• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រជួយអោយធ្វើការងារបានច្រើន

[Copy link]
607 0
Share
នៅថ្ងៃខ្លះនៅពេលក្រោកពីដំណេក មានអារម្មណ៍ថាមានកម្លាំងចង់ធ្វើការ ថ្ងៃខ្លះទៀតពេលក្រោកពីដំណេកមានអារម្មណ៍ថាអស់កម្លាំងខ្ជិលតែម្តង។ វិធីសាស្ត្រខាងក្រោមនេះនឹងបង្ហាញពីរបៀបលើកទឹកចិត្តអោយធ្វើការបានលទ្ធផលកាន់តែច្រើន៖
1.jpg

១. ហាត់ធ្វើការអោយបានត្រឹមត្រូវតាមវិធី
        ក. ដាក់ម៉ោងរោទ៍តាមទូរស័ព្ទឬឧបករណ៍រោទ៍សំលេង ហើយកំណត់យកការរោទ៍គ្រប់ចំនួន៣លើក ទើបបញ្ឈប់កិច្ចការ។

        ខ. កំណត់ម៉ោងរោទ៍តែមួយលើក ហើយធ្វើកិច្ចការនោះកុំឈប់ទោះមានការហៅទូរស័ព្ទឬការរំខានផ្សេង រហូតដល់ម៉ោង
               រោទ៍ ទើបបញ្ឈប់កិច្ចការ។
        គ. កំណត់បរិមាណការងារដែលធ្វើបាន ថាត្រឹមកំពស់ប៉ុន្មានទទឹងប៉ុន្មានហើយបញ្ឈប់កិច្ចការ។

        ឃ.បន្តអនុវត្តសាជាថ្មីតាម វីធី ក. ខ. ឬ គ. រហូតដល់ការងារទាំងអស់ចប់សព្វគ្រប់។

        ង. កំណត់យកពេលវេលាដែលត្រូវអនុវត្តវីធី(ក. ខ. ឬគ) ជាពេលព្រឹក ពេលថ្ងៃ ល្ងាច ឬយប់ ។
            រយៈពេលសមរម្យសម្រាប់កំណត់ម៉ោងរោទ៍គឺ ២៥នាទី ហើយសំរាក ៥នាទី។


2.jpg

២. ធ្វើអោយមានឋាមពលធ្វើការ

បើមានអារម្មណ៍ថាអស់ឋាមពលមិនចង់ធ្វើកិច្ចការ ត្រូវឈប់ធ្វើវាភ្លាម ហើយប្តូរទៅធ្វើកិច្ចការថ្មីមួយទៀត ហើយបើនៅតែមិនមានលទ្ធផល គឹអាចក្រោកចេញពីកៅអី ហើយដើរអោយបានលឿន រយៈប្រហែល ៥នាទី ទើបត្រឡប់មកកៅអីវិញ។ អាចប្តូរមកធ្វើការស្តាប់តន្ត្រី ឬលេងតន្ត្រី ក៏បានតាមការចូលចិត្ត។


៣. ធ្វើការកំសាន្តតិចតួច
ស្លៀកសំលៀកបំពាក់ចាស់ៗ ធ្វើពលកម្មបញ្ចេញកម្លាំងដោយចាក់ដន្ត្រីអោយឮសំលេងខ្លាំងៗ ហើយរាំលេងជាមួយវាតាមចំណូលចិត្តរបស់ខ្លួន។
អនុវត្តតាមវិធីនេះ នឹងធ្វើអោយមានអារម្មណ៍ថាមានកម្លាំងចង់ធ្វើការឡើងវិញ ហើយនៅពេលធ្វើការអាចធ្វើការបានច្រើនជាងមុន។


អត្ថបទ៖ Dony



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top