជាប់ពីទូរសព្ទទៅកាន់ FlashUSB បានលោកអ្នកត្រូវមានឧបករណ៍បន្ថែមដែលហៅថា USB-C និង Macro-USB សម្រាប់ភ្ជាប់។

-     ការតភ្ជាប់ដោយប្រើ USB-C
អ្នកត្រូវយក FlashUSB របស់អ្នក ដោតជាមួយនឹងរន្ធដោត USB-Cដែលដោតចូលទៅកាន់ទូរសព្ទរបស់អ្នក ដូចនេះពេលរកទិញឧបករណ៍នេះ សូមមើលរន្ធដោតឌុយទូរសព្ទរបស់អ្នកជាមុនសិន។

xIMG_20180424_134315.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.5dAOgiJY_y.jpg
xIMG_20180424_134634.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.bfHWN0PNQF.jpg

-      ការតភ្ជាប់ដោយប្រើMicro-USB
Micro-USB ជាឧបករណ៍មួយប្រភេទដូចនឹងUSB-C ផងដែរ គ្រាន់តែវាមានខ្សែសម្រាប់កាន់ និងមានរន្ធដោតតូចជាUSB-C ប៉ុណ្ណោះ ។ លោកអ្នកអាចតភ្ជាប់ Flash USB របស់អ្នក ទៅ Micro-USB និងដោតចូលក្នុងទូរសព្ទរបស់អ្នកជាការស្រេច។

xIMG_20180424_134402.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.dQywzE-vza.jpg
xIMG_20180424_134701.jpg.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.B3mW7Ky0Yn.jpg

-      ការប្រើប្រាស់
នៅពេលដែលលោកអ្នកដោតពីFlashUSB ទៅកាន់ឧបករណ៍ណាមួយខាងលើហើយលោកអ្នកនឹងទទួលបាននូវសារលោតមួយដែលបញ្ជាក់ថា បានភ្ជាប់រួចហើយ តែបើមិនឃើញទេ លោកអ្នកអាចពិនិត្យមើលហើយដោតវាសារជាថ្មីម្តងទៀត។
ប្រសិនបើទូរសព្ទរបស់អ្នកមិនទាន់ធ្វើការFormatទេនោះ លោកអ្នកនឹងទទួលបានសារលោតមកដើម្បី Format វិធីនេះផងដែរ លោកអ្នកអាចចុចលើសារនោះ ហើយចុច Erase & Format ប៉ុន្តែត្រូវប្រាកដថា លោកអ្នកចម្លង (Copy) ឯកសាររបស់អ្នកទុកក្នុងកុំព្យូទ័រជាមុនសិនជៀសវាងការបាត់បង់ទិន្នន័យ ។ ពេល Format រួចរាល់ហើយអ្នកអាចចម្លងពីកុំព្យូទ័រមកដាក់ក្នុងទូរសព្ទវិញបាន។
ករណីទូរសព្ទរបស់អ្នក Formatរួចរាល់ហើយ សូមចុចលើសារដែលបានលោតមក ហើយបើកកម្មវិធី Explorer(កន្លែងដែលលោកអ្នកបានរក្សាទុកឯកសារ) ហើយអ្នកក៏អាចចម្លងឯកសាររបស់អ្នកបានហើយ។

xScreenshot_20180423-193920.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.jpg xScreenshot_20180423-193923.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.png
xScreenshot_20180423-193953.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.jpg xScreenshot_20180423-194002.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.png

សរុបសេចក្ដីមកលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការរក្សាទុកឯកសារ និងអស់បារម្ភពីការពេញអង្គចងចាំក្នុងទូរសព្ទដៃរបស់អ្នកទៀតហើយនេះគឺដោយសារការប្រើឧបករណ៍ USB-C និង Micro-USB ទាំង២នេះ ហើយលោកអ្នកក៏អាចរកទិញវាបានតាមកន្លែងលក់ឧបករអេឡិចត្រូឡិចក្នុងប្រទេសយើងបានផងដែរ។

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top