• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

តើ Windows10 S ជាអ្វី? តើមានអ្វីខុសប្លែកពី Window 10?

[Copy link]
482 0
Share
តាមរយៈក្រុមហ៊ុន Microsoftបាននិយាយថា Windows 10 S គឺជាបច្ចេកវិទ្យាថ្មីនៃWindows បច្ចុប្បន្ន។ វាគឺជា Version ថ្មីរបស់ windows ដែលបង្កើតក្នុងគោលបំណងដើម្បីប្រើប្រាស់កុំព្យូទ័រសម្រាប់សាលារៀនប៉ុន្តែវាក៏សម្រាប់អ្នកគ្រប់គ្នាផងដែរ។

PLE.jpg

វាត្រូវបានរចនាដោយបង្កើននូវភាពសមញ្ញនិងធ្វើឱ្យមានសមត្ថភាពកាន់តែខ្លាំងផងដែរ ដូច្នេះវាអាចដំណើរការតែលើកម្មវិធីរបស់ Windowsstore តែប៉ុណ្ណោះ លុះត្រាតែអ្នកចំណាយលុយចំនួន $50 ក្នុងការអាប់ដេតវាឡើង Windows 10 Pro ។
ក្រុមហ៊ុន Microsoft បានប្រកាសថា កុំព្យូទ័ររបស់ក្រុមហ៊ុន Acer , Asus, Dell ,Fuijitsu, HP, Samsung និង Toshiba នឹងអាចដំណើរការលើWindows 10 S ដែលផលិតសម្រាប់ការអប់រំ ហើយតម្លៃក្នុងការតំឡើងWnidow ថ្មីនេះគឺចាប់ពី $189 ដែលអាចចាប់ផ្ដើមដំណើរការក្នុងរដូវក្ដៅខាងមុខនេះហើយ។ក្រុមហ៊ុន Microsoft ក៏ត្រៀមនឹងចេញ Laptop Surface មួយក្នុងតម្លៃ $999 ផងដែរ ដែលអាចប្រើ Windows10 S នេះបាន។

img_590895f9abfb3.jpg

នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ លោក JoeBelfiore នៃក្រុមហ៊ុន Microsoft បានបញ្ជាក់ថាWindow 10 S នឹងត្រូវមានមុខងារមួយចំនួន ដែលរួមផ្សំពី Windows10 ជាជាងការបង្កើតជាពីរផ្សេងគ្នា។ គាត់បានបន្ដថាវានឹងកើតឡើងនៅឆ្នាំក្រោយ ដូច្នេះយើងនឹងអាចប្រើប្រាស់វាបានក្នុងពេលអនាគត។
តើមានអ្វីខុសប្លែកជាមួយ Windows10 S នេះ?
ចំណុចខុសប្លែកដ៏ធំបំផុតនោះគឺវានឹងដំណើរការតែកម្មវិធីណាដែលទាញយកពី Windows store តែប៉ុណ្ណោះ។ វានឹងបញ្ជាក់ថាកម្មវិធីនោះមិនមានភាពរញ៉េរញ៉ៃក្នុងបញ្ជីឈ្មោះរបស់សិស្ស ទុកឯកសារដោយល្អ ឬក៏មិនមានបញ្ហានៅពេលដែលកុំព្យូរទ័របិទនោះទេ។អ្នកអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រើប្រាស់កម្មវិធីសកលពី Windowsstore របស់ Windows 10 នេះ។ ប៉ុន្តែវាមិនដូចWindows 10 ធម្មតានោះទេអ្នកមិនអាចទាញយកកម្មវីធីខាងក្រៅដែលផ្សេងពី Windows store នោះឡើយ។
សម្រាប់កម្មវិធីដែលបានផ្ដល់នូវ versionថ្មីនេះរួមានគឺ កម្មវិធី Microsoft Office 365 ដែលមាន Word, Excel, PowerPoint, Outlook និង OneNote។ មួយវិញទៀតវានឹងផ្ដល់ជាកញ្ចប់ ដែលអាចអនុញ្ញាតកម្មវិធីចាស់ៗរបស់ Windowsដំណើរការដោយសុវត្តិភាព និងមានក្នុង Windows store ហើយយើងសង្ឃឹមថា Windows 10 S នឹងផ្ដល់បន្ថែមនូវកម្មវិធីលើdesktop ដើម្បីតម្រូវក្នុងការងារផងដែរ។
ក្រុមហ៊ុន Microsoft បានបង្ហាញពីការចូលប្រព័ន្ធ Windows 10 S លឿនជាង Windows 10 Pro នៅលើកដំបូង។វាមិនមែនជាការភ្ញាក់ផ្អើលនោះទេ Windows 10 S នឹងមិនមាន bloatware ដែលធ្វើឱ្យមានភាពយឺតយ៉ាវនោះទេ។
Windows 10 Sក៏បានផ្ដល់នូវ background ដើម លើ desktop ឱ្យមានភាពខុសប្លែកផងដែរ ដែលក្រុមហ៊ុន Microsoft និយាយថាការកើតបង្កើនសមត្ថភាពឱ្យខ្ពស់ ដូច Windows 10 S នេះ ។ ដូចនេះវានឹងផ្ដល់ឱ្យអ្នកនូវដំណឹងនិងរបៀបក្នុងប្រើប្រាស់វាផងដែរ។

img_590895d51b598.jpg

តើមានអ្វីកើតឡើងនៅពេលដែលអ្នកទាញយកកម្មវិធី Desktopក្នុង Windows 10 S?
ប្រសិនបើអ្នកព្យាយាមទាញយកកម្មវិធីខាងក្រៅពី Windowsstore អ្នកនឹងឃើញមួយបង្ហាញថា “ដើម្បីសុវត្តិភាពនិងការប្រើប្រាស់ Windows 10 S គឺអាចដំណើរការបានតែលើកម្មវិធីក្នុងwindows store តែប៉ុណ្ណោះ។ ឧទាហរណ៍ថាអ្នកព្យាយាមទាញយកកម្មវិធី Adobe Photoshop ក្នុងwindowsstore នឹងបង្ហាញសារមកប្រាប់អ្នក ហើយបង្ហាញនូវកម្មវិធីណាដែលស្រដៀងកម្មវីធីអ្នកទាញយកនោះដូចជា Adobe Photoshop Express ជាដើម។

img_5908921d4ff38.jpg

Windows 10 S នឹងផ្ដល់នូវលក្ខណៈពិសេសមួយចំនួន
Windows 10 S ពិតជាបានបង្កើតលើ Windows10 Pro មិនមែនលើ Windows 10 Home នោះទេ។មានន័យថា Windows 10 S អាចចូលទៅកាន់ Windows 10 Proបាន ដែលអាចគ្រប់គ្រងប្រព័ន្ធចាក់សោរសុវត្តិភាពនិងមានសមត្ថភាពក្នុងការ Join domain បានហើយអាចគ្រប់គ្រងលើកម្មវិធី Hyper-V virtual machine បានទៀតផង។
ទោះយ៉ាងក៏ដោយ លក្ខណៈពិសេសធំៗមិនទាន់មានទៀតនោះទេព្រោះ Windows10 S នេះគឺនៅមានកម្រិតនៅឡើយ ។
Windows 10 S មិនអនុញាតឱ្យអ្នកប្រើកម្មវិធីCommand line និង PowerShell បានទេ ។ក្នុង version នេះ Windowsមិនបានបញ្ចូលនូវ Windows Subsystem សម្រាប់ Linux នោះទេ សូម្បីតែ Ubuntu, openSUSE , Fedora ក៏មិនអាចដំណើរបានដែរ។

ត្រូវតែប្រើ Bingនិង Microsoft Edge
អ្នកត្រូវតែប្រើ MicrosoftEdge នៅលើ Windows 10 S ។ អ្នកមិនអាចដូរ Browserបានទេ ទោះបីជាចង់តំឡើង Google Chrome ឬ MozillaFirefox ក៏មិនបានដែរ។
Microsoft Edge ក៏មានទំហំធំនៅលើ Windows10 Pro ផងដែរ ហើយ ក្រុមហ៊ុនមួយនេះ នឹងស្នើឱ្យ ក្រុមហ៊ុន Google និង Mozilla បង្កើតនូវ Browser ដូចជា Chrome និង Firefoxនៅលើ Windows ដោយផ្ទាល់ដើម្បីដំណើរការលើ Windows 10S បាន។

img_59272d112e3ed.png

របៀបអាប់ដេត Windows10 Pro
អ្នកអាចអាប់ដេតកម្មវិធីមួយចំនួនរបស់ Windows10 S លើ Windows 10 Pro ដើម្បីឱ្យដំណើរការកម្មវិធីទាំងនោះបាន។ការអាប់ដេតនឹងមាននៅក្នុង Windows Store ហើយរបៀបអាប់ដេតនេះគឺគ្រាន់តែអាប់ដេតពី Windows 10 Home ទៅ Windows 10 Pro ទៅបានហើយ។
ចំពោះសាលាអាចអាប់ដេតកុំព្យូទ័របានដោយមិនអស់លុយនៅពេលដែលយើងអ្នកទាំងអស់ត្រូវបង់ $50 សម្រាប់ការប្រើប្រាស់version ថ្មីនេះ។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Microsoftនឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្នាដែលប្រើប្រាស់បច្ចេកវិទ្យា អាចអាប់ដេតពីWindows 10 S ទៅ Windows 10 Pro វិញបានដោយមិនចំណាយលុយនោះទេ។
ក្រុមហ៊ុន Microsoft នៅតែអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលកំពុងតែប្រើប្រាស់ Windows 7 ឬ 8 គឺអាចអាប់ដេតទៅកាន់ Windows 10 បានដោយមិនគិតប្រាក់ ដោយគ្រាន់តែចុចលើប៊ូតុង They use assistivetechnology បានហើយ។

img_59272e3e887fa.jpg

សរុបសេចក្ដីមក ក្រុមហ៊ុន Microsoft បានប្រកាសថា នឹងចេញ Windows 10 S នេះនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។ សម្រាប់មុខងាររបស់វា គឺអាចប្រើប្រាស់បានក្នុងការគ្រប់គ្រងប្រព័ន្ធដំណើរការក្នុងសាលារៀនបានយ៉ាងល្អប្រសើរប្រកបដោយសុវត្ថិភាពខ្ពស់ទៀតផង។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្រាយនោះ យើងមិនអាចតំឡើងកម្មវិធីអ្វីផ្សេងបានក្រៅពីWindows store នោះទេប៉ុន្តែវានឹងបន្ថែមនូវកម្មវិធីជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។




ប្រភព៖ How to Geek
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top