• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

តួនាទីស្វាមីល្អចំពោះភរិយា ដើម្បីជីវិតគ្រួសារមានសុភមង្គលពិត!

[Copy link]
1284 0
Share
គ្រប់គ្នាគឺសុទ្ធតែដឹងហើយថា សុភមង្គលពិតកើតមកពីភរិយាស្វាមីដែលចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅទៅមក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។ ក្នុងលោកយើងនេះ គ្មានភរិយាណាដែលប្រាថ្នាចង់ជួប ហើយក៏បែកបាក់ប្រេះឆាទៅវិញនោះទេ ដូចនេះស្វាមីល្អគួរត្រូវផ្តល់នូវសេចក្តីស្រលាញ់ពិត សេចក្តីថ្លៃថ្នូរ និងស្មោះត្រង់ដល់ភរិយាខ្លួន ដើម្បីគ្រួសារមានសុភមង្គម។  តើស្វាមីល្អគួរធ្វើដូចមេ្តច ចំពោះភរិយាខ្លួនដើម្បីទទួលបាននូវសុភមង្គលពិតប្រាកដ?

Sampleការ៉េ.jpg

១. ស្វាមីល្អត្រូវចេះលើកកម្ពស់តម្លៃចំពោះភរិយាខ្លួនៈ មានជីវិតគូរជាច្រើនក្នុងលោកបានទទួលសុភមង្គលពិតក្រោយរៀបមង្គលការរបស់ពួក។ ស្វាមីល្អចេះផ្តល់នូវតម្លៃ និងភាពថ្លៃថ្នូរជូនដល់ភរិយារបស់ខ្លួន ព្រោះភរិយាប្រៀបបានដូចជាមាតាដៃ១០០ អាចគ្រប់គ្រងទាំងរឿងធំ តូច ក្នុង និងក្រៅបាន។ ស្វាមីល្អតែងកិត្តិយសចំពោះភរិយា ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនថាពេលមានពិធីជួបជុំមិត្តភ័ក្ត្រ ឬសាច់ញាតិ។ ជាពិសេសតម្លៃលើការរស់នៅប្រចាំថ្ងៃ ស្វាមីល្អចេះផ្តល់សិទ្ធិស្នើគ្នាដល់ភរិយា ទាំងដេក ដើរ ឈរអង្គុយ បរិយភោគរួមគ្នា នៅក្បែរគ្នា ផ្តល់ពេលវេលាដំណើរកំសាន្ត ឬលំហែកាយ។  សរុបមកស្វាមីល្អ គឺការផ្តល់តម្លៃពិត ចេញឧត្តមគតិរបស់ខ្លួនចំពោះភរិយាយ៉ាងពិតប្រាកដ។
២.ស្វាមីល្អមិនចេះប្រមាថមើលងាយភរិយាៈ ការប្រមាថមើលងាយភរិយាខ្លួនវាជាភាពមិនត្រឹមត្រូវនោះទេ ចំពោះជីវិតគូរ។ ស្វាមីល្អគឺមិនដែលគិតថាភរិយាគ្មានសមត្ថភាពរកចំណូល ហើយឱ្យនៅផ្ទះមើលទៅតែកូននោះទេ សម័យនេះស្វាមីភរិយាមានសិទ្ធិស្នើរគ្នាទាំងការងារ ទាំងសង្គម និងទាំងគ្រួសារ។ មានបុរសមួយចំនួនពេលចាប់ផ្តើមតាមស្នេហ៍ដំបូងប្រាប់ថានឹងស្រលាញ់ លួងលោម ថ្នាក់ថ្នមនាងអស់១ជីវិតមិនថាមានរឿងអ្វីក៏មិនទៅចោលដែរ តែក្រោយរៀបការរួចមិនបានប៉ុន្មានផងមេឃខ្មៅមេឃរកភ្លៀងហើយ ហ៊ានប្រមាថ មាក់ងាយមុនមហាជន ដើម្បីបង្ហាញថាខ្លួនមានឫទ្ធិអំណាចក្នុងគ្រួសារ បំផ្លាញកិតិ្តយសរបស់ប្រពន្ធ ហើយខ្លះហ៊ានលើកដៃវៃប្រពន្ធធ្វើឱ្យនាងមានដំបោះបេះដូង រហូតដល់គិតខ្លីទៀតផង។ ចំណុចអាក្រក់ៗបែបនេះ ស្វាមីល្អគេមិនចេះធ្វើនោះទេ ស្វាមីតែងប្រើពិរោះ សមរម្យ សម្លេងស្រទន់ ដែលបង្ហាញពីសេចក្តីស្មោះស្ម័គ្រចំពោះភរិយារបស់ខ្លួន។
៣. ស្វាមីល្អមិនរម្លងចិត្តភរិយាៈ ចំណុចនេះបង្ហាញថា ស្វាមីល្អមានភាពស្មោះត្រង់ និងស្រលាញ់ភរិយាមួយនឹងមួយ។ ស្វាមីល្អមិនប្រាថ្នាចែករំលែកក្តីរបស់ខ្លួនចំពោះភរិយាទៅឱ្យស្រីផ្សេង ឬក្បត់ចិត្តលួចលាក់ កុហកនោះទេ។ មួយវិញទៀតចំពោះទ្រព្យសម្បត្តិ ឬប្រាក់កាសដែលខ្លួនរកបាន គឺទុកសម្រាប់ភរិយាដើម្បីរៀបចំចាត់ចែងក្នុងគ្រួសារចំពោះជីវិតភាពប្រចាំថ្ងៃ។ ជាស្វាមីក៏មិនត្រូវប្រព្រឹត្តិអំពើមិនគប្បីដូចជា លេងល្បែង ជក់ ស្រី ស្រា ដាច់ខាត។
៤. ស្វាមីល្អហ៊ានប្រគល់ការសម្រេចចិត្តដល់ភរិយាៈ ជាទូទៅនៅត្រង់ចំណុចនេះ ស្វាមីជាច្រើនតែងយល់ថាខ្លួនជាអ្នកមានតួនាទីធំក្នុងការសម្រេច ប៉ុន្តែតាមពិតមិនមែនឡើយ។ ស្វាមីល្អគឺមិនតាំងខ្លួនជាអ្នកចេះ ហើយផ្តល់ការសម្រេចចិត្តដល់ភរិយា និងទទួលយកគំនិតកែតម្រូវរបស់ភរិយាមកធ្វើជាមូលដ្ឋាន ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងជីវិតគ្រួសារ ដូចពាក្យចាស់ថា “សំណាបយោងដីស្ត្រីយោងបុរស”។ វាអាចជាហេតុផល១ថា ក្នុងលោកនេះ គ្មានមនុស្សណាម្នាក់ចេះគ្រប់១០នោះទេ សុភមង្គលពិតនឹងកើតឡើងក្រោយស្វាមីល្អព្រមទទួលយកការជ្រុមជ្រែងពីភរិយាខ្លួន៕
អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top