• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការស្តាយក្រោយមួយ

[Copy link]
852 0
Share
ធ្លាប់ជួប ឫស្គាល់អារម្មណ៍ស្តាយក្រោយទេ? តាមពិតទៅអារម្មណ៍ដែលស្តាយក្រោយ គឺកើតចេញពីការមើលរំលង និងមិនឱ្យតម្លៃពេញលេញរបស់ក្តីស្រលាញ់មួយចំពោះមនុស្សដែលសំខាន់ម្នាក់ដែលនៅចំពោះមុខអ្នក ហើយអ្វីៗគ្រប់យ៉ាងក៏បានកន្លងហួសទៅតាមពេលវេលា ។ ហេតុអ្វីមនុស្សយើងម្នាក់ៗចូលចិត្តបណ្តោយឱកាសដ៏មានតម្លៃហ្នឹងឱ្យកន្លងផុតទៅយ៉ាងសោកសៅ ទើបដង្ហើយហៅឱ្យអ្វីៗគ្រប់យ៉ាងត្រលប់ តែអ្នកមិនដឹងទេថាគ្រប់យ៉ាងពិតជាមិនអាចតាមបំណងប្រថ្នាអ្នកគ្រប់យ៉ាងទេ ។ វាពិតជាពិបាកខ្លាំងបំផុតនៅពេលដែលចង់ឱ្យគេវិលមកវិញ ទាំងដែលគេបានឆ្អែតឆ្អន់ជាមួយទង្វើបែបនោះអស់ទៅហើយ ។

19667741_1409041229133189_4030560280209243063_o.jpg

ហេតុអ្វីខ្ញុំមិនឱ្យតម្លៃគេ ? ហេតុអ្វីខ្ញុំទើបតែឃើញពីអំពើល្អគ្រប់យ៉ាងរបស់គេនៅពេលហ្នឹង? មិននឹកស្មានថាខ្ញុំល្ងង់ដល់ថ្នាក់នេះសោះ ដែលបណ្តោយឱ្យគ្រប់យ៉ាងប្រែក្លាយជាទទេស្អាតបែបនេះទៅវិញ ។ បើសិនជាពេលនោះខ្ញុំព្យាយាមយល់ពីគេ និងថែរក្សារគេបន្តិច ម្ល៉ោះហើយខ្ញុំមិនលំបាកនឹងមានវិប្បដិសារីខ្លាំងបែបនេះទេ ។ ពេលវេលាបានបង្រៀនឱ្យមនុស្សដែលបណ្តោយឱកាសដូចជាខ្ញុំដឹងថាខ្ញុំពិតជាសមហ្នឹងនៅម្នាក់ឯងបែបនេះមែន និងមិនសមឱ្យគេមករងទុក្ខជាមួយខ្ញុំឡើយ ។ ខ្ញុំមានតែសង្ឃឹមថា គេនឹងបានជួបមនុស្សល្អ និងសំណាងជាងខ្ញុំនៅពេលនេះ ។

ខ្ញុំគ្មានមុខសំណូមពរឱ្យគេវិលត្រលប់វិញនោះទេ គ្រាន់តែចង់ឱ្យគេដឹងថាមនុស្សរឹងរូសម្នាក់នេះដឹងខុសហើយ ។ បើសិនជាពេលណាមួយអ្នកត្រូវការជំនួយសង្ឃឹមថាអ្នកនឹងនឹកឃើញដល់ខ្ញុំ ខ្ញុំនឹងព្យាយាមជួយធ្វើឱ្យអស់លទ្ធភាពដើម្បីរូបគេជាមួយនឹងស្នាមញញឹម ព្រោះវាអាចជួយលុបលាងអារម្មណ៍ខុសឆ្គងជាច្រើនដែលខ្ញុំបានធ្វើចំពោះគេ ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top